Hyunjae's pov
នៅពេលនាយមកដល់តារាងបាល់បោះភ្លាមគេក៏ទៅកន្លែងប្តូរសម្លៀកបំពាក់រួចមកលេងជាមួយនឹងគ្នីគ្នារបស់គេប៉ុន្មាននាក់ទៀតដែលកំពុងតែរងចាំគេចូលលេងជាមួយ នៅពេលhyunjaeមកដល់គេមិនចាំយូក៏លេងជាមួយគ្នាបានបន្តិចក៏មានមនុស្ស3-4នាក់ទៀតចូលមកលេងជាមួយគេដែរហេីយhyunjaeក៏និយាយ
«ខ្ញុំមិនទាន់ឲ្យបងចូលលេងឯណា បងចូលមកធ្វេីអីដែរ?»គេផ្អាកបន្តិចរួចមកឈនៅចំពោះមករបស់ម្នាក់ដែលមានកម្ពស់ប្រហែលនឹងខ្លួន«ឃេីញឯងលេងគ្រាន់បេីក៏ចង់មកសាក យ៉ាងម៉េច?»
«ហឺស បានតេីសិស្សច្បង»នាយយល់ព្រមទាំងញញឹមចុងមាត់រួចក៏ចាប់ផ្តេីមលេងជាមួយគ្នាឯមិត្តរបស់សុងហ៊ូន soobinគេមិនបានចូលលេងទេព្រោះគេម្នាក់នេះជាប្អូនរបស់សង្សាខ្លួនតែហ៊ានធ្វេីអីមិនល្អដាក់គេប្រាកដជាទៅប្តឹងបងរបស់គេមិនខាន ដូចជាកាលមុនៗគ្រាន់តែវាយក្បាលគេបន្តិចសោះនរណាទៅដឹងថាគេទៅប្រាប់បងរបស់គេឡេីងមកស្តីឲ្យខ្លួនញ៉ែតៗ អញ្ចឹងហេីយទេីបគេសម្រេចចិត្តថាគេនឹងអង្គុយមេីលវិញជាជម្រេីសដ៏ល្អបំផុតហេីយ
តែបេីក្រឡេកមេីលគ្នីគ្នារបស់សុងហ៊ូននិងយុនជេ នេះវិញគ្រាន់តែroundដំបូងម្នាក់ៗលេងមេីលតែចង់សុីសាច់គ្នាទៅហេីយតែពួកគេលេងយូគួរសមដែរទេីបបំបែកគ្នាមកសម្រាកបន្តិច ឯយុនជេបានមកអង្គុយនៅលេីបង់ហេីយក៏ដកទូរសព្ទរបស់គេផ្ញេីរសារទៅនរណាក៏មិនដឹងរួចក៏ទុកវិញហេីយក៏យកទឹករបស់គេមកអកបន្តិចដេីម្បីបំបាត់ភាពអស់កម្លាំងរបស់នាយដែលបានមកពីការលេងបាល់បោះអំបាញមិញនេះឯង ឯសុងហ៊ូនក៏ដូចគ្នាប៉ុន្តែគេអង្គុយសុខៗក៏ក្រឡេកឃេីញនរណាម្នាក់មុខប្រហែលៗដេីរសម្តៅមករកយុនជេឯនាយក៏បន្តមេីលទៀតទេីបដឹងថាជានរណាតែដោយសារតែចង់ដឹងរឿងគេទេីបនាយនៅមេីលបន្ត
«ឯងហៅយេីងមកធ្វេីអី?»គ្រាន់តែសម្លេងរបស់គេបន្លឺឡេីងនៅជិតយុនជេនាយក៏ទាញជេយ៍មកអង្គុយជិតគេតែម្តងទៅ
«ចេះតែហៅទៅ»នាយនិយាយទាំងដៀងភ្នែកសម្លឹងមកកាន់ជេយ៍ក៏ចាប់អារម្មណ៍អ្វីម្យាងនៅលេីផ្ទៃមុខរបស់គេហេីយនាយក៏សួរ