ភាគទី 71

334 42 16
                                    

« ថេយ៉ុងដែលជាកូនប្រុសច្បងរបស់ខ្ញុំនោះគឺជា Kazumi »លោកចននិយាយទាំងមុខស្មើ បានន័យថាគាត់មិនបានកុហក តែធ្វើអោយគ្រប់គ្នាស្រឡាំងកាំងនិងភ្ញាក់ផ្អើល នឹកស្មានមិនដល់។

« ថេយ៉ុង?ខ្ញុំធ្លាប់លឺឈ្មោះនេះ មានរូបថតរបស់គេឬអត់? » Mayoko សួរទៅវិញទាំងញាប់ញ័រនៅក្នុងចិត្ត លឺថាកូនប្រុសរបស់ខ្លួនមិនទាន់ស្លាប់ ប្រញាប់ប្រញាប់ចង់ឃើញមុខមាត់របស់គេ។អ្នកស្រីចនហុចរូបថតមួយរបស់ថេយ៉ុងអោយគាត់ៗក៏នៅស្ងៀមត្រឹមអួលដើម.ករលីងរលោងទឹកភ្នែក។

គាត់ចាំបានហើយថាមនុស្សម្នាក់នោះជាមនុស្សតែម្នាក់ដែលជួយគាត់កាលពីលើកមុននៅជប៉ុន ហើយក៏ជាមនុស្សតែម្នាក់ដែលគាត់បានគិតថាជាកូនប្រុសរបស់ខ្លួននោះដែរ។

« ឯងនិយាយស្អី?ដប់ពីរឆ្នាំហើយដែល Kazumi បានបាត់ខ្លួនមិនឃើញស្រមោល គេអាចក្លាយជាកូនប្រុសរបស់ឯងតាំងពីពេលណាមក? » ដោយសារតែមិនសូវច្បាស់ក្នុងចិត្ត Makosa ព្យាយាមជីកឬសជីកគល់ បន្ទាប់មកលោកចនក៏រៀបរាប់ប្រាប់រឿងគ្រប់យ៉ាងតាំងពីដើមដល់ចប់គ្មានសល់ចន្លោះ។Mayokoសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន គាត់ព្យាយាមញញឹមលាយទឹកភ្នែកស្រក់ព្រោះរំភើបចិត្តពេក ទោះបាត់ប្ដីស្វាមីនិងឪពុកទៅក្ដី ក៏កូនប្រុសតែម្នាក់នៅបន្តរស់រានមានជីវិត គ្រាន់តែពួកគេរស់បែកពីគ្នាអស់រយ:ពេលដប់ពីរឆ្នាំប៉ុណ្ណោះ។

Makosaនិងអ្នកស្រីជុងស្ដាប់តាមការរៀបរាប់របស់ប្ដីប្រពន្ធមួយគូរនោះក៏អស់សង្ស័យ អ្នកទាំងពីរក៏សប្បាយចិត្តមិនស្ទើរដែរពេលដឹងថាសាច់ញាតិខ្លួនមិនទាន់ស្លាប់។អ្នកជាម្ដាយនឹកគិតទៅដល់កូនប្រុសមុនគេ ហូប៊ីច្បាស់ជាសប្បាយចិត្តបើសិនជាបានដឹងថាបងជីដូនមួយដែលគេស្រលាញ់នោះមិនទាន់ស្លាប់។

ប៉ុន្តែព្រហ្មលិខិតដូចជាលេងសើចជាមួយនឹងពួកគេហួសហេតុ ថេយ៉ុងនិងហូប៊ីបានជួបគ្នាម្ដងហើយនៅអុីតាលី ថែមទាំងមានចិត្តលើគ្នាទៀតផង។បន្ទាប់ពីនោះក៏បានបែកគ្នាម្ដងទៀត ប៉ុន្តែបុព្វេសន្និវាសនៅតែធ្វើអោយពួកគេបាជួបគ្នាសារជាថ្មី ប៉ុន្តែនៅក្នុងនាមជាប្ដីប្រពន្ធកិច្ចសន្យា ទំនាក់ទំនងពួកគេពោរពេញទៅដោយអាថ៌កំបាំងរវាងគ្នានឹងគ្នា។ទីបំផុត ពេលយល់ចិត្តគ្នាហើយបែរជាត្រូវចាកឆ្ងាយគ្នាម្ដងទៀតទៅវិញ។ស្នេហាមួយនេះអាចទៅរួចដែរឬទេ បើពេលនេះអ្នកទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា?

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now