"ចង់គេចខ្លួនផងហេស"ជុងហ្គុកឡើងមកដល់ឡានរអ៊ូភ្លេតឥឡូវមិនដឹងទៅរកឯណាទៀតទេអស់គោលដៅហើយមានតែទៅផ្ទះវិញទាំងខឹងនិងឯង។+Daegu
ពេលនេះក៏ជាពេលល្ងាចទៅហើយថេយ៉ុងក៏មកដល់ទីតាំងដែលគេចង់មក។ការទទួលយ៉ាងកក់ក្ដៅពីសំណាក់លោកយាយបង្កើតរបស់គេគាត់ជាមនុស្សរួសរាយ ចិត្តល្អក៏ជាមនុស្សកក់ក្ដៅបំផុតសម្ដីគាត់ក៏ផ្អែមដែរ។ថេយ៉ុងខានមកទីនេះយូរណាស់ហើយគេមិនសូវបានទាំងទៅផ្ទះគេងស្រួលបួលផងទម្រាំមកលេងលោកយាយគេទៀតគឺថាដកឃ្លាមិនបានតែម្ដង។អ្វីៗនៅទីនេះដដែលគ្រាន់តែលោកយាយគេពង្រីកផ្ទះធំជាងមុនបន្តិច។
"ចៅថេយ៍សម្រាកពីការងារហើយមែនទេ?!"
"បាទ!លោកយាយចៅសម្រាកហើយទើបបានមកទីនេះនឹកលោកយាយណាស់ អឹប សឺត .."
"យាយក៏នឹកចៅដូចគ្នាខានឃើញមុខយូរធំលឿនណាស់ឯងនេះមើលចុះបែកសាច់ទៀតផង"
"ហិហិ"
"នេះញុាំបាយហើយឬនៅ?"
"នៅទេលោកយាយចៅក្អួតមួយថ្ងៃហើយអស់ពៅពោះរលីងហើយ"
"ពុទ្ធោ!យូរហើយចៅមិននិយាយចាំយាយអោយគេយកម្ហូបមកអោយចៅញុាំម៉ោះអង្គុយអោយស្រួលបួលមក"
"អរគុណលោកយាយ"
យាយនិងចៅពិភាក្សាគ្នាពីនេះពីនោះរឿងការងារខ្លះរឿងផ្ទាល់ខ្លួនខ្លះ។បន្ទាប់ពីញុាំហើយលោកយាយក៏នាំថេយ៉ុងដើរមើលចំការផ្កានិងចំការផ្លែឈើដែលគាត់បានដាំថេយ៉ុងមើលយ៉ាងជក់ចិត្តពេញចិត្តនិងទេសភាពទីនេះធម្មជាតិៗគួរអោយចង់រស់នៅ។
"ចៅចាប់អារម្មណ៍មកធ្វើការជាមួយយាយទេ?"សុខៗលោកយាយស៊ូក៏សួរចៅប្រុសពីការធ្វើការជាមួយក៏ចង់អោយថេយ៉ុងមកជួយណាមួយគាត់គង់តែប្រគល់អោយគេទេយល់ល្អរៀនពីវាសិនក៏ល្អ
"ហ្ហឹម!ការងារអ្វីទៅលោកយាយ?"
"គឺយាយមានហាងនំខេកនិងហាងផ្កាវាគឺនៅជាមួយគ្នាព្រោះយាយមិនចង់បំបែកច្រើនយាយបើកវាតែនៅដេហ្គូនិងចែកចាយវត្ថុធាតុដើមទៅទីផ្សារប៉ុណ្ណោះយាយមិនបានបើកជាសាខាអ្វីច្រើននោះទេ"
![](https://img.wattpad.com/cover/290361945-288-k867029.jpg)
ESTÁS LEYENDO
🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]
Fanficវង្វេងស្នេហ៍ដោយសារការបន្លំខ្លួនក្នុងនាមជាកូនបំណុល។ការបន្លំខ្លួនបានប្រែក្លាយជាការលង់ស្រលាញ់អ្នកម្ចាស់បំណុលកាន់តែខ្លាំងការឈឺចាប់និងការក្រែងចិត្តធ្វើកម្លោះប៉ូលីសសម្ងាត់ដកខ្លួនចេញពីរណ្ដៅនៃការវង្វេងនេះតែចិត្តនៅតែមិនអាចបំភ្លេចបាន។ Taekook Novel 🔞 Jk Top ...