[ក្នុងថ្នាក់]ពេលនេះដល់ម៉ោងចេញលេងហេីយសិស្សទាំអស់ក៏នាំគ្នាទៅញាំអីនៅខាងក្រៅអស់នៅសល់តែជេយ៍នៅក្រាបមុខនឹងតុព្រោះយប់មិញគេមិនបានគេងទេីបធ្វេីឲ្យគេមកគេងនៅក្នុងថ្នាក់បែបនេះ ប៉ុន្តែមានសិស្សប្រុសនៅក្នុងថ្នាក់ប៉ុន្មាននាក់ឃេីញឱកាសល្អគេមិនដឹងខ្លួនបែបនេះពួកគេបានយកក្រដាស់មកសរសេរអក្សរអ្វីម្យាងរួចយកមកបិតលេីខ្នងរបស់ជេយ៍ហេីយពួកគេក៏នាំគ្នាដេីរចេញទៅខាងក្រៅសេីចទាំងសមចិត្តព្រោះគេបានធ្វេីបាបសិស្សម្នាក់ដែលមិនដឹងអីសោះបែបនេះ (សប្បាយមែនអត់?)
«អេៗជេយ៍ទៅនោះជាមួយយេីងបន្តិច»បន្តិចក្រោយមកមានមនុស្សប្រុសប៉ុន្មាននាក់មកដាស់គេឲ្យទៅណាក៏មិនដឹង
«ហឹម..?ជេយ៍ងេីបមកទាំងមមីមមេីព្រោះពួកគេទាំងនោះហៅគេទាំងរហន់ៗទេីបគេរៀងឆ្ងល់បន្តិចទេីបសួរឡេីង
«ទៅណា»
«ទៅជាន់ទី3 ឯងទៅមុនទៅយេីងទៅនោបន្តិច»
ជេយ៍គិតបន្តិចមុនដំបូងគេមិនចង់ទៅប៉ុន្មានទេប៉ុន្តែគិតចុះឡេីងប្រហែលថាមានរឿងអីហេីយទេីបគេសម្រេចចិត្តទៅតែឯងក៏បាន នៅពេលគេដេីរចេញពីថ្នាក់បានបន្តិចសិស្សនៅទៅនោះក៏ចាប់ផ្តេីមសម្លឹងមកគេរបៀបសេីចចម្អកអ្នកខ្លះទៀតក៏សេីចគេនៅចំពោះមុខគេតែម្តងគេក៏ដេីរទៅទាំងមិនខ្វល់ដោយសារតែគេជួបរឿងអញ្ចឹងញយដងទៅហេីយប៉ុន្តែគេក៏ចាប់អារម្មណ៍ថាគេដេីរពីមួយជាន់ទៅមួយជាន់រហូតដល់ជាន់ទីបីជេយ៍ក៏គិតថាវាចម្លែកហេតុអីបានជាមានមនុស្សសម្លឹងមកគេរហូតចឹង?? ហេីយគេក៏បានដេីរកាត់ថ្នាក់ទី12ក៏មានបុរសម្នាក់សម្លឹងមកគេ(ណាគេ??)ប៉ុន្តែគេមិនបានចាប់អារម្មណ៍អ្វីទេក៏ដេីរទៅហួសរហូតដល់ចុងក៏មិនឃេីញមាននរណាគេក៏រត់ទៅក្នុងបន្ទប់ទឹករួចបិទទ្វាសំងំយំម្នាក់ឯងរហូតដល់កណ្តឹងរោទ៍ជាសញ្ញាប្រាប់ថាដល់ម៉ោងចូលរៀនទេីបគេចេញពីក្នុងបន្ទប់ទឹកលុបមុខចេញដេីម្បីកុំឲ្យនរណាដឹងថាគេយំប៉ុនតែពេលគេដេីរចេញពីបន្ទប់ទឹកបានប៉ុន្មានជំហ៊ានក៏មានសម្លេងមួយមកបង្អាក់ដំណេីរគេទេីបគេឈប់ហេីយងាកទៅរកម្ចាស់សម្លេង