"ថេយ៍ បងមាននិយាយថាបែកគ្នាពីពេលណា?"
ជុងហ្គុកដែលអោបរាងតូចនោះក៏និយាយប្រាប់គេ"ល្អហើយបងចង់ត្រូវគ្នាជាមួយគេក៏ត្រូវចុះ...
ហ្ហឹកៗ.."រាងតូចនិយាយក្បត់ចិត្តខ្លួនឯងតើមានមនុស្សប៉ុន្មានអ្នកដែលចង់រួមស្នេហ៍និងរបស់អ្នកដទៃនោះ"បងមិនបានចង់ត្រូវគ្នា ថេយ៍ដឹងទេកាលដែលបងព្រមទៅជួបគេដោយសារតែពេលបែកគ្នាបងមិនបានសុំបែកគេឬនិយាយអីច្រើននោះទេ ទើបបងទៅclear អោយស្អាតនោះអី"ជុងហ្គុកជូតទឹកភ្នែកអោយរាងតូចស្របពេលដែលថេហ្យុងកំពុងតែងើយក្បាលមើលមុខនាយទាំងពេបមាត់ច្រមុះឡើងក្រហមចិញ្ចើមនិងថ្ពាល់ក៏ក្រហមដៃវិញអោបចង្កេះនាយក្រាសជាប់
"អ្ហឹក..ពិតមែនហ្ហេស.."ថេហ្យុងពេបមាត់អន្ត់អន្តើត
"បងនិយាយមែនគ្រប់យ៉ាងសុទ្ធតែយល់ច្រលំរឿង..........."រាងក្រាសក៏រៀបរាប់ប្រាប់ថេហ្យុងគ្រប់យ៉ាងទាំងរឿងសង្សារចាស់គេទាំងរឿងគេអន់ចិត្តដែលស្និតនិងជេហាថេហ្យុងតាំងចិត្តស្ដាប់ហើយអារម្មណ៍ខុសក៏រត់ចូលខ្លួនមកខ្លះដែរ
"ថេយ៍សុំទោសណាដែលមិនយល់អារម្មណ៍បងហើយនៅយល់ច្រលំថែមទៀត"ថេហ្យុងរលីងរលោងធកវើមុខកូនឆ្មាCute cute ដាក់នាយ
"ជុងក៏សុំទោសដូចគ្នាដែលមិនអារម្មណ៍អូនហើយថែមទាំងយល់ច្រលំថែមទៀត ហ្ហឹក.."ជុងហ្គុកពេបមាត់និងនិយាយតាមថេហ្យុងទាំងញញឹមមិនដឹងថាគេចេះចរឹកញាុះនិងមកពីណាទេ
"ហិហិ..បងនិយាយតាមគេធ្វើអី?"ថេហ្យុងសម្លក់នាយលាយសើចតិចៗ
"ក៏បងខុសមែននោះអី"ជុងហ្គុកក្រសោបចង្កេះមួយក្ដាប់របស់ថេហ្យុង
"ពីថ្ងៃនេះទៅយើងត្រូវយល់ពីគ្នាឮទេ? មានរឿងអីក៏ត្រូវដោះស្រាយគ្នាអោយបានលឿនហើយកុំអោយ.."ជុងហ្គុកកំពុងតែរៀបរាប់តែក៏ត្រូវថេហ្យុងនិយាយកាត់
"កុំអោយស្ដាប់ពាក្យអ្នកដទៃច្រើនពេក"ថេហ្យុង
"ត្រូវហើយគឺនាំតែអោយពួកយើងឈ្លោះគ្នានិងបែកបាក់គ្នាទេ"ជុងហ្គុក
"ហិហិ អូនយល់ហើយបាទ ហិហិ "ថេហ្យុងបញ្ចេញBoxing smile និងធ្វើដៃទទួលបញ្ជារដាក់ជុងហ្គុកធ្វើអោយនាយក្រាសខ្នាញ់ជាខ្លាំងក៏យកដៃទៅច្បូតច្រមុះកូនស្វាដោយការគ្រឺតរាងតូចក៏សើចមិនឈប់ទីបំផុតក្មេងរីករាយត្រឡប់មកវិញហើយសន្យាថាមិនអោយមានរឿងរកាំរកូសបែបនេះទៀតទេហើយនាយក្រាសក៏ដឹងថាខ្លួនត្រូវតែកែចរឹកចេញបើមិនចង់បាត់បង់ថេហ្យុង ហើយបើគ្រាន់តែលួងមនុស្សដែលខ្លួនស្រលាញ់វាគ្មានអីលំបាកនោះទេ រឿងលើកនេះទុកជាមេរៀននៃកាចាប់ផ្ដើមស្នេហារបស់ពួកយើង។
STAI LEGGENDO
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom