ភាគទី42: គីមថេហ្យុង!រៀបការជាមួយបងទៅ

4.6K 255 3
                                        

#2ឆ្នាំក្រោយម

  រយៈពេល2ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សារស្នេហារវាងជុងហ្គុកនិងថេហ្យុងនៅតែរឹងមាំដដែលមិនថាមានអ្នកណាមានគំនិតចង់ជ្រៀតជ្រែតពួកគេក៏មិនអាចបំបែកបានដែរ ថេហ្យុងនៅតែធ្វើចរឹកគួរអោយស្រលាញ់យកចិត្តនិងញិញក់ដាក់ជុងហ្គុករហូតមិនប្រែបែបនិងហើយទើប
ជុងហ្គុកកាន់តែស្រលាញ់ទ្វេគុណបើតាមមើលមកពីខាងក្រៅប្រហែលជាគិតថាថេហ្យុងស្រលាញ់ជុងហ្គុកខ្លាំងគឺបែបនោះពិតមែនតែនៅតែតិចជាងទំហំក្ដីស្រលាញ់ដែលជុងហ្គុកមានអោយថេហ្យុងបន្តិច។

ពេលនេះជុងហ្គុកបានចូលធ្វើការជាCEOក្រុមហ៊ុនគ្រឿងពេជ្រដែលនាយបង្កើតឡើងដោយផ្ទាល់ពេលដែលអ្នកស្រីប្រគល់អោយនាយទើបរាងក្រាសមាន
គំនិតពង្រើកជាក្រុមហ៊ុនរយៈពេលខ្លីតែទទួលបានផលជាទីគាប់ចិត្តដោយសារតែអ្នកស្រីចនលក់គ្រឿងអង្កាយូមកហើយ ប៉ុន្តែគាត់និងជីននៅតែបន្តលក់នៅហាងដដែលបើជុងហ្គុកគេធ្វើក្រុមហ៊ុនក្បែរនោះហើយណាមួយហាងអ្នកស្រីចនមានតូចឯណា។ ជុងហ្គុកនៅមានក្រុមហ៊ុនមួយទៀតគឺគ្រុមហ៊ុនផ្គត់ផ្គងគ្រឿងសំណងខ្នាតធំនិងធ្វើបុរីធ្វើវីឡាអីបែបនេះហើយក៏មានCondoកម្ពស់24ជាន់ទៀតផងដែលនាយបានដេញថ្លៃ គ្រាន់តែរៀនចប់ភ្លាមរាងក្រាសសាងខ្លួនបានយ៉ាងរហ័សដោយសារតែមានប៉ាម៉ាក់នាយនៅពីក្រោយដូចគ្នា

ថេហ្យុងវិញគេរៀនខាងច្បាប់និងចូលធ្វើការជាមេធាវីមិត្តរបស់គេសុទ្ធតែរៀនច្បាប់ដូចគ្នាអូលីវៀខាងក្រឡាបញ្ជីចំណែកឯជីមីនក៏ជាមេធាវីដូចថេហ្យុងដែរ
ពេលនេះពួកគេម្នាក់ៗអាចជោគជ័យបណ្ដើរៗហើយនៅខ្វះតែរឿងគូជិវិតបើសម្រេចបាននិងបរិបូណ៍មិនខាន

  ល្ងាចនេះនេះរាងតូចតែងខ្លួនស្អាតបាតដោយសម្លៀកបំពាក់ពណ៍សដែលជុងហ្គុកកម្មង់អោយដើម្បីធ្វើការណាត់ជួបជុងហ្គុកនៅរីសតរបស់នាយត្បិតតែរវល់ការងាររៀងខ្លួនតែពួកគេនៅតែផ្អែមល្ហែមនិងយកចិត្តទុកដាក់ចំពោះគ្នាដូចធម្មតា

ថេហ្យុងដើរចូលមកក្នុងរីសតដោយថ្ងៃនេះចម្លែកមិនសូវមានមនុស្សជុងហ្គុកបានអភិវឌ្យរីសតនេះកាន់តែស្អាតនិងធំទ្វេដងគ្រាន់តែចូលទៅដល់ភ្លាមក៏ឃើញជីមីនដើរតម្រង់មករកគេ

♡ស្អប់ជំពប់លើ♡ [Complete✅]Место, где живут истории. Откройте их для себя