Ep15:ចាកចេញ....

5.7K 416 22
                                    


        "ភារកិច្ចឯងបានបញ្ចប់ហើយថេយ៍"ថេយ៉ុងនិយាយខ្សឹបតែឯងដែលខ្លួនឈរសម្លឹងពីខាងលើផ្ទះមកឃើញកាយវិការអ្នកទាំងពីរមុននេះ។ថេយ៉ុងមានអារម្មណ៍ថាឈឺចាប់នៅទ្រូងខាងឆ្វេងខ្លាំងណាស់នេះក៏ព្រោះតែប្រអប់ទ្រូងនេះវាមានរូបជុងហ្គុកតើត្រូវទេ?!អារម្មណ៍បែបនេះកើតឡើងពីពេលណា?ពេលឃើញមនុស្សដែលខ្លួនស្រលាញ់អោបអ្នកផ្សេងមែនទេ?!មិនត្រូវទេបើគេមានក្ដីសុខយើងក៏ត្រូវតែមានក្ដីសុខមិចក៏មកឈឺចាប់កើតទុកទៅវិញ?ថេយ៉ុងស្រក់ទឹកភ្នែកម៉ាត់ទើបដកខ្លួនទៅសង្ងំក្នុងបន្ទប់វិញមុននេះថាចង់ចុះទៅរៀបចំអាហារអោយនាយញុាំមុនទៅធ្វើការតែពេលនេះវាលែងចាំបាច់ហើយព្រោះគេនៅកំដរមនុស្សដែលខ្លួនស្រលាញ់

       "ហុឹកៗហេតុអីមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ អាបេះដូងឆ្គួតហឺ"ថេយ៉ុងមកដល់បន្ទប់ចាក់សោរសម្រូតខ្លួនយំគក់ទ្រូងខ្លួនឯងហេតុអីវាណែនខ្លាំងម្ល៉េះឈឺស្ទើរស្ទះខ្យល់ទៅហើយថេយ៉ុងយំអោបក្បាលជង្គង់រហូតទាល់តែអស់ចិត្តមុននិងចូលទៅលុបមុខចេញមើលចុះមុខគេឡើងក្រហមអស់ទៅហើយភ្នែកហើមក្រហមចំ។ថេយ៉ុងត្រាំមុខមួយសន្ទុះកុំអោយវាក្រហមជាងមុនទើបចេញមករើឥវ៉ាន់ដាក់ក្នុងកាបូប។ថេយ៉ុងរៀបហើយទើបប្រទះឃើញខ្សែករដែលជុងហ្គុកបានទិញអោយគេពេលចេញពីធ្វើការយប់ជ្រៅហើយគេងរងក់ដាក់នាយតែនាយបានទិញខ្សែករូបបេះដូងស្អាតខ្លាំងណាស់ថេយ៉ុងទុកវាលើទូបម្រុងនិងសរសេរក្រដាសតែគិតថាគេរត់ចេញបើប្រាប់នាយមិចនិងអាចនោះទើបសម្រេចចិត្តទុកតែខ្សែកលើតុប្រមូលឥវ៉ាន់ហើយខលទៅសុងហូរ

      <ហាឡូថេយ៍...ទីបំផុតអូនខលមកបងហើយឯកសារដែលអូនអោយបងរកៗឃើញហើយ>សុងហូរគ្រាន់តែបានឃើញលេខថេយ៉ុងខលមកភ្លាមលើកភ្លេតមួយខែមកនេះគេដូចជាត្រីយ៉ាងចឹងឆ្លាចុះឆ្លាឡើងព័ត៌មានទាំងអស់សុទ្ធតែជីមីនប្រាប់នាយថេយ៉ុងប្រាប់ជីមីនអោយប្រាប់នាយតគេបារម្ភសឹងតែស្លាប់ទៅហើយ

     <អរគុណលោកច្រើនហើយ ខ្ញុំចាកចេញពីទីនេះនៅយប់នេះហើយចាំជួបគ្នា>

    <ពិតមែនហេស?!ok បងរងចាំអូន>

   <ហ្ហឹម>ផ្ដាច់

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Onde histórias criam vida. Descubra agora