Part 13

232 21 8
                                    


ពេលនេះជេយ៍និងសុងហ៊ូនបានចុះចត់នៅបារាំងរួចហេីយពួកគេក៏ចេញពីប្រលានដេីម្បីទៅកន្លែងរបស់សុងហ៊ូន

រហូតមួយសន្ទុះក្រោយមកពួកគេបានឡេីងឡានមួយដែលមេីលទៅមិនមែនជាតាក់សុីទូទៅមកទទួលពួកគេទាំងពីរជេយ៍ក៏មិននិយាយអ្វីដែរក៏ទៅតាមនាយតែម្តងទៅ

«បងហ៊ូនទៅណា?»នៅក្នុងឡានដោយសារតែស្ងាត់ពេកទេីបគេដាច់ចិត្តសួរនាយតែម្តងទៅ

«......»សុងហ៊ូនមិនបានតបក៏ដោយសារតែគេរវល់ចុចទូរសព្ទរបស់គេធ្វេីអ្វីមិនដឹងហេីយជេយ៍ក៏បណ្តោយតាមនឹង

ទីបំផុតឡានមួយនោះក៏ទម្លាក់សុងហ៊ូននៅផ្ទះមួយនៅជាយក្រុងប៉ារីស អត់ទេបេីមេីលយូទៅវាដូចជាវីឡាវិញទេមេីលទៅវាធំគ្រាន់បេីសម្រាប់អ្នកមានៗនៅអញ្ចឹងហេីយគេក៏សម្រេចអញ្ចឹងចុះ ប៉ុន្តែវារាងធ្វេីឲ្យគេភ្ញាក់ផ្អេីលបន្តិចដែរពេលនៅទីនេះវាមានផ្ទះនៅជិតនេះពិតមែនប៉ុន្តែវាក៏ស្ងប់ស្ងាត់បែបនេះ ហាក់ដូចជាសុងហ៊ូនពិតជាយល់ចិត្តគេដល់ហេីយដែលដឹងថាគេមិនសូវជាចូលចិត្តកន្លែងមានមនុស្សម្នាច្រេីនប៉ុន្មានដែរ

នៅពេលនោះគេក៏ចាំសុងហ៊ូនចាក់សោរបងផ្ទះទៅក្នុង ហេីយបន្តិចក្រោយមកសុងហ៊ូនក៏បេីកបានបន្ទាប់មកពួកគេក៏ចូលទៅក្នុងតែម្តង ជេយ៍ដេីរចូលក្នុងបរិវេនវីឡារបស់សុងហ៊ូនភ្លាមគេកាន់តែភ្ញាក់ភ្ញាក់ផ្អេីលតែម្តងព្រោះតែគេតុបតែងបានស្អាតពិតមែនហេីយនៅផ្លូវដេីរក៏មានដេីមឈេីដាំសងខាងនិងមានបង់នៅតាមផ្លូវនោះបេីផ្ទះរបស់គេវិញក៏ធ្វេីឡេីងរបៀបបារាំងដែរ

«បងហ៊ូនផ្ទះរបស់បងមែន?»ជេយ៍និយាយទាំងរំភេីបទៅកាន់សុងហ៊ូនដែលឈមេីលមុខគេ

«អឹម...ចូលចិត្តទេ?»ជេយ៍មិនបាននិយាយអ្វីគេក៏ញញឹមដាក់នាយហេីយក៏ងក់ក្បាលជាការយល់ព្រម

ពួកគេក៏សម្តៅចូលទៅក្នុងវីឡាមួយនោះជេយ៍ក៏ឃេីញមានព្យាណូពណ៍ខ្មៅមួយនៅផ្នែកម្ខាងនៅខាងក្នុង គេក៏បន្តដេីរមេីលខាងក្នុងនោះសព្វគ្រប់ដោយសុងហ៊ូនក៏អនុញ្ញាតឲ្យគេធ្វេីអីធ្វេីទៅនាយមិនបានថាអ្វីនោះទេ ហេីយគេខ្លួនឯងសុខចិត្តយកវ៉ាលីគេនិងរបស់ជេយ៍ទៅទុកនៅបន្ទប់ខ្លួន😭ជេយ៍រាងក្រែងចិត្តដែរប៉ុន្តែគេក៏បណ្តោយតាមនឹងទៅព្រះសុងហ៊ូនមិនបានថាអ្វីឲ្យគេនោះទេ

𝙃𝙤𝙬 𝙛𝙖𝙧 𝙞𝙩 𝙜𝙤?Where stories live. Discover now