ភាគទី 14

393 40 4
                                    

<<សួស្ដីអនាគតកូនកម្លោះ>> ហូប៊ីញញឹមយ៉ាងស្អាតដាក់អ្នកដែលមានឈ្មោះថាជាអនាគតកូនកម្លោះ។ជុងគុកស្ទើរតែមិនជឿនឹងភ្នែក ថាមនុស្សម្នាក់នេះជាអ្នកដែលលោកប៉ាខ្លួនបង្ខំអោយរៀបការជាមួយ។ដូចទេពអប្សរមកចាប់ជាតិក្នុងរូបរាងមនុស្សប្រុសអ៊ីចឹង។

<<នាងចេញសិនទៅ>> អ្នកកម្លោះនិយាយដេញស្រីកំណាន់ខ្លួន អំបាញ់មិញនៅល្អដាក់នាងសោះ ពេលឃើញហូប៊ីចូលមកក៏ប្រែជាសោះកក្រោះទៅវិញ។

ហូប៊ីមិនបានខ្វាយខ្វល់នឹងក្រសែភ្នែកបាញ់ឆ្ពោះមកកាន់ខ្លួនយើងពីលើដល់ក្រោមនោះឡើយ បែរជាដើរទៅអង្គុយនៅកៅអីបង្វិល លើកជើងដាក់ពីលើតុធ្វើការរបស់ជុងគុក មិនក្រែងចិត្តម្ចាស់សាមុីខ្លួនគេសូម្បីតែបន្តិច។

រាងក្រាស់លួចសើចហួសចិត្ត ក្មេងម្នាក់នេះចរិតមិនធម្មតា ធ្វើអោយគេខឹងដល់ថ្នាក់នេះហើយនៅមកធ្វើចរិតហំដូចមិនដឹងខ្យល់អីទៀត។តែទោះបីជាខឹងយ៉ាងណា ពេលបានឃើញមុខស្អាតៗបែបនេះក៏ខឹងលែងចេញដែរ។

<<ឯងចូលមកបានយ៉ាងមិច?>>អត់មិនបានជុងគុកក៏សួរ។

<<ក៏ធាក់ទ្វារចូលមកលោកក៏ឃើញ>>
ជុងគុកមើលទៅខាងក្រៅតាមទ្វារដែលបានបើក ឃើញអ្នកយាមដេកសន្លប់នៅលើដី គេដឹងច្បាស់ណាស់ថាជាស្នាដៃរបស់អាល្អិតម្នាក់នេះ។

<<ឯងធ្វើអោយខ្ញុំខូចអារម្មណ៍ជាមួយស្រីរបស់ខ្ញុំហើយដឹងទេអាល្អិត?>> កាយក្រាស់ដើរចូលមករកអ្នកម្ខាងទៀត ទាំងគ្មានអាវ គិតថានឹងធ្វើអោយក្មេងតូចរំជើបរំជួលជាមួយរាងកាយខ្លួន តែគិតខុសហើយ វាកាន់តែធ្វើអោយហូប៊ីខ្ពើមរអើមជាមួយនាយខ្លាំងទៅវិញទេ។

បុរសម្នាក់នេះនៅតែព្យាយាមចង់បានគេ ចរិតព្រានមិនចោល តាំងពីជួបគ្នាលើកដំបូង អាចថាជុងគុកនៅចំណាំហូប៊ី ព្រោះតែរាងកាយតូចច្រឡឹងដែលបិទបាំងដោយខោអាវស្បែករឹបរាងមួយឈុតនេះ។

<<គួរបន្ទោសលោកខ្លួនឯងដែលមកធ្វើរឿងស្មោគគ្រោកក្នុងកន្លែងធ្វើការ>> ផ្ទៃមុខស្រស់ស្អាត តែងតែពាក់ជាប់នូវស្នាមញញឹម វាកាន់តែធ្វើអោយគេមើលទៅទាក់ទាញ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now