ភាគទី 11

412 41 4
                                    

តុកៗ....

ក្រាក....

<<មិចក៏បងលើកឈ្មោះខ្ញុំមកនិយាយនៅពេលដែលលោកប៉ាអោយបងរៀបការ?>> សម្លេងគោះទ្វារបន្លឺមិនទាន់បានប៉ុន្មានផង ក៏លឺសម្លេងបើកទ្វារ ជុងគុកចូលមកខាងក្នុងបន្ទប់ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់បន្ទប់ជាមុនសិន ថែមទាំងមកនិយាយតឹងសរសៃ-កដាក់ថេយ៉ុងដែលកំពុងតែអង្គុយធ្វើការ ដូចជាមិនអើពើនឹងវត្តមានអ្នកម្ខាងទៀត។

<<កុំអោយឯងដើរលេងអត់ប្រយោជន៍ មានប្រពន្ធមួយទុកគ្រាន់ចងជើងឯងជាប់ខ្លះ>> ថេយ៉ុងទុកការងារចោល បង្វែរកៅអីអោយទល់មុខនឹងជុងគុកដែលឈរធ្វើមុខមាំដាក់គេ។

<<ជាមនុស្សប្រុសនឹងហ៎េស?ខ្ញុំមិនការទេ>> ម្នាក់ៗសុទ្ធតែប្រកែកដាច់អាហាំងការ យកឈ្នះរៀងៗខ្លួម ប្រហែលជាមិនទាន់ដឹងទេថាមនុស្សដែលឪពុកខ្លួនចង់អោយរៀបការជាមួយនោះមុខយ៉ាងមិច។

<<យើងក៏មិនការ!ឯងទៅប្រាប់លោកប៉ាខ្លួនឯងទៅ>> ថេយ៉ុងនិយាយហីៗយកតែរួចខ្លួន កាន់តែធ្វើអោយជុងគុកខឹងជាងមុន។

<<ខ្ញុំនឹងការជាមួយមនុស្សប្រុស ដរាបណាគេជាក្មេងម្នាក់នោះ>> ជុងគុក , នាយ
និយាយសម្ដៅទៅដល់មនុស្សម្នាក់ដែលប្រណាំងម៉ូតូជាមួយខ្លួនថ្ងៃមិញ មិនដែលបានឃើញមុខគេផងបែរជាហ៊ាននិយាយថាចង់រៀបការជាមួយគេទៅវិញ។

<<អ្នកណា?>> ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នា។

<<បងមិនបាច់ចង់ដឹងទេ>>

<<ប្រហែលជាក្មេងម្នាក់ដែលប្រណាំងម៉ូតូជាមួយឯង ហើយក៏ធ្វើអោយឯងចាញ់មែនទេ?>> នាយដឹងរឿងនេះព្រោះលឺកូនចៅរបស់ខ្លួននិយាយ បានបែបនឹងក៏ល្អ កុំអោយអាក្មេងជើងល្អម្នាក់នេះវាមានអំនួតលើខ្លួនឯងខ្លាំងពេក។

<<បងស្គាល់គេ?>>

<<មិនស្គាល់!តែថាគួរអោយចាប់អារម្មណ៍>> ថេយ៉ុងធ្វើជានិយាយ
លិតមាត់ បំណងចង់អោយជុងគុកខឹងខ្លួន គេដឹងថាប្អូនប្រុសគេម្នាក់នេះហួងហែងរបស់ខ្លាំងប៉ុណ្ណា។

<<បងកុំគិតចង់ប៉ះពាល់គេអោយសោះ!ខ្ញុំជាអ្នករកគេដោយខ្លួនឯង>> ជុងគុកនិយាយសម្លេងមាំដាក់អ្នកម្ខាងទៀត បែរជាធ្វើអោយថេយ៉ុងអស់សំណើច។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now