ត្រឡប់មកដល់ហាងវិញថេយ៉ុងសុំសម្រាកមួយថ្ងៃប្រាប់ថាពេទ្យអោយសម្រាកយកកម្លាំងថាគេខ្សោយណាស់ចឹងត្រូវសម្រាកអោយច្រើនៗទើបឆាប់មានកម្លាំងទើបលោកយាយស៊ូបារម្ភអោយទៅសម្រាកគាត់ទៅធ្វើអាហារនិងស៊ុបពៅអោយគេថែមទៀត។ចាប់ពីថ្ងៃដែលថេយ៉ុងរត់គេចគេដឹងថាបើគេប្រើលេខចាស់គេនិងមិនមានសុវត្ថិភាពនោះទេចឹងហើយទើបគេកាច់វាចោលប្តូរថ្មីហើយមិនទាន់ទងទៅនរណាក្រៅពីប៉ាម៉ាក់គេ ចឹងហើយទើបគ្មាននរណាដឹងថាថេយ៉ុងនៅទីណា។ចំណែកជុងហ្គុកក៏មិនដឹងសួរនរណាមកគ្មានអ្នកដឹងថាគេធុញថប់ណាស់រាល់ថ្ងៃស្មុគរឿងការងារក៏ច្រើននៅមានសុខៗមកក្អួតទៀតពិតជាកំពូលវេទនាហើយ។"ចៅហ្វាយ!ខ្ញុំរកថេយ៉ុងឃើញហើយ!"ជេក៍ចូលមកក្នុងOfficeរបស់ជុងហ្គុកនាំដំណឹងល្អមកប្រាប់ជុងហ្គុក ឯជុងហ្គុកវិញឮហើយស្ទុះក្រោកអង្គុយយ៉ាងលឿនគេកំពុងបិទភ្នែកគេងយកកម្លាំងដោយការផ្អែកនិងពូកកៅអី
"ពិតមែនហេ្ហស?!គេនៅឯណា?""ព្រឹកមិញខ្ញុំបើកមើលព័ត៌មានតាមទូរស័ព្ទតែក៏បានប្រទះនិងវីឌីអូធ្វើនំនិងទឹកក្រឡុកមួយ"
"អើយ!និយាយសាច់ការមកឯងនៅរៀបរាប់វែងអន្លាយដល់ពេលណា!!"ជុងហ្គុកក្រពុលមុខដែលជេក៍រៀបរាប់មួយៗគេសឹងតែលែងដកដង្ហើមទៅហើយនៀក
"ហ្ហីយ៉ាចៅហ្វាយ!ខ្ញុំនិយាយអោយឆាប់យល់បើនិយាយសាច់ការទៅខ្លាចមិនយល់"
"ឆាប់និយាយអោយលឿនៗមកប្រយ័ត្នយើងទ្រាំមិនបានបាញ់ឯងចោលព្រោះតែមាត់ចង្រៃឯងទៅ!!"ជុងហ្គុកគ្រឺតធ្មេញសម្លក់ជំនិតសឹងជ្រុះគ្រាប់ភ្នែកជេក៍ឃើញហើយក្រញ៉េងខ្លួនមុននិងនិយាយត
"អ្នកធ្វើនំនិងទឹកក្រឡុកនោះជាថេយ៉ុង"គ្រាន់តែប៉ុននិងសោះគាត់និយាយអោយយូរដែរ>.<
"ឯងថាមិច?ឬគ្រាន់តែមុខដូចមិនមែនថេយ៉ុរបស់យើងទេដឹង!!"
"*ថេយ៉ុងរបស់យើង*នេះចៅហ្វាយមើលទៅ"ជេក៍ពេបមាត់ញិកញក់និយាយពាក្យនោះខ្សឹបៗមុននិងហុចទូរស័ព្ទគេអោយនាយមើល
"នៅដេហ្គូ?!"
"បាទ!ហាងនំនេះមានតែនៅដេហ្គូប៉ុណ្ណោះទីនោះក៏មានផ្កាលក់ដែរ ចៅហ្វាយទៅសាកញុាំនៅទីនោះម្ដងទៅហើយទៅមើលអោយប្រាកដថានោះជាថេយ៉ុងមែនឬក៏អត់"

YOU ARE READING
🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]
Fanfictionវង្វេងស្នេហ៍ដោយសារការបន្លំខ្លួនក្នុងនាមជាកូនបំណុល។ការបន្លំខ្លួនបានប្រែក្លាយជាការលង់ស្រលាញ់អ្នកម្ចាស់បំណុលកាន់តែខ្លាំងការឈឺចាប់និងការក្រែងចិត្តធ្វើកម្លោះប៉ូលីសសម្ងាត់ដកខ្លួនចេញពីរណ្ដៅនៃការវង្វេងនេះតែចិត្តនៅតែមិនអាចបំភ្លេចបាន។ Taekook Novel 🔞 Jk Top ...