Ep31:ក្ដីសុខ

4K 282 11
                                    


       +មួយសប្តាហ៍ក្រោយ

       ពេលវេលានេះដើរលឿនខ្លាំងណាស់តែបន្តិចក៏មួយអាទិត្យទៅហើយ។បន្ទាប់ពីឈប់សម្រាកគ្រួសាររបស់ថេយ៉ុងក៏បានដើរលេងបែបលក្ខណ:
គ្រួសារតូចមួយនិងបានដើរញុាំអីនៅតាមផ្លូវកន្លែងនេះកន្លែងនោះហើយក្នុងនោះក៏រួមមានជុងវុនដែរព្រោះតែជុងវុននិងជុងហ្វីបានសាកមើលចិត្តគ្នាម៉ាក់ប៉ាសងខាងក៏មិនបានថាអ្វីបើពួកគេស្រលាញ់គ្នាពិតអោយមើលចិត្តគ្នាសិនខ្លាចថាវាគ្រាន់តែជាអារម្មណ៍មួយឆាវនៃការស្គាល់គ្នាមកនេះ។ពេលនេះអ្នកទាំង5នៅក្នុងហាងមួយរបៀបបែបកញ្ចុះស្រស់ស្រាយណាស់

       "ញុាំទៅ"ជុងហ្វីដួសអាហារអោយជុងវុនដោយមិនក្រែងចិត្តអ្នកអង្គុយជិតសោះ

       "អរគុណសិស្សច្បង"ជុងវុនញញឹមតបមុននិងញុាំវា

      "ហេតុតែគេមានគូរធ្វើអីក៏មិនចេះក្រែងចិត្តយើងដែរហ្ហឹម"ថេយ៍ហ្គីបៀមស្លាបព្រានិយាយទាំងបង្អូសៗរបៀបជ្រេញអ្នកមានគូរ(ដូចអ្នកអានណាស់>.<)

      "ថី!ច្រណែន?បើច្រណែនរកមួយមកទុកដួសម្ហូបអោយដែរទៅ"នោះគេស៊កអោយវិញលើកមុនថាគេឥឡូវគេថាវិញថេយ៍ហ្គីពេបមាត់សម្លក់ប្អូនយី!!អាប្អូននេះដាក់គេចុកៗណាស់មិនសុខចិត្តៗ

     "ឯងចាំមើលយើងរកអោយបានមិនអោយចាញ់ឯងទេហឹស!!!"ថេយ៍ហ្គីបកវិញរួចញុាំអាហាររបស់ខ្លួនញាប់ៗខឹងណាស់ឯប៉ាម៉ាក់អង្គុយសើចបងប្អូនគេមិនដែលត្រូវគ្នាទេឌឺដងគ្នារហូត

     "ថេយ៍ហ្គីហ៎ាកូនញុាំអោយស្រួលបួលទៅមើលប្អូននិយាយលេងតើ"ជុងហ្គុកឃើញថាកូនស្រីច្បងញាត់បាយមុខមើលមិនយល់ទើបដាស់តឿនខ្ទេចអស់អាឡូវហើយចាននិង

      "ប៉ាខំកាន់ជើងប្អូនទៅបង្អាប់កូនរហូតកូនSingleក៏ព្រោះនរណាមិនដោយសារកូនប្រុសជើងល្អរបស់ប៉ាទេហេ្ហស?ចឹងតាំងមកថាគេច្រណែន"ថេយ៍ហ្គីងើបមកតវ៉ាខឹងដោយទាំងប៉ាថែមទៀតកាន់ជើងតែពៅបើមិនដោយសារកូនពៅគាត់ទេម្ល៉េះពេលនេះគេញ៉ែនាងព្រោងព្រាតហើយ

        "ប្អូនគ្រាន់តែការពារកូនតើ"

       "ការពារដល់ថ្នាក់អាណាសម្លឹងមិនបានលើសអង្គរក្សទៀត"ថេយ៍ហ្គីងាកមើលសម្លក់ប្អូនឯជុងហ្វីញាក់ស្មាពេបមាត់ឌឺធម្មតាៗតែថេយ៍ហ្គីសឹងតែចង់ហក់ទៅបោចសក់បញ្រ្ចាស់ទិសទេអាមុខចឹងចំណែកជុងវុនសើចមិនឈប់មើលទៅគ្រសារគាត់សប្បាយនិងប្រកែកគ្នានិងហើយ

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Donde viven las historias. Descúbrelo ahora