ព្រូស!រាងកាយដែលស្តេីងមួយត្រូវបានមនុស្សប្រុសមាឌធំល្មមមានកម្ពស់ខ្ពស់ជាងគេមេីលទៅក៏ដូចជាមានអាយុច្រេីនជាងគេដូចគ្នាបានច្រានគេផ្ទប់នឹងជញ្ជាំងធ្វេីឲ្យគេទន់ជេីងដួលនៅនឹងមុខពួកគេទាំងអស់គ្នាមេីលទៅមិនមែនមានតែម្នាក់នោះទេថែមទាំងមានមនុស្សស្រីប្រុស4-5នាក់នៅទីនោះផងដែរ ហេីយពេលនោះក៏មានសម្លេងមនុស្សស្រីម្នាក់ដូចជាមឹគេបានបន្លឺឡេីងថា
«លេីកក្រោយឯងឈប់ឈ្លេីយជាមួយយេីងឮទេអាក្មេង»នាងដេីរមកឈនៅនឹងមុខនាយទាំងសម្លេងកាច
«បា-បាទខ្ញុំឈប់អញ្ចឹងទៀតហេីយ»គេនិយាយទៅកាន់នាងទាំងញ័រមាត់ព្រោះមេីលសភាពគេពេលនេះទៅដូចជាមិនមែនត្រូវគេធ្វេីបាបម្តងនោះទេទេីបក្លាយជាបែបនេះ
«ឲ្យវាដូចមាត់ឯងចុះ»នាងដេីរមកជិតគេរួចយកដៃរបស់នាងម្ខាងចាប់ទាញសក់នាយតូចឲ្យងេីបមុខឡេីងរួចក៏ព្រលែងមួយទំហឹងមនុស្សធំធ្វេីឲ្យគេស្ទេីរតែដាច់ផ្ងារទៅហេីយ បន្ទាប់ពីធ្វេីបាបគេមកពួកនាងៗនោះក៏ដេីរចេញទៅយ៉ាងរំភេីយជាមួយគ្នីគ្នារបស់នាងទុកឲ្យរាងតូចនៅម្នាក់ឯង គេនៅអង្គុយសឹងតែមិនចង់នឹងផងរួចក៏ផ្តេកខ្លួនទៅនឹងជញ្ជាំងសាលាទាំងទឹកមុខក្រៀមក្រំសញ្ជឹងគិតពីជីវិតដ៏សែនឯការបស់គេ កែវភ្នែកទាំគូរបស់គេសម្លឹងចុះក្រោមព្រមទាំងមានទឹកភ្នែកដែលដក់មិនចង់ហូមកព្រោះតែរយះពេលកន្លងមកគេឈឺរហូតហេីយទេីបបែបនេះ គេគិតតែភ្លឹកមិនមាត់កមិនមានអារម្មណ៍អ្វីទាំងអស់រហូតដល់កណ្តឹងសាលារោទ៍ទេីបគេភ្ញាក់ខ្លួន គេខំងេីបឡេីងទាំងវេទនាព្រោះតែគេគ្មានកម្លាំងកំហែងអ្វីនោះទេដោយសារតែរឿងដែលកេីតឡេីងមិញនេះនិងដោយសារគេមិនដែលនឹកនាបាយទឹកទេីបបែបនេះ ពេលគេងេីបឡេីងរួចគេបានរៀបចំសក់ក្បាលនិងដេីររកកាតាបដែលមានគេគប់ទៅម្ខាងយកមកវិញហេីយក៏រាវរកវ៉ែនតាដែលគេជ្រុះរួចដេីរចេញពីខាងក្រោយសាលាដ៏សែនស្ងប់ស្ងាត់គ្មានអ្នកណានឹងចាប់អារម្មណ៍ថាគេមកពីណាឬកេីតអីនោះទេ
បន្ទាប់ពីដេីរអស់យ៉ាងយូគេបានមកដល់ខាងមុខថ្នាក់រួចក៏ឃេីញមានគ្រូកំពុងតែបង្រៀនសិស្សនៅក្នុងថ្នាក់បាត់ទៅហេីយ ហេីយគេក៏ដាច់ចិត្តសុំគ្រូរបស់គេចូលសង្ឃឹមថាគាត់នឹងឲ្យចូល