Ep03:ជាម៉ាហ្វៀម៉ាកស្អី?!!

6.2K 440 1
                                    


ក្រោយពីដឹងបន្ទប់ស្នាក់នៅហើយថេយ៉ុងរៀបសម្លៀកបំពាក់ខ្លួនឯងរួចរាល់ទើបចេញមកមើលថាមានអីជួយខ្លះ។មកដល់មិនទាន់បានជួយផងក៏ស្រាប់តែឃើញអ្នកបម្រើរត់ឆ្លេឆ្លាពេញផ្ទះទើបថេយ៉ុងប្រញាប់រត់ទៅមើលឃើញថាអ្នកបម្រើមួយហ្វូងកំពុងដេញចាប់ស្រ្តីចំណាស់ម្នាក់មើលទៅដូចជាវិកលចរិកសម្លៀកបំពាក់ពិបាកមើលសក់ក៏យ៉ាប់ដូចអ្នកសុំទានមើលទៅប្រហែលជាជនអនាថាច្រឡំរត់ចូលមកហើយ។ថេយ៉ុងឈរមើលទៅស្រ្តីចំណាស់នោះដូចជាប្រហែលៗនៅពេលគាត់ងាកមើលអោយថេយ៉ុងឃើញចំទើប...

"លោកយាយ.....!!"

*12ឆ្នាំមុន*

"ចៅកំពុងចាំនរណាហ្នឹង?"ស្រ្តីចំណាស់ស្លៀកពាក់ថ្លៃថ្នូរដើរមកឈរនិយាយទល់មុខជាមួយនិងក្មេងប្រុសតូចម្នាក់អង្គុយធ្វើមុខសោកសៅគាត់ជិះឡានកាត់សាលារៀនកុមារក៏ទាក់ភ្នែកនិងថេយ៉ុងអង្គុយធ្វើមុខស្ងួតមើលទៅហាក់ដូចជាអាណិតគេបិទសាលាហើយនៅឈរម្នាក់ឯងម៉ង់ៗ

"គឺខ្ញុំចាំប៉ាមកយក"ក្មេងតូចថេយ៉ុងឆ្លើយទាំងទឹកមុខសោះកក្រោះព្រោះប៉ាគេតែងតែយឺតម៉ោងមកទទួលគេរហូតដោយសារគាត់ររវល់ការងារម៉ាក់ក៏ដូចគ្នា

"ចៅឈ្មោះអី?"

"ឈ្មោះថេយ៉ុងបាទ"

"តើប៉ាចៅតែងតែមកយកចៅម៉ោងប៉ុន្មាន?"

"ប៉ាតែងតែយឺតម៉ោងជានិច្ចព្រោះគាត់រវល់"និយាយទាំងអោនមុខចុះគេដឹងថាប៉ាគេមមាញឹកតែក៏មិនដល់ថ្នាក់ភ្លេចគេដែរនេះដល់ម៉ោងអាហារថ្ងៃត្រង់ហើយវាយូរជាងរាល់ដង

"ប៉ាចៅធ្វើការអី?"

"ជាប៉ូលីស...គាត់រវល់ខ្លាំងណាស់តែមិនដែលភ្លេចមកយកចៅទេតែថ្ងៃនេះមិនឃើញ....ហុឹក"

"អ៎ាៗៗ..មិនអីទេចាំយាយជូនទៅញុាំបាយហើយដើរលេងល្អទេ?ហើយចាំយាយជូនទៅផ្ទះ"គាត់និយាយចប់ថេយ៉ុងងើយមើលមុខគាត់ទើបគាត់ញញឹមស្រទន់ទើបថេយ៉ុងយល់ព្រមហើយគាត់ក៏ដឹងដៃថេយ៉ុងទៅឡើងឡាន ញុាំបាយហើយក៏ដើរលេងពិតមែនទើបត្រឡប់ទៅផ្ទះវិញថេយ៉ុងសប្បាយចិត្តខ្លាំងណាស់តែតាំងពីថ្ងៃនោះថេយ៉ុងមិនដែលបានជួបគាត់ទៀតឡើយ។

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Tempat cerita menjadi hidup. Temukan sekarang