ភាគទី 17

398 42 2
                                    

<<ខ្ញុំព្រមរៀបការជាមួយហូប៊ីតាមដែលលោកប៉ាចង់បាន>>ថេយ៉ុយនិយាយមិនស្ទាក់ស្ទើរ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង លើកលែងតែ លោកចន ជុងគុក និងហូប៊ីតែប៉ុណ្ណោះ។

អ្នកណាក៏ដឹងថាថេយ៉ុងបានប្រកែកថាមិនព្រមរៀបការ តែពេលនេះបែរជាមកព្រមរៀបការស្រួលៗ មិនចម្លែកពេកទេឬ?

លោកចនគ្មានប្រតិកម្មអ្វីបន្តិចសោះ គាត់ដឹងស្រាប់ទៅហើយថាកូនប្រុសរបស់គាត់ប្រាកដជានិយាយបែបនេះ នៅមានជុងគុកទៀត កូនប្រុសជើងល្អរបស់គាត់ម្នាក់នេះច្បាស់ជាមិនព្រមអោយហូប៊ីទៅថេយ៉ុងងាយៗនោះទេ មើលតាមតែក្រសែភ្នែកនិងទឹកមុខរបស់គេនៅពេលនេះទៅដូចចង់សម្លាប់បងប្រុសខ្លួនទាំងរស់អញ្ចឹង។

ជុងគុកធ្វើមុខមិនពេញចិត្ត គេត្រៀមខ្លួនរង់ចាំប្រកែកនិងដណ្ដើមយកអាល្អិតហូប៊ីជាមួយបងប្រុសខ្លួនរួចជាស្រេច។

ចំណែកមនុស្សម្នាក់ទៀតដែលគ្មានប្រតិកម្មអ្វីនោះគឺហូប៊ីនឹងឯង អង្គុយអោបដៃ គងប្រទាក់ខ្លា ផ្អែកខ្នងទៅនឹងសាឡុង ពាក់ស្នាមញញឹមជាប់ ដូចជាមិនខ្វល់ពីអ្វីសោះ។

<<ថេយ៍មិចក៏កូន...?>> អ្នកស្រីចនចាប់ផ្ដើមវិលវល់ គាត់ចង់ផ្ទុះខួរទៅហើយ ពីមុនពិបាកចិត្តរឿងថេយ៉ុងមិនព្រមការ ពេលនេះមកឈឺក្បាលមិនយល់ពីកូនប្រុសចិត្តរេម្នាក់នេះទៀត។

<<កូនបាននិយាយរួចរាល់ហើយថាកូនព្រមរៀបការ>>ថេយ៉ុងនៅតែប្រកាន់យកសម្ដីខ្លួន គេលែងប្រកែកទៀតហើយ បន្ទាប់ពីដឹងថាមនុស្សដែលត្រូវរៀបការជាមួយ ជាមនុស្សតែម្នាក់ដែលគេស្រលាញ់ស្ទើរឆ្គួត។

<<បងធ្លាប់បាននិយាយរួចហើយថាមិនរៀបការទេទោះយ៉ាងណាក៏ដោយ!បងនៅទម្លាក់រឿងរៀបការមកអោយខ្ញុំទៀត!ដូច្នេះ...បងគ្មានសិទ្ធទៀតទេបងប្រុស>> ជុងគុកសើចដើម-កបន្តិច លើករឿងកាលពីមុនពេលថេយ៉ុងប្រកែកមិនព្រមរៀបការ អោយអ្នកម្ខាងទៀតចាប់ផ្ដើមទើសទាល់។

<<តែពេលនេះយើងក៏ព្រមវិញហើយ!ដូច្នេះហើយអ្នកដែលគ្មានសិទ្ធគឺជាឯង!នៅពេលដែលម្ចាស់គេត្រឡប់មកវិញ អ្នកដែលជាតួជំនួសក៏អស់សិទ្ធហើយ>> ស្ថានភាពកាន់តែតានតឹង ព្រោះតែការឈ្លោះប្រកែកគ្នារវាងអ្នកប្រុសទាំងពីរ ម្នាក់ៗសុទ្ធតែមានទឹកមុខមិនល្អ ប្រហែលជាសង្រ្គាមបង្ហូរឈាមរវាងបងប្អូនឯងជិតកើតឡើងហើយ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now