Ep14:ភារកិច្ចបានបញ្ចប់!

5.2K 381 11
                                    

   
     "គេជានរណា?!!!"និយាយគ្នាសុខៗក៏មានសម្លេងខឹងខ្លាំងស្រែកសួរធ្វើអោយអ្នកទាំងពីរភ្ញាក់ព្រឺត

    "គេជាមិត្តរបស់ខ្ញុំឈ្មោះថាជីមីននេះជាលោកម៉ាហ្វៀចន ជុងហ្គុក!"ថេយ៉ុងឃើញជុងហ្គុកដើរមកសួរសម្លុតដល់កន្លែងទើបណែនាំទុកមុនខ្លាចនាយខឹងយល់ច្រឡំគេធ្ងន់មិនខាន

     "ខ្ញុំជីមីនរីករាយដែលបានស្គាល់"ជីមីនញញឹមលើកដៃរាក់ទាក់តែជុងហ្គុកបែរជាមកចាប់អូសដៃ
ថេយ៉ុងអោយទៅជាមួយនាយវិញ

   "អ៎េលោក!ជីមីនថ្ងៃក្រោយជួបគ្នា លោកដើរយឺតៗទៅមើល"ថេយ៉ុងតាមនាយសឹងមិនទាន់សុខៗមកទាញកញ្ឆក់អូសគេតែម្ដងរកលាមិត្តតិចមិនបានឯជីមីនបានតែញញឹមមិនសូវសមដាក់ថេយ៉ុងតាមក្រោយមុននិងយកដៃមកដាក់លើកញ្ចឹងករដើម្បីកុំអោយខ្មាស់គេខំរាក់ទាក់តែមិនអើរពើមើលទៅឃោរឃៅណាស់នាយនេះ។ជីមីនក៏ដកទូរសព្ទ័ខលទៅសុងហូរដើម្បីប្រាប់ថាថេយ៉ុងមិនអីទេ

     "អោយមកដើរលេងមិនមែនអោយមកទាក់ប្រុសទេ!"មកដល់ឡានជុងហ្គុករុញថេយ៉ុងមុននិងពោលពាក្យមើលងាយចេញមកសម្លក់ថេយ៉ុងបែបខឹង

    "ប្រុសស្អីរបស់លោក?ខ្ញុំប្រាប់ហើយថាគេជាមិត្តតែម្នាក់របស់ខ្ញុំលោកនេះពិតជាអត់ចិត្តមែនមិនរាក់ទាក់គេវិញសោះហើយនៅមករំខានខ្ញុំទៀតទើបតែបានជួបគ្នាមិនទាន់បាននិយាយស្អីអោយស្រួលបួលផងលោកមកទាញបែបនេះ!!"ថេយ៉ុងដាក់ញ៉ែតៗមិនអោយនាយតបទាន់
      
      "មិត្តគេអោបថើបគ្នាចឹងឬ?!"ជុងហ្គុកកំពុងតែហួងហែងគេហើយតើ!មុននេះនាយឃើញ តាំងពីមិនឃើញថេយ៉ុងតាមមកម្ល៉េះងាកទៅឃើញថាថេយ៉ុងកំពុងអោបគ្នាជាមួយជីមីននៅថើបទៀតធ្វើអោយគេក្ដៅសឹងតែចេញផ្សែងគេជានរណាបានជាហ៊ានប៉ះមនុស្សរបស់គេនាយបម្រុងនិងចូលមកហើយតែក៏នរណាមិនដឹងខលមកធ្វើអោយគេខឹងថែមទៀតមុននិងចុចទទួលជាលេខកូនចៅខាងកាសុីណូទើបនាយនិយាយទូរសព្ទ័សិនបានមករកថេយ៉ុងជាក្រោយ។នាយមិនស្ដាប់ហេតុផលទេគឺមកចង់ចាប់ដៃគេអូសទៅតែថេយ៉ុងណែនាំមុនបានបន្តិចទើបនាយអូសថេយ៉ុងមកឡាន។

      "ជាមិត្តអោបថើបគ្នាមិនបាន?គេនឹកគ្នាគេអោបបែបអឺរ៉ុបយល់ដែរទេបែបអឺរ៉ុបនៀកៗសឺតៗ"ថេយ៉ុងជ្រួញចញ្ចើមសួរនាយមុននិងបញ្ចេញកាយវិការដែលគេធ្លាប់ធ្វើជាមួយជីមីនកន្លងមកអោយនាយមើលរួចហក់ទៅអោបរួចចាប់មុខនាយមកថើបទាំងភ្លេចខ្លួនជុងហ្គុកនៅស្ងៀមអោយថេយ៉ុងធ្វើតាមចិត្តឯថេយ៉ុងវិញបន្ទាប់ពីធ្វើហើយក៏លែងដៃចេញពីថ្ពាល់នាយគាំងរកពាក្យនិយាយមិនត្រូវ

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Tempat cerita menjadi hidup. Temukan sekarang