Ep11:រឿងលាក់បាំង!

5.3K 373 2
                                    

          បន្ទាប់ពីធ្វើកិច្ចការខ្លួនហើយជុងហ្គុកក៏យករបស់របរទៅទុកវិញឯថេយ៉ុងស្លៀកពាក់រួចក៏តាមមើលសកម្មភាពនាយរហូតដល់ភ្លឹក។នាយនៅពេលល្អគឺនាយមានភាពជាសុភាពបុរសណាស់មើលអោយជិតកាន់តែសង្ហារបូករួមទាំងទង្វើថ្នាក់ថ្នមរបស់នាយទៀតអារម្មណ៍ដែលខឹងនាយក៏រសាយអស់ហោះចូលមកវិញនូវភាពងឿងឆ្ងល់ថាហេតុអីនាយដឹងថាវាជាលើកដំបូងរបស់ខ្លួន?ថេយ៉ុងគិតហើយក៏ឈប់ភ្លឹកប្រែមកជាជ្រួញចញ្ចើមវិញ។ទោះឆ្ងល់ក៏មិនហ៊ានសួរសុខចិត្តជ្រួញចញ្ចើមគិតឬមួយគេធ្លាក់ឈាមគិតហើយថេយ៉ុងហាមាត់ប៉ុនណាណីភ្នែកក្រឡេកក្រឡាប់

       "ឯងកើតអី?!"ជុងហ្គុករៀបរបស់រួចហើយក៏ងាកមកឃើញថាថេយ៉ុងហាមាត់ប៉ុនណាណីភ្ញាក់ផ្អើលដូចឃើញខ្មោចទើបនាយសួរ

     "អឹប!គ្មានអីទេ"ថេយ៉ុងបិទមាត់វិញគ្រវីក្បាលតតាត់ប្រកែក។ប្រហែលជាដូចអ្វីដែលខ្លួនគិតហើយទើបនាយដឹងបែបនេះថែមទាំងថ្នមថែមទៀត

     "ប្រាកដ?!"នាយសម្លឹងមុខថេយ៉ុងហើយតម្លើងសម្លេងប្រើកែវភ្នែកមុតជ្រៅ

      +Skip

    "សុីនអាឯងឃើញដូចខ្ញុំទេ?!"លោកយាយចនសួរម៉ែដោះដែលកំពុងរំងោសស៊ុបមុននេះលើកទៅខាងលើហើយតែជាប់ឆ្កឹងពេលស្ដាប់ឮអ្វីមិនប្រក្រតីទើបចុះយកមកទុកហើយហៅលោកយាយចនទៅជួយស្ដាប់ជួយមើលថាមានរឿងអ្វីកើតឡើង។នៅពេលដែលលោកយាយចនលួចបើកទ្វារមើល(ទ្វារអត់ចាក់សោរ)ក៏ឃើញជុងហ្គុកលាបថ្នាអោយថេយ៉ុងសំណាងហើយដែលពួកគាត់ឃើញលាបថ្នាំដោះអាវបើអាក្រោមអីចប់!
គាត់បានឃើញស្នាមពេញខ្លួនថេយ៉ុងតែមិនទាន់សន្និដ្ឋានថាវាជាស្នាមអ្វីឬស្នាដៃនរណាទេអាចថាជុងហ្គុកវៃថេយ៉ុង។ជុងហ្គុកឯណាឃោឃៅវៃឃើញស្នាមដូចមនុស្សខាំបើវៃដូចជាខ្សែតីមិនមែនស្នាមបែបនេះតែថានាយមិនដែលលាបអ្វីឬធ្វើទង្វើបែបនោះដាក់នរណាទេមើលទៅនាយយកចិត្តទុកដាក់ណាស់ ខុសពីនាយពីមុន

     "លើសពីឃើញទៀតលោកស្រី"

     "ពួកគេធ្វើអីអោយប្រាកដ ខ្ញុំវិលវល់អស់ហើយ"

    "មានតែចាំសង្កេតមើលសកម្មភាពអ្នកទាំងពីរទៅលោកស្រី ខ្ញុំគិតថារវាងអ្នកទាំងពីរប្រាកដជាមានរឿងអ្វីមិនខាន"

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Onde histórias criam vida. Descubra agora