ភាគទី19: ហួងហែងគ្នាទៅវិញទៅមក

5.9K 352 7
                                        

 

"ហិហិ..បាទ"យុនហ្គីសើចមិនសមដាក់លោកផាកមើលតែមុខក៏ដឹងថាគាត់កាចប៉ុណ្ណាដែរ

"ពួកឯងទៅហៅអ្នកប្រុសតូចទៅលេងអោយឆ្ងាយពីនេះ"លោកផាកបានបញ្ជារកូនចៅគាត់អោយទៅហៅជីមីនទៅលេងកន្លែងផ្សេងមើលមុខអាម្នាក់នេះមិនស្រួលទេ

"បាទចៅហ្វាយ"និយាយរួចក៏កូនចៅលោកផាកដើរទៅរកជីមីនបាត់យុនហ្គីឮហើយក៏ដឹងបាត់ហើយថាលោកៀាកនេះហួងហែងកូនមិនធម្មតា មិនអស់ចិត្តយុនហ្គីក៏ប្រឹងអើតមើលជីមីនដែលកំពុងតែដើរចេញទៅ

"កូនប្រុសខ្ញុំមិនមែនជ្រូកទេជ្រូកនៅខាងនោះ"លោក
ផាកសង្គ្រឺតជើងធ្មេញអាងថាម៉ោងរកសីុទេបើមិនចឹងត្រូវរបស់គាត់មិនខាន

"ខ្ញុំធ្លាប់ស្គាល់គេទើបតាមមើលបន្តិចនិងណាលោកអ៊ុំ"យុនហ្គី

"មើលបានហាមគិតអី មកទិញជ្រូកមើលជ្រូក"លោកផាកនិយាយម៉ាត់តែម្ដង

"បាទ"យុនហ្គីតបទៅលោកផាកវិញទាំងខ្នាញ់ហឹសបើគេយលចិត្តជីមីនបានពេលណាឪក្មេកម៉ាកៗនេះគេនិងញាុះរាល់ថ្ងៃមិនខាន
  
   ហេតុផលដែលលោកផាកហួងហែងកូននោះគឺដោយសារតែលោកបានបាត់បង់ម្ដាយជីមីនតាំងពីគេនៅតូចជីមីនជាគ្រាប់ពេជ្រនៃស្នេហារបស់គាត់ទើបចេះតែហួងហែងកូនដោយសារតែជីមីនជាអូមេហ្គាទន់ខ្សោយខ្លាចត្រូវគេធ្វើបាប។ បើគ្មានបុរសណាមើលថែជីមីនបានល្អដូចគាត់កំុសង្ឃឹមថាគាត់លើកកូនអោយសោះទុកអោយកូននៅព្រៅអញ្ចឹងតែម្ដងកុំជោជាមួយលោកផាក

____________________________

  នៅក្នុងភូមិគ្រិះគីមថ្ងៃនេះគឺអាធឹកអាធមនិងពោរពេញដោយមនុស្សជាច្រើននៅក្នុងកម្មវិធីភ្ញៀវជាច្រើនសុទ្ធតែជាត្រកូលអភិជនសុទ្ធសឹងតែទាំងអស់

  ថ្ងៃនេះថេហ្យុងស្លៀកពាក់យ៉ាងស្អាតព្រោះលោកប៉ាគេចង់ណែនាំអោយស្គាល់មនុស្សជាច្រើន ចំណែកឯជុងហ្គុកវិញក៏ជាឪកាសដែលអ្នកស្រីចននិងលោកចនណែនាំអោយអ្នកធំៗស្គាល់ព្រោះភាគច្រើនគ្មានអ្នកណាស្គាល់កូនច្បងរបស់គាត់ទេអ្នកខ្លះគ្មានទាំងដឹងថាគាត់មានកូនប្រុសផង។

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now