Part 9

212 30 17
                                    


«ឯងហ៊ានណាស់អាជេយ៍»បុរសចំណាស់ម្នាក់ដែលត្រូវជាឱពុកបង្កេីតរបស់ខ្លួនបានសម្លុតគេធ្វេីឲ្យជេយ៍ភ្ញាក់ជាខ្លាំង

«...»ជេយ៍មិនបាននិយាយអ្វីនោះទេគេបានត្រឹមតែឱនមុខចុះព្រោះដឹងកំហុសរបស់ខ្លួនថាបានធ្វេីអ្វី

«ឯងនេះក្បាលរឹងណាស់»
«ហឺយ!ទៅណាទៅៗចេញពីមុខមាត់យេីងឲ្យបាត់ទៅនៅផ្ទះមិនចេះធ្វេីអីហេីយនៅដេីរលេងមិនចូលផ្ទះទៀតគ្មានបានការមែនឯងនេះ»ឮបែបនេះជេយ៍មិនបាននិយាយអ្វីច្រេីនក៏ដេីរចេញពីកន្លែងនេះទៅបានបន្តិចក៏មានសម្លេងក្មេងស្រីម្នាក់ដែលគេស្គាល់បន្លឺឡេីងមកនៅពីក្រោយខ្នងគេ

«លោកប៉ាកូនញុំទៅក្រៅជាមួយមិត្តរបស់កូនហេីយ»

«បាទទៅចុះកូន»លោកផាកនិយាយទាំងញញឹមដាក់កូនស្រីរបស់ខ្លួន

ជេយ៍ឃេីញបែបនេះគេក៏រៀងអន់ចិត្តដែរដោយសារតែគេជាកូនបង្កេីតធ្វេីអ្វីមិនដែលត្រូវនោះទេប៉ុន្តែបែជាគាត់ស្រឡាញ់កូនប្រពន្ធថ្មីរបស់គាត់ជាងគេទៅទៀតនេះគេធ្វេីអីខុសហេ៎ស?

[ស្អែកឡេីង]

«អេឈប់ »eric បានមកពីណាមិនដឹងរត់ត្រហេបត្រហបមករករាងតូចដែលកំពុងតែដេីរតែឯងសម្តៅទៅថ្នាក់រៀន

«ហា៎ស?»ជេយ៍បានឈប់ដោយសារតែសម្លេងមួយនោះបានបង្អាក់គេ

«បងយុនជេយ៍នៅឯណា?»

«យេីងមិនដឹងទេ តែប្រហែលនៅក្នុងថ្នាក់ហេីយ»

«អឺៗឥឡូវទៅថ្នាក់ឯងជាមួយគ្នាទៅ»ថាយេីយពីរនាក់គរក៏ដេីរទៅថ្នាក់របស់ជេយ៍ទៅ ពេលទៅដល់ជេយ៍ក៏ទៅអង្គុយតុគេចុចទូរសព្ទធម្មតាឯអេរិកក៏ទៅរកយុនជេយ៍ទៅរួចក៏ទៅនិយាយជាមួយគេ

«អេបងយុន!»ដោយឃេីញយុនជេយ៍អង្គុយតែឯងគេក៏រត់ទៅរកនាយតែម្តងបេីថាគេមានចិត្តលេីនាយក៏ថាបានដោយសារតែគេដូចជាចង់ជួបនាយជាងគេជាងឯងហេីយ

«...»នាយមិនបាននិយាយអ្វីគ្រាន់តែមេីលមុខគេធម្មតាព្រោះនាយមិនចូលចិត្តមនុស្សនិយាយច្រេីននិងរញ៉េរញ៉ៃបែបនេះនោះទេ

«មិននិយាយក៏បាន ខ្ញុំគ្រាន់តែចង់មកប្រាប់បងថាអាទិត្យក្រោយសាលាមានទស្សនកិច្ចហេីយ»និយាយចប់អេរិក៏ដេីរចេញទៅហេីយក៏មិនភ្លេចលាជេយ៍ដែរតែជេយុនវិញក៏សម្លឹងគេរហូតគេដេីរចេញទៅក្រៅវិញទៅ

𝙃𝙤𝙬 𝙛𝙖𝙧 𝙞𝙩 𝙜𝙤?Where stories live. Discover now