ភាគទី 7

440 36 4
                                    

រថយន្តសារីទំនើប Lambogini បើកដំបូលពណ៌ក្រហមឆ្អិនឆ្អៅ បើកបរនៅលើផ្លូវទៅកាន់ទីក្រុង តុកក្យូ ទាំងព្រលឹម។អ្នកបើកបរជាបុរសមាឌមាំ ពាក់វែនតាខ្មៅ សង្ហារឥតខ្ចោះ។អ្នកដែលអង្គុយជិត ជាក្មេងប្រុសរូបស្អាត បបូរមាត់តូចច្រមិចគួរអោយចង់នេបនិត ពាក់វែនតាខ្មៅ ដូចទៅនឹងអ្នកម្ខាងទៀត ទឹកមុខមាំ។អ្នកទាំងពីរគ្រងសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុតដូចគ្នា ហើយក៏គ្មានអ្នកណាក្រៅពីណាមជូន និងជេហូបនោះដែរ។
ពួកគេកំពុងតែធ្វើដំណើរទៅកាន់តុកក្យូ ដើម្បីជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនទៅសេអ៊ូល បើជិះយន្តហោះអាចនឹងយឺតយ៉ាវ ម្យ៉ាងមិនចង់អោយអ្នកណាឃើញមុខ។ការដែលមកនេះ ក៏មិនបានសុំការអនុញ្ញាតពីនាក់ជាឪពុកនោះដែរ គឺមកដោយចិត្តឯកឯង។
<<បន្ថែមល្បឿនទៅ>> រាងតូចបញ្ជាទៅអ្នកដែលកំពុងបើកឡាន ណាមជូនមិនតប តែក៏បន្ថែមល្បឿនតាមសម្ដីចាហ្វាយតូចខ្លួន។រថយន្ត Lamboginiពណ៌ក្រហមរត់លឿនស្លេវនៅលើផ្លូវជាតិ បន្តដំណើរទៅមុខជារឿយៗ។
ទីបំផុតក៏មកដល់គោលដៅ គឺទីក្រុង
តុកក្យូប្រទេសជប៉ុន ដែនដីនៃប្រទេសអភិវឌ្ឍន៍ជឿនលឿនបំផុតនៅក្នុងពិភពលោក ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដទៃទៀត។
អ្កដំណើរវ័យក្មេងទាំងពីរនាក់ បើកឡានចូលមកដល់ក្នុងអគារមួយកន្លែង កម្ពស់ខ្ពស់ ងើយក្បាលមើលស្ទើរតែបាក់កមានចតឧទ្ធម្ភាគចក្ររបស់ពួកគេនៅលើនោះស្រាប់។អ្នកយាមជាច្រើនឈរតម្រង់ជួរជាពីរជួរ សងខាងផ្លូវចូល គោរពដល់អ្នកទាំងពីរ ចុះពីលើឡានយ៉ាងហំហាន។
<<ចាហ្វាយ>>បុរសម្នាក់អោនគោរពណាមជូន ព្រោះគេមាននាមជាចាហ្វាយខ្លួន។
<<រួចរាល់អស់ហើយមែនទេ?>>ណាមជូន
<<បាទទាន!សូមអញ្ជើញ>>ពួកគេដើរទៅតាមគេនាំផ្លូវរបស់កូនចៅណាមជូន រហូតមកដល់ខាងលើដំបូលអគារ ឃើញថាមានឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងចតចាំពួកគេរួចជាស្រេច។
<<ឆាប់ទៅប៊ី>> រាងក្រាស់វាចាទៅកាន់អ្នកដែលធ្វើមុខស្មើ មើលទៅមានអំណាចខ្លាំងណាស់។
ឧទ្ធម្ភាគចក្រខ្នាតធំ ជាកម្មសិទ្ធរបស់ជេហូបផ្ទាល់តែម្ដង គេបានទិញវាដោយមិនបានអោយអ្នកណាដឹងសូម្បីតែឪពុកខ្លួន។ស្លាបរបស់វាកំពុងបក់ បង្កើតខ្យល់យ៉ាងខ្លាំង នាំអោយសក់របស់អ្នកដែលនៅលើដំបូលអគារបក់ទៅតាមកម្លាំងរបស់វា។
កាយតូចបោះជំហានទៅរកឧទ្ធម្ភាគចក្រដ៏ធំនោះ ឡើងទៅខាងលើ ដោយមានអ្នកជួយ ហើយណាមជូនក៏ឡើងទៅតាមក្រោយ។នៅក្នុងឧទ្ធម្ភាគចក្រមានតែគ្នាបួននាក់ នាក់បើកពីរនាក់ ឯពីរនាក់ទៀតគឺជេហូបនិងណាមជូននោះឯង។
ពួកគេទាញកាសយកមកពាក់ការពារខ្យល់ នឹងស្រួលដល់ការនិយាយគ្នា។
<<ចេញដំណើរទៅ>> ជេហូប
ឧទ្ធម្ភាគចក្រហោះឡើងទៅលើអាកាស
យឺតៗ តាមការបញ្ជារបស់ Pilot រហូតដល់ខ្ពស់កប់ពពកមើលខាងក្រោមលែងក្រោម។Pilot បញ្ជាឧទ្ធម្ភាគចក្រទៅតាមផែនទី សម្ដៅទៅកាន់ទីក្រុងសេអ៊ូល។
ជេហូបទាញទូរស័ព្ទយកមកផ្ញើសារទៅកាន់អ្នកជាឪពុកខ្លួន។
[ កូននឹងទៅលេងអ្នកម៉ាក់នៅសេអ៊ូល លោកប៉ាកុំបារម្ភអី]
Makosa ទទួលបានសាររបស់កូនប្រុសខ្លួន គាត់ហួសចិត្តជាខ្លាំង ក្មេងម្នាក់នេះចិត្តខ្លាំងមិនធម្មតា ហ៊ានទៅណាដោយមិនសុំការអនុញ្ញាតពីគាត់មុន សឹមមកប្រាប់តាមក្រោយ ទោះជាខឹងយ៉ាងណាក៏មិនអាចហាមប្រាមគេបានដែរ។
<<កូនម្នាក់នេះក្លាហានមែនហើយ...>> បុរសវ័យចំណាស់ល្មម ក្រវីក្បាលហួសចិត្ត សម្លឹងទៅកាន់អេក្រង់កញ្ចក់ទូរស័ព្ទ។
<<លោកម្ចាស់គួរតែបណ្ដោយអ្នកប្រុសតូចខ្លះទៅ>> Okodesa ជាជំនួយការដៃស្ដាំរបស់អ្នកដឹកនាំ Zikakuro និយាយទៅកាន់ចាហ្វាយនាយខ្លួន។គាត់មានអាយុចាស់ជាង Makosa តែក៏មិនដែលនិយាយវៃស្មើជាមួយចាហ្វាយនាយដែរ។
<<ខ្ញុំដឹងថាកូនខ្ញុំម្នាក់នេះចិត្តខ្លាំងប៉ុណ្ណា ខ្ញុំខ្លាចតែគេមានគ្រោះថ្នាក់>> Makosa ដកដង្ហើមធំ។ពេលនេះពួកគាត់កំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការតែពីរនាក់ ទើបពួកគាត់និយាយគ្នាតាមធម្មតាមិនគិតថាអ្នកណាជាចាហ្វាយ អ្នកណាជាកូនចៅ ប៉ុន្តែOkodesaគាត់នៅតែបន្ទាបតម្លៃខ្លួនជានិច្ច។
<<បងដឹងថាលោកម្ចាស់បារម្ភពីអ្នកប្រុស តែវាក៏ដូចជាទុកពេលវេលាអោយអ្នកប្រុសពិសោធន៍សមត្ថភាពខ្លួនដែរ>>
<<ខ្លាចតែគេទៅរករឿងអ្នកដទៃទៅវិញទេ>>
<<អ្នកប្រុសតូចនៅក្មេង តែគាត់ចេះគិតបានល្អជ្រៅជ្រេះណាស់ ម្យ៉ាងទៀតក៏មានណាមជូននៅជាមួយគេហើយ លោកម្ចាស់កុំបារម្ភអី>>
<<ចុះបើគេទៅរករឿងត្រកូល Jeon វិញ?ខ្ញុំដឹងថាគេមិមនៅស្ងៀមនោះទេ>>
Okodesaនៅស្ងៀមបន្តិច គាត់រៀងភាំងនឹងសំណួរមួយនេះ ព្រោះមិនបានគិតដល់។
<ពេលនោះការប្រកួតប្រជែងនឹងមកដល់>> Okodesa
ថ្ងៃដដែលនៅសេអ៊ូល...
ទីលានប្រណាំងម៉ូតូ...
ផាច់ៗៗៗៗៗៗៗ!!!
<<អោយលឿន!អោយលឿនឡើង!
ជយ័ោៗៗ!!>>
សម្លេងអ៊ូអររបស់មនុស្ស ទ្រហឹងអឺងកងពេញទីលានប្រណាំងម៉ូតូ អ្នកខ្លះក៏ស្រែកហ៊ោរ សើចសប្បាយ ខ្លះក៏ទះដៃអបអរដល់បេក្ខជនកំពុងតែប្រកួតនៅលើទីលាន។មនុស្សច្រើនកុះករ អង្គុយផងឈរផងប្រជ្រៀតគ្នា ដើម្បីមើលការប្រណាំងម៉ូតូដ៏ក្ដៅគគុកមួយនេះ អ្វីដែលសំខាន់នោះគឺ បុរសម្នាក់ដែលជាមនុស្សនៅក្នុងដួងចិត្តរបស់មនុស្សគ្រប់គ្នាក៏បានមកប្រកួតប្រជែងនឹងគេដែរ។
នៅទីនេះមានការប្រណាំងម៉ូតូរៀងរាល់ថ្ងៃ ក៏មានការចាក់ភ្នាល់គ្នាដោយប្រើលុយសុទ្ធរាប់រយវ៉ុន ហើយផ្ដល់សិទ្ធអោយគ្រប់គ្នាចូលប្រកួត បើប្រកួតឈ្នះនោះលុយដែលមនុស្សចាក់ភ្នាល់គ្នាទាំងប៉ុន្មានពួកគេនឹងទទួលបាន។
ម៉ូតូធំពីរ ពណ៌៌ខ្មៅដូចគ្នា កំពុងតែបើកប្រជែងគ្នាក្នុងល្បឿនលឿនហួសកំណត់ នៅលើថ្នល់ សម្ដៅមករកទីកំណត់ពីចម្ងាយ ដើម្បីយកជ័យជម្នះ។គ្រប់គ្នាស្រែកហ៊ោមិនឈប់ ដើម្បីជាកម្លាំងចិត្តដល់អ្នកប្រកួត។ទាំងស្រីទាំងប្រុស ម្នាក់ៗមើលទៅដូចជាសប្បាយអរ ខំប្រឹងសម្លឹងតាមម៉ូតូទាំងពីរដែលបើកជែងគ្នាទៅវិញទៅមក មិនទាន់ដឹងខាងណាឈ្នះខាងណាចាញ់នៅឡើយ។
ក្នុងចំណោមមនុស្សដែលមកមើលគេប្រកួតប្រណាំងម៉ូតូទាំងអស់នោះ ក៏មានណាមជូននិងជេហូបនៅក្នុងនោះដែរ។អ្នកទាំងពីរឈរមើលការប្រណាំងម៉ូតូពីរចម្ងាយ នៅឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន ព្រោះមិនចូលចិត្តកន្លែងអ៊ូអរផង។
គ្រាន់តែមកដល់សេអ៊ូលភ្លាម ក៏នាំគ្នាមកទីនេះតែម្ដង ព្រោះឮថាកូនប្រុសទីពីររបស់លោក ចន មកប្រណាំងម៉ូតូ ស្របពេលដែលពួកគេចង់ឃើញមុខរបស់ជុងគុកស្រាប់។ជេហូបប្រាប់លោកប៉ាខ្លួនថាមកលេងអ្នកម៉ាក់ តែការពិតបែរជាមកដល់សេអ៊ូលភ្លាមមកទីនេះភ្លាមទៅវិញ។
ណាមជូនឈរជ្រែងហោប៉ៅ ពាក់វ៉ែនតាខ្មៅយ៉ាងសង្ហារ ស្រីៗដើរកាត់ ងាកមើលនាយចង់បាក់ក លង់សម្រស់ទាក់ទាញ ព្រមទាំងញញឹមបញ្ចេញថ្ពាល់ខួចទៅកាន់ស្រីៗទាំងអស់នោះទៀត។
J-Hope អង្គុយគងប្រទាក់ខ្លានៅលើកៅអី មានណាមជូនឈរនៅជិតនោះ ពាក់វែនតាខ្មៅ ធ្វើមុខមាំ សម្លឹងមើលទៅម៉ូតូមួយដែលមានជុងគុកជាអ្នកបញ្ជារមិនដាក់ភ្នែក។គេលួចស្ងើចសរសើរបុរសម្នាក់នោះ ទឹកដៃរបស់ជុងគុកមិនអន់នោះទេ មើលចុះគេកំពុងតែយកនាំមុខដៃគូរប្រកួតរបស់គេទៅហើយ។
<<ស្នាដៃគេមិនធម្មតានោះទេ>> បន្ទាប់ពីស្ងាត់អស់រយ:ពេលជាយូរ ម្នាក់ៗសម្ងំស្ងៀមមើលទៅការប្រកួតយ៉ាងស្វិតស្វាញមិនព្រិចភ្នែក ណាមជូនបន្លឺឡើង សម្ដៅទៅជុងគុកព្រោះឃើញគេកំពុងតែយកនាំមុខមុនដៃគូរប្រកួត។
<<ហុឹស!ខ្ញុំចង់ប្រកួតជានឹងគេ>> សម្ដីមិនស្ទាក់ស្ទើរ ញោចស្នាមញញឹមចុងមាត់ មិនខ្វល់ថាសម្ដីរបស់គេធ្វើអោយអ្នកដែលស្ដាប់ឮនោះភ្ញាក់ផ្អើលប៉ុណ្ណានោះទេ។
<<វាមិនសប្បាយទេ!ឯងខានប្រណាំងម៉ូតូយូរហើយថាមិនត្រូវឯងអាចនឹងចាញ់>>
<<បងខ្លាច?>>
<ល្អ!តាមចិត្តឯងចុះតែបើចាញ់បងមិនដឹងទេ>> នាយញាក់ស្មាទាំងមិនស្រួលក្នុងចិត្ត តែក៏ជឿជាក់លើកាយតូច គេដឹងថាJ-Hooe មិនបន្ធូរដៃអោយជុងគុក
ងាយៗឡើយ។ការជួបគ្នាជាលើកដំបូង ក៏ចង់ប្រកួតគ្នាជាការស្វាគមន៍ទៅហើយ ក្មេងម្នាក់នេះមិនធម្មតាពិតមែន។
ម៉ូតូរបស់ជុងគុកបន្ថែមល្បឿនកាន់តែលឿនជាងមុន កំពុងតែខិតជិតមកដល់ទីកំណត់កៀកបំផុតហើយ ឯដៃគូរប្រជែងរបស់គេនៅខាងក្រោយនៅឡើយ។
<<លេងជាមួយអ្នកណាមិនលេងចង់មកលេងជាមួយ ចន ជុងគុក ផងហ៎េស>> ស្នាមញញឹមចុងមាត់ បិទបាំងដោយមួកសុវត្ថិភាពពណ៌ខ្មៅ ម្ចាស់ម៉ូតូបន្ថែមល្បឿនម៉ូតូ មួលហ្គែមួយអស់ដៃ រហូតដល់ទីកំណត់បានមុន សម្រេចថាគេគឺជាអ្នកឈ្នះ។
ផាច់ៗៗៗៗៗៗ!!!!
<<ជយ័ោ!!!ជុងគុកឈ្នះហើយយ៎េ!!!>> សម្លេងស្រែកហ៊ោរ លាន់រំពងពេញទីលាន ជាការអបអរនឹងជ័យជម្នះដល់អ្នកឈ្នះ។
<<ឆាប់ទៅ>> ជេហូបសើចបន្តិច ងើបឈរឡើងដើរសម្ដៅទៅកាន់កន្លែងចតម៉ូតូ ដោយមានម៉ូតូពួកគេចតទុកនៅទីនោះ។អ្នកទាំងពីរមកដល់ទីនេះក៏ដោយសារជិះម៉ូតូនឹងឯង ព្រោះគិតថានឹងមកចូលរួមប្រកួតតែម្ដង។
ជុងគុកបើកម៉ូតូមកដល់ទីលានកំណត់ឈប់ងឹក ក្រោយមកក៏មានដៃគូរប្រកួតមកដល់តាមក្រោយ។
<<យើងឈ្នះហើយ>> នាយកម្លោះដោះមួកចេញ ញញឹមឌឺដងទៅអ្នកម្ខាងទៀត។
<<ពិតជាពូកែមែន!ហុឹស>> អ្នកដែលចាញ់បានត្រឹមតែអាម៉ាស់មុខ ដែលប្រកួតចាញ់តែប៉ុណ្ណោះ។
<<ឆាប់យកលុយមក>>ជុងគុក
<<យកលុយទៅអោយគេទៅ>>
<<អរគុណ>> ជុងគុកញញឹមចុងមាត់ សម្លឹងទៅកាន់លុយមួយដុំធំ វាមិនតិចជាង5000$នោះទេ។លុយប៉ុណ្ណេះត្រឹមតែជាកម្ទេចលុយបន្តិចបន្តួចសម្រាប់គេ តែអ្វីដែលសំខាន់នោះគឺមុខមាត់នឹងជ័យជំនះទៅវិញទេ។
<<ជុងគុកមានគេចង់ប្រកួតជាមួយបង>> Yeonjun ជាគ្នាគ្នីរបស់នាយកម្លោះ ដើរមកខ្សឹបប្រាប់តិចៗល្មមឮតែពីរនាក់។នាយជ្រួញចិញ្ចើមចូលគ្នាឆ្ងល់ជាខ្លាំង តាមធម្មតាកម្រមានអ្នកណាចិត្តខ្លាំងមកបបួលគេប្រកួតណាស់ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថាបើប្រកួតជាមួយនឹងគេមានសង្ឃឹមអាចឈ្នះត្រឹមតែ1%ប៉ុណ្ណោះ។
<<អ្នកណា?>>ជុងគុកសួរបក។
<<គេនៅទីនោះ...>>

To be continued...

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now