Ep07:កំដរយើង!!

5.9K 367 1
                                    

យប់រាងជ្រៅបន្តិចទើបគ្រប់គ្នាទៅសម្រាកដោយសារថ្ងៃស្អែកត្រូវធ្វើការដូច្នេះហើយមិនអាចបណ្ដោយអោយខ្លួនផឹកជ្រុលនោះទេពិធីជប់លៀងក៏បានបញ្ចប់ដោយគ្រប់គ្នារំភើបសប្បាយរីករាយជាខ្លាំងនិងការវិលត្រឡប់មកវិញនៃវត្តមានរបស់ម្ចាស់ផ្ទះពីមុនផ្ទះនេះនិងមានតែភាពអ៊ូរអរលែងសោះកក្រោះឯកាទៀតហើយ។

+មួយសប្តាហ៍កន្លងផុតទៅ

រយៈពេលមួយអាទិត្យមកនេះទំនាក់ទំនងថេយ៉ុងជាមួយមនុស្សក្នុងផ្ទះរួមទាំងលោកយាយចនគឺកាន់តែស្និតស្នាលអាចនិយាយបានថាលោកយាយចនគាត់ចាត់ទុកថេយ៉ុងដូចចៅបង្កើតអ្នកបម្រើខ្លះក៏លួចច្រណែននិងថេយ៉ុងដែរព្រោះនាយនេះមានសំណាងណាស់ចូលមកក៏ស្គាល់គេឯងថែមទាំងលោកយាយចនស្រលាញ់ថ្នមគ្រប់យ៉ាងថែមទៀត។តាំងពីថ្ងៃជប់លៀងមកថេយ៉ុងសុំគេងបែកបន្ទប់ពីលោកយាយចនព្រោះខ្លាចមិនសមគេងបន្ទប់ជាមួយគាត់តែមួយយប់សុំគេងអោបអោយបាត់នឹក។ចំពោះថេយ៉ុងវិញនាយមិនដែលទទួលបានក្ដីសុខសុភមង្គលតាំងពីគេចូលធ្វើការមកម្ល៉េះទើបតែពេលនេះទើបយល់ថាមានក្ដីសុខសប្បាយដែលបានរស់នៅជាមួយមនុស្សកក់ក្តៅដូចលោកយាយចន កាលដែលចូលធ្វើការងារដូចមនុស្សអាថ៍កំបាំងមិនស្គាល់នរណាហើយការងាររវល់រហូត
មិនសូវបានជួបមុខក្រុមគ្រួសារទេយូរៗជួបម្ដងពេលខ្លះក៏មានជម្លោះទៀតពិតជាពិបាកស្វែងរកក្ដីសុខណាស់តែពេលនេះគេពិតជាមាន
ក្ដីសុខខ្លាំងមែនទែនឡើងចង់ភ្លេចរឿងការងារទៅហើយតែគេក៏ត្រូវធ្វើទាំងបង្ខំចិត្តទាំងដែលដឹងថាគ្រួសារនេះស្អាតស្អំតែយ៉ាងណាមិញគេនៅមិនទាន់ប្រាកដចិត្តពេលណារកភស្តុតាងឃើញថាជុងហ្គុកមិនបានពាក់ពន្ធ័និងលុយខ្មៅ
គេនិងដកខ្លួនភ្លាមទោះមានរឿងអីកើតឡើងក៏ដោយ។

ពេលនេះជាពេលយប់មនុស្សម្នានាំគ្នាចូលសម្រាកអស់ហើយនៅឡើយតែបុរសម្នាក់អង្គុយផឹកតែឯងមិនដឹងថាមានរឿងអ្វីនាយផឹកអស់មិនក្រោម10ដបទេតែមើលទៅនៅនិយាយតែឯងរអ៊ូបានខ្លាំងៗថែមទៀត។មើលទៅគេជាមនុស្សមិនងាយផឹកស្រវឹងហើយមើលទៅ

"យើងនេះវាអន់ខ្លាំងណាស់!!!"ជុងហ្គុកអកស្រាផងជេរប្រទិចខ្លួនឯងផងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេមើលទៅផឹកឡើងជោគអកខុសហ៊ាខុសមាត់ទៀត ពិបាកភ្នែកខ្លាំងណាស់

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Tahanan ng mga kuwento. Tumuklas ngayon