Ep.6
វាមានរយៈពេល 60 ថ្ងៃហើយគិតចាប់ពីថ្ងៃដែល សុងហ៊ុន ឈានជើងដើរចេញពីអាផាតមិនខ្ញុំមក ចឹងវាក៏មានន័យថារយៈពេល 60 ថ្ងៃហើយដែលខ្ញុំមិនបានជួបគេផងដែរនោះ។
តែវាមិនអីទេ ព្រោះរយៈពេល 60 ថ្ងៃមកនេះខ្ញុំរវល់ការងារជំុទិសមិនមានពេលសម្រាកខួរមកគីតពីគេទេ។
"បងត្រៀមខ្លួនហើយឬនៅ?" ជុងវ៉ុន សួរឡើង។
ខ្ញុំងក់ក្បាលហើយ គេក៏ត្រឡប់ស្លាកនៅលើទ្វារហាងនោះ ដែលមានដាក់អក្សរថា "open" ពួកយើងក៏ឱបគ្នាវិលទៅវិញទៅមកដូចជាកូនក្មេង។
បន្ទាប់មក ពួកយើងក៏នាំគ្នារត់ពេញនោះ ដើម្បីរងចាំស្វាគមន៍ភ្ញៀវដំបូងរបស់យើង, គ្មានអ្វីដែលសប្បាយចិត្តជាងការបើកហាងថ្មីនោះទេ។
"ស្អាតខ្លាំងណាស់ បងគិតចឹងទេ?"
"បាទ វ៉ុន ស្អាតហើយ ក្លិនក្រអូបទៀត ហឹម~~"
ខ្ញុំមិនបានរំពឹងថានឹងមានភ្ញៀវមកទិញ នៅថ្ងៃនេះទេតែពួកយើងធ្វើហាក់ដូចជា នេះជាល្អដ៏អស្ចារ្យបំផុតដែលមិនធ្លាប់កើតឡើងលើពួកយើងចឹង។ តែក៏មិនអីដែរ, ព្រោះយ៉ាងណា ជេយ៍ ក៏បាននិយាយថាគេនឹងមកនេះហើយម៉ាក់របស់ខ្ញុំក៏នឹងមកដែរបន្ទាប់ពីសម្រេចកិច្ចការរបស់គាត់រួចរាល់អស់។
ជុងវ៉ុន ប្របាច់ដើមដៃរបស់ខ្ញុំតិចៗ នៅពេលដែលទ្វារហាងបើកឡើង។ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ភ័យអរៗ ឡើងព្រោះចុះបើមានរឿងអីកើតឡើងទៅ?
ហើយពិតណាស់ ខ្ញុំក៏ចាប់ផ្តើមភ័យអរខ្លាំងឡើងៗ ព្រោះអ្នកដែលជាភ្ញៀវឬអតិថិជនដំបូងរបស់ខ្ញុំនោះ គ្មាននរណាក្រៅពី ផាក សុងហ៊ុន នោះទេ។
សុងហ៊ុន ផ្អាកដំណើរនឹងសម្លឹងមើលក្នុងហាងបន្តិចទើបលាន់មាត់ "វ៉ាវ!!!! នេះ....ខ្ញុំម៉ោខុសកន្លែងឬអត់នេះ....វាពិតជាអស្ចារ្យណាស់"
អូខេ ខ្ញុំគិតថាវាក៏មិនអីដែរដែលឱ្យគេមកធ្វើជាអតិថិជនដំបូងគេបែបនេះ។
សុងហ៊ុន ប្រើរយៈពេល 5 នាទីទម្រាំតែអាចមកដល់កន្លែងតុគិតលុយ ព្រោះគេមិនអាចបញ្ឈប់ពីការប៉ះនេះប៉ះនោះបាននោះទេ, ដៃរពឹសម្ល៉េះបុិនេះ។
YOU ARE READING
JUST A LITTLE BIT [희승X성훈X자크]
Romanceជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...