<<គេនៅទីនោះ>> Yeonjun ចង្អុលទៅកាន់មនុស្សម្នាក់ អង្គុយនៅលើម៉ូតូ ពាក់មួកបាំងមុខជិតឈឹងមិនដឹងមុខយ៉ាងមិច រង់ចាំជុងគុករួចជាស្រេច ទាំងមិនទាន់ដឹងថាជុងគុកព្រមប្រកួតជាមួយខ្លួនឬអត់។
គ្រប់គ្នាងាកមើលទៅតាមការចង្អុលរបស់ Yeonjun ចាប់ផ្ដើមឆ្ងល់ មិចក៏មនុស្សម្នាក់នោះហ៊ានខ្លាំងមេសមកបបួលជើងខ្លាំងលេខមួយប្រកួតជាមួយខ្លួន។
<<ជាស្រីឬប្រុស?>> ដោយសារតែឃើញមនុស្សម្នាក់នេះមាឌតូចដូចមនុស្សស្រី ត្រូវជាមួយនឹងសម្លៀកបំពាក់ស្បែករឹបរាង បង្ហាញអោយឃើញនូវរូបរាងតូចច្រឡឹងដូចមនុស្សស្រី ប៉ុន្តែបែរជាមានសក់ខ្លី អង្គុយនៅលើម៉ូតូធំពណ៌ខ្មៅ លេងម៉ូតឡូយឥតខ្ចោះ មើលមកកាន់គេ។
<<ជាប្រុស>> នាយកម្លោះភ្ញាក់ផ្អើលនឹងសំណួរមួយនេះ ងាកមើលYeonjunយ៉ាងលឿន ចង់សួរបញ្ជាក់ថាវាជាការពិត? Yeonjunងក់ក្បាល គេក៏ស្ទើរតែមិនជឿដូចគ្នាថាមនុស្សម្នាក់នោះជាប្រុស រាងកាយរបស់គេនៅស្អាតជាងមនុស្សស្រីមួយចំនួនទៅទៀត ប៉ុន្តែមុខយ៉ាងមិចក៏មិនបានឃើញដែរ ព្រោះគេពាក់មួកបិទជិតឈឹងតែម្ដង។
<យើងនឹងទៅនិយាយជាមួយគេ>> ជុងគុកដើរសម្ដៅទៅរកមនុស្សអង្គុយនៅលើម៉ូតូ គ្មានអ្នកណាក្រៅពី J-Hope នោះទេ។នាយញញឹមចុងមាត់ គំនិតមួយក៏បានលេចឡើងក្នុងខួរក្បាល។Yeonjunដើរតាមពីក្រោយនាយ។
<<សួស្ដី!>> កាយក្រាស់ឈរទល់ពីមុខមនុស្សបិទមុខ លូកដៃដើម្បីចាប់ដៃម្នាក់ម្ខាងទៀត ប៉ុន្តែបែរជាគ្មានការឆ្លើយតប J-Hope នៅតែរក្សាភាពស្ងប់ស្ងាត់ មិនតបត មិនចាប់ដៃរបស់ជុងគុកវិញ ធ្វើអោយរាងក្រាស់ខ្មាស់គេដែរ យកអណ្ដាលទល់ថ្ពាល់ប្រឹងរៀបរឹកធ្វើដូចធម្មតា។
J-Hope សម្លឹងមើលទៅមុខសង្ហាររបស់អ្នកឈរទល់ពីមុខខ្លួនបានច្បាស់ៗផ្ទាល់ៗភ្នែក ពីខាងក្នុងកញ្ចក់មួក លួចសរសើរក្នុងចិត្តពីទម្រង់មុខសង្ហារឥតខ្ចោះមួយនេះ។
<<ឮថាឯងចង់ប្រកួតជាមួយយើងមែន
ទេ?>>ជុងគុកព្យាយាមនិយាយដូចធម្មតា តែក៏រាងខ្នាញ់នឹងអ្នកម្ខាងទៀតដែលអង្គុយស្ងៀមត្រឹងមិនអើពើនឹងវត្តមានរបស់ខ្លួន។គេមើលទៅមនុស្សម្នាក់នោះដូចជាក្មេងដែរ ទើបហៅគេថាឯងបែបនេះ។
<<...>> រាងតូចមិនឆ្លើយតប ងក់ក្បាលជំនួសចម្លើយ។
<<ល្អ...តែមុននឹងប្រកួតឯងដោះមួកចេញសិនទៅព្រោះយើងមិនទម្លាប់ប្រកួតជាមួយមនុស្សអាថ៌កំបាំងនោះទេ>> តាមពិតពួកគេគ្មានច្បាប់ទម្លាប់បែបនេះទេ ប៉ុន្តែដោយសារចង់ឃើញមុខរបស់គេ ទើបនិយាយបែបនេះ។J-Hope ដឹងថាពាក្យសម្ដីទាំងនោះជាសម្ដីបោកប្រាស់ គេដឹងថាជុងគុកចង់ឃើញមុខខ្លួន ទើបធ្វើជាមិនខ្វល់មិនអើពើនឹងសំណួរមួយនោះ។
<<ឯងឮយើងនិយាយ->>
<<មិនពាក់ព័ន្ធនឹងលោកទេ>> កាយតូចនិយាយកាត់សម្ដីរបស់អ្នកម្ខាងទៀត បន្លឺសម្លេងតូចស្រួយស្រេះរបស់ខ្លួន ជុងគុកក៏រៀងភ្ញាក់ផ្អើល ត្រឹមតែស្ដាប់សម្លេងក៏ដឹងថាម្ចាស់សាមុីខ្លួនមុខស្អាតយ៉ាងណាដែរ។
<<តែវាជាវិន័យ>> ជុងគុក
<<យើងមកប្រកួតជាមួយលោកដើម្បីឈ្នះចាញ់មិនមែនមកបង្ហាញសម្រស់ទេ>> សម្លេងរឹងកំព្រឹះបន្លឺឡើង ធ្វើអោយអ្នកម្ខាងទៀតគាំងស្ទើរតែនិយាយលែងចេញតែម្ដង។
<<ល្អ!តែយើងមានលក្ខខណ្ឌ>>ជុងគុក
<<ជាអ្វី?>> J-Hope
<<ខ្ញុំព្រមប្រកួតជាឯង!បើខ្ញុំឈ្នះឯងត្រូវតែបង្ហាញមុខហើយព្រមទៅដើរលេងជាមួយខ្ញុំពេញមួយថ្ងៃ>> នាយញញឹមព្រាន មើលទៅកាន់រាងកាយតូចច្រឡឹងមួយនេះតាំងពីលើដល់ក្រោម គំនិតខិលខូចក៏លេចឡើង។គេដឹងថាមនុស្សម្នាក់នេះមានមុខស្អាតមិនអន់នោះទេ ទើបហ៊ានដាក់ទុនច្រើនដល់ថ្នាក់នេះ។គ្រប់គ្នាឮសម្ដីជុងគុកក៏បើកភ្នែកធំៗ ភ្ញាក់ផ្អើល មិននឹកស្មានថាលក្ខខណ្ឌវាងាយយ៉ាងនេះ។
<<ចុះបើខ្ញុំឈ្នះ? >> J-Hopeមិនបានភ្ញាក់ផ្អើលនឹងសម្ដីរបស់រាងក្រាស់នោះទេ ព្រោះគេដឹងថាជុងគុកប្រាកដជានិយាយបែបនេះ។គូរប្រជែងរបស់គេមើលទៅល្មោភនិងព្រានមិនធម្មតានោះទេ។
<<ឯងចង់បានអ្វី?>>រាងក្រាស់សួរបកទៅវិញ។
<<អោយលោកសំពះបាតជើងខ្ញុំ!ល្អទេ?>>
<<គេនិយាយស្អីនឹង?វាលើសលប់ពេកទេដឹង?ជុងគុកមិចនឹងអាចធ្វើបែបនោះទៅ>>
គ្រប់គ្នានាំគ្នាជជែកគ្នាទៅវិញទៅមកអំពីរឿងនេះ ដូចជាមិនយល់ស្របនឹងលក្ខខណ្ឌមួយនេះ ប៉ុន្តែមានតែជុងគុកប៉ុណ្ណោះជាអ្នកសម្រេចបានដោយខ្លួនឯង។
<<គ្រាន់បើ!!>> បើស្ដាប់តាមតែសម្ដីអ្នកម្ខាងទៀត នាយក៏អាចដឹងថាដៃគូរប្រកួតរបស់ខ្លួនខ្លាំងមិនធម្មតាដែរ។
<<លោកហ៊ានទេ?បើមិនហ៊ានខ្ញុំត្រឡប់ទៅវិញ>>
<<ល្អ!ធ្វើតាមនឹងចុះ Yeonjunចាត់ការទៅ>> រាងក្រាស់ងាកទៅនិយាយជាមួយ Yeonjun គេក៏ដើរចេញទៅចាត់ការត្រៀមការប្រកួតបន្តិចទៀតនេះ។
រាងតូចញញឹមសមចិត្ត ដែលជុងគុកព្រមធ្វើតាមសម្ដីរបស់ខ្លួន គេមិនបានចង់អោយជុងគុកយកមកធ្វើអ្វីតាមដែលខ្លួននិយាយ គ្រាន់តែចង់និយាយយកប្រៀបតែប៉ុណ្ណោះ។
<<បន្តិចទៀតនឹងដឹងគ្នា>>ជុងគុកញាក់ចិញ្ចើមដាក់ J-Hope ហើយក៏ដើរចេញទៅសម្ដៅទៅរកម៉ូតូរបស់ខ្លួនហើយក៏ឡើងជិះវា ទាញមួកយកមកពាក់ រៀបចំខ្លួនសម្រាប់ការប្រកួត។គេមិនអាចចាញ់ក្មេងម្នាក់នេះទេ ព្រោះគេខំដាក់ទុនអស់ច្រើនណាស់ តែគិតមែនទេថា J-Hope នឹងព្រមចាញ់គេដែរនោះ?
គូរប្រកួតទាំងពីរនាក់ ជិះម៉ូតូមកឈប់ចំពីមុខអាជ្ញាកណ្ដាលនៅទីកំណត់ ដើម្បីចាប់ផ្ដើមការប្រកួតនៅពេលបន្តិចទៀតនេះ។កាយតូចសម្លឹងមើលទៅណាមជូន ដែលអង្គុយលើម៉ូតូ សម្លឹងមើលមកកាន់គេពីចម្ងាយ ងក់ក្បាលដាក់កាយក្រាស់ជាការបញ្ជាក់ថាកុំអោយបារម្ភពីខ្លួន។ណាមជូនញញឹមបន្តិច J-Hope ក៏ងាកមើលមកគូរប្រកួតខ្លួនវិញម្ដង។
<<រួចហើយមែនទេ?>> ជុងគុកសួរ។
<<ចាប់ផ្ដើមទៅ>> J-Hope,ដោយមិនចង់និយាយច្រើនក៏ចាប់ប្រាប់អោយចាប់ផ្ដើមការប្រកួតតែម្ដង ណាមួយគេមិនចង់ឃើញមុខមនុស្សម្នាក់នេះយូរជាងនេះ ពេលដែលឃើញតែអា-កសម្លាប់ចោល។
<1!2!3!ចាប់ផ្ដើម>>
ង៉ោង!!!!!!!
គ្រាន់តែអាជ្ញាកណ្ដាលស្រែកចប់ភ្លាម អ្នកទាំងពីរក៏មួលហ្គែម៉ូតូខ្លួនមួយអស់ដៃ បញ្ជាម៉ូតូទៅមុខលឿនដូចព្យុះ ជិះប្រជែងវ៉ាគ្នាទៅវិញទៅមកៗនៅលើថ្នល់។
គ្រប់គ្នាស្រែកហ៊ោទ្រហឹងអឺងកង ផ្ដល់ជាកម្លាំងចិត្តដល់បេក្ខជនប្រកួតទាំងពីរ លើកលែងតែណាមជូនដែលអង្គុយស្ងៀមនៅលើម៉ូតូមិននិយាយអ្វីតែប៉ុណ្ណោះ។គេបារម្ភពី j-Hope មិនតិចទេ ខ្លាចតែរាងរូចចាញ់នឹងត្រូវប្រឈមមុខជាមួយនឹងជុងគុក ដល់ពេលនោះទោះចង់ជួយក៏រៀងពិបាកដែរ។
ម៉ូតូរបស់J-Hopeកំពុងនាំមុខជុងគុក គេបន្ថយល្បឿនដើម្បីអោយគូរប្រជែងតាមទាន់ខ្លួន ដូចជាកំពុងមានល្បិចអ្វី គ្រប់គ្នាចាប់ផ្ដើមឆ្ងល់បន្ទាប់ពីឃើញ J-Hope បែរជាបន្ថយល្បឿនអោយគូរប្រកួតតាមទាន់ទៅវិញ។
ជុងគុកមិនបង្អង់យូរ ក្រោយឃើញអ្នកម្ខាងទៀតកំពុងបន្ថយល្បឿន ពឺតយកមួយអស់ដៃ វ៉ាពីមុខJ-Hope ហើយក៏មកជិះទន្ទឹមកាយតូចវិញ។នាយបើកកញ្ចក់មួក ងាកញញឹមឌឺដាក់គូរប្រកួតខ្លួន។
<<កុំខំប្រឹងនាំតែខាតកម្លាំងអី យ៉ាងណាឯងគង់តែចាញ់>>
J-Hope មិនបានអើពើនឹងពាក្យសម្ដីមើលស្រាលខ្លួនទាំងនោះ ព្រោះគេដឹងថាសមត្ថភាពខ្លួនឯងនៅកម្រិតណា។អាល្អិតញោចស្នាមចុងមាត់ ទុកអោយរាងក្រាស់ជិះម៉ូតូនាំមុខខ្លួនបានឆ្ងាយបន្តិចជិតដល់ទី ក៏ប្រឹងមួលហ្គែមួយអស់ដៃ ដល់ល្បឿនកំណត់ កាច់ចង្កូតម៉ូតូជិះជ្រែងជុងគុកយ៉ាងស្រួល ធ្វើអោយនាយ
កម្លោះដែលរវល់តែអរសប្បាយចិត្តព្រោះជិតដល់ទីកំណត់នោះភ្ញាក់ព្រើត គ្មានការប្រុងប្រយ័ត្នដួលម៉ូតូទៅម្ខាងដោយសារតែគេចពីការជិះកៀររបស់អ្នកម្ខាងទៀត។
ម៉ូតូរបស់ជុងគុកព្រមទាំងរាងកាយរបស់នាយដួលបោកទៅលើដីមួយទំហឹង តែក៏មិនបានត្រូវអ្វីខ្លាំងដែរ គ្រាន់តែដួលដោយសារមិនបានទប់លំនឹង ម្យ៉ាងទៀត J-Hope មិនបានលេងដៃធ្ងន់ គ្រាន់តែចង់ព្រមានបុរសម្នាក់នេះតែប៉ុណ្ណោះ។
កាយតូចញញឹមចុងមាត់នឹងជ័យជំនះរបស់ខ្លួន ងាកក្រោយបន្តិចមើលទៅជុងគុកដែលដួលទៅលើដី ហើយក៏ប្រឹងមួលហ្គែមួយអស់ដៃទៅដល់គោលដៅតែម្ដង។ណាមជូនដែលមើលចាហ្វាយតូចខ្លួនពីចម្ងាយ ញញឹមបន្តិច មុននឹងរៀបចំទាញមួកយកមកពាក់។
សម្លេងស្រែកហ៊ោរនៅតែបន្លឺឡើង អបអរដល់អ្នកដែលទទួលបានជ័យជំនះ អ្វីដែលសំខាន់គេអាចយកឈ្នះជុងគុក កន្លងមកនាយជាជើងខ្លាំងនៅទីនេះទៅហើយ។អ្នកខ្លះក៏និយាយថារាងតូចពូកែ អ្នកខ្លះក៏ថារាងតូចលេងខ្សែលើធ្វើអោយជុងគុកដួល ខ្លួនឯងក៏អាចយកឈ្នះ តែគេមិនបានខ្វល់នឹងសម្ដីទាំងអស់នោះឡើយ។
ទីបំផុត j-Hope ក៏អាចយកឈ្នះជុងគុកបាន គេបញ្ជារម៉ូតូអោយឈប់ងឹកនៅកណ្ដាលទីកំណត់ ហើយក៏បកក្រោយវិញទៅឈប់ចំកន្លែងដែលជុងគុកដួល។
<<យ៉ាងមិចហើយ?>> រាងតូចសួរទៅកាន់អ្នកដែលអង្គុយនៅលើដី ញញឹមលែងសម។
<<ឯងឈ្នះយើងហើយអាល្អិត>> ជុងគុកប្រឹងងើបឈរ លើកម៉ូតូខ្លួនឯងឡើងវិញ តបទៅកាន់អ្នកម្ខាងទៀត។គេមិនបានខឹងនឹងក្មេងម្នាក់នេះទេ ដែលលេងល្បិចជិះម៉ូតូកៀរគេអោយដួលដើម្បីខ្លួនឯងយកឈ្នះ មានតែលួចសរសើរក្នុងចិត្ត តែក៏រាងក្ដៅចិត្តបន្តិចដែរមិនអាចយកឈ្នះបាន អាល្អិតម្នាក់នេះកំពុងតែបំបាក់មុខគេហើយ។
<<មើលទៅលោកដូចជាមិនបានបាក់ជើងឬរបួសរហូតដល់ក្លាយជាជនពិការទេត្រូវទេ?ដូច្នេះខ្ញុំមិនចាំបាច់អោយលុយលោកទៅព្យាបាលឡើយ>> ពាក្យសម្ដីឡកឡើយ ធ្វើអោយជុងគុកក្ដៅឆេវ តែខំប្រឹងធ្វើធម្មតា ញញឹមចុងមាត់ចេញមក។
<<ហុឹស!សម្ដីគ្រាន់បើ ថ្ងៃនេះចាត់ទុកថាឯងឈ្នះតែថ្ងៃក្រោយប្រហែលឯងមិនសំណាងដូចពេលនេះទេអាល្អិត>> គិតចង់គម្រាមផងហ៎េស?ឈឺខ្លួនប៉ុណ្ណឹងហើយនៅមិនព្រមចាញ់ទៀត បើដឹងបែបនេះគេនឹងជិះបំបុកពីក្រោយអោយស្លាប់តែម្ដង មិនទុកអោយនៅដកដង្ហើមបានស្រួលដូចពេលនេះទេ។
<<សំខាន់នៅពេលនេះលោកចាញ់!ខ្ញុំឈ្នះ!ដោយសារតែសម្ដីនិងភាពមានអំនួតរបស់លោកបែបនេះហើយទើបធ្វើអោយលោកមកចាញ់ខ្ញុំនៅពេលនេះទៅវិញ>> សំណើចលាយឡំជាមួយពាក្យពេចន៍ចាក់ដោត ដូចជាយកសាំងមកចាក់ពីលើភ្លើងអញ្ចឹង តែមើលទៅកាន់កាយតូចបែរជានិយាយហីៗដូចគ្មានរឿងអ្វីកើតឡើងទៅវិញ។
<<អូហ៎មែនហើយ!លោកមិនចាំបាច់មកសំពះបាតជើងខ្ញុំទេ ព្រោះខ្ញុំមិនចង់ឃើញកូនប្រុសពៅរបស់លោក ចន ធ្លាក់ខ្លួនដល់ថ្នាក់មកសំពះបាតជើងមនុស្សអាថ៌កំបាំងដូចជាខ្ញុំ!ចាត់ទុកថាខ្ញុំអាណិតដល់លោកដែលជិតក្លាយជាជនពិការទៅចុះ!>> ជុងគុកចាប់ផ្ដើមមិនស្រួល នៅពេលឮរាងតូចនិយាយសង្កត់ចំឈ្មោះឪពុកខ្លួន ដូចជាកំពុងព្យាយាមបញ្ជាក់ន័យអ្វីម្យ៉ាង។
<<ឯងស្គាល់ប៉ាយើង?>> អត់មិនបាននាយក៏សួរ ស្របពេលដែលណាមជូនជិះម៉ូតូរបស់គេមកឈប់ទន្ទឹមនឹង J-Hope អោយជុងគុកមើលទៅអ្នកចំណូលថ្មី។
<<អត់ទេ!គ្រាន់តែធ្លាប់ស្និទ!>> វាចាចប់ J-Hope ក៏ដកហូតយកផ្កាកុលាបមួយទងពីក្នុងហៅប៉ៅអាវខាងក្នុង ហុចទៅអោយជុងគុក។រាងក្រាស់ស្ទាក់ស្ទើរ មិនយល់ពីអ្វីដែលអ្នកម្ខាងទៀតធ្វើមកលើខ្លួន។
<<វាជាការស្វាគមន៍ការជួបគ្នាលើកដំបូងរបស់ពួកយើង!ផ្ដាំប្រាប់បងប្រុសរបស់លោកផងថាខ្ញុំនឹកគេណាស់!ត្រៀមខ្លួនអោយរួចរាល់ទៅសម្រាប់ការប្រកួតប្រជែងបន្តិចទៀតនេះ!លាហើយ>> រាងតូចបញ្ជាម៉ូតូខ្លួនបើកចេញទៅកាត់មុខមនុស្សមាឌធំ រហូតដល់ចេញផុតបាត់ បន្សល់ទុកនូវពាក្យសម្ដីដែលមានចម្ងល់ជាច្រើនសម្រាប់អ្នកដែលស្ដាប់លឺអំបាញ់មិញនេះ។
ជុងគុកកាន់តែមិនស្រួលចិត្តជាងមុន គេមានអារម្មណ៍ថាមនុស្សម្នាក់នេះមិនមែនជាមនុស្សធម្មតាឡើយ ស្ដាប់តាមតែពាក្យសម្ដីរបស់គេក៏ដឹងថាគេមានឥទ្ធិពលនឹងអំណាចខ្លាំងប៉ុណ្ណា។
នាយសម្លឹងមើលទៅផ្កាកុលាបមួយទងនៅក្នុងដៃ ជាផ្កាកុលាបពណ៌ក្រហមស្រស់ដូចឈាម មានបន្លាជាច្រើននៅតាមមែកនិងធាងរបស់វា។នាយញញឹមពេលគិតដល់អត្ថន័យរបស់ផ្កានេះ។
ជាផ្កាតំណាងអោយ J-Hope វាជាផ្កាដែលស្រស់ស្អាត ប៉ុន្តែជាផ្កាដែលពិសព្រោះតែបន្លារបស់វា បើយើងមិនប្រយ័ត្ន រវល់តែឈ្លក់វង្វេងនឹងសម្រស់របស់វាៗអាចវាយប្រហារយើងបានភ្លាមៗ។
<<ក្មេងប្រុសរូបស្រី!យើងមិនជឿថាយើងមិនអាចស្គាល់មុខឯងរហូតនោះទេ>>...To be continued...
YOU ARE READING
ត្រកូលឧក្រិដ្ឋជន
Acciónស្រលាញ់គឺទុក ស្អប់គឺសម្លាប់! Vhopekook : Hobi Bottom Nammin : Jimin Bottom Yoonjin : Jin bottom End : 01.08.2022 ❗ALL ART IS CREDIT TO OWNER ❗