ភាគទី50: អតីតកាល

3.8K 241 20
                                    

  

   ព្រឹកថ្ងៃថ្មីពេលនេះជុងហ្គុកបានដឹងខ្លួនហើយបាន
ហូសុកនិងអ្នកស្រីចនអៃរ៉ាកំដរពេញមួយយប់ តាមពិតហូសុកមកខ្លមមើលអៃរ៉ាប៉ុណ្ណោះខ្លាចថានាងរត់ដោយសារតែឃើញភស្តុតាងហើយលោកចននៅសើុបបន្តទៀតថាអៃរ៉ាធ្វើបែបនិងដើម្បីអី ណាមួយចង់យករឿងនេះទៅសួរអ្នកស្រីចនផងតែគាត់មិនទាន់បង្ខំដោយសារតែអ្នកស្រីនៅបារម្ភពីជុងហ្គុកពេក លោកចនជាប៉ូលីសពិតជាពិបាកណាស់អៃរ៉ាគាត់មិនចង់ដាច់ចិត្តចាប់នាងដាក់គុកនោះទេ។

"ហឹម..ខ្ញុំក្រោកមកយូហើយហេតុអីក៏មិនឃើញថេយ៍"ជុងហ្គុកសួរទៅកាន់អ្នកស្រីចនចំណែកហូសុកនាយទៅផ្ទះផ្លាស់ខោអាវសិនដោយមិនភ្លេចអោយ
ប៉ូលីសនៅយាម

"គេមិនអាចមកនោះទេ"អ្នកស្រីចន

"ហេតុអី? ប្រពន្ធខ្ញុំទៅណា?"ជុងហ្គុក

"....."អ្នកស្រីចនមិនចង់និយាយអ្វីនោះទេត្បិតថាពេលនោះគាត់ឆេវឆាវតែក៏មិនចង់និយាយអ្វីអាក្រក់អោយជុងហ្គុកស្ដាប់ដែរ

"ម៉ាក់!"ជុងហ្គុក

"គេមិចនិងមកទៅបើគេជាអ្នកដាក់ថ្នាំបំពុលបង"អៃរ៉ាចូលមកជិតជុងហ្គុក

"ថាមិច? អៃរ៉ានិយាយអីមានដឹងខ្លួនទេ"ជុងហ្គុក

"បងមិនដឹងទេ ថាបងពុលថ្នាំនោះដោយសារតែបបរ
គីមថេហ្យុងអ្នកធ្វើ"អៃរ៉ា

"មិនពិត!!"ជុងហ្គុកប្រកែកទាំងស្លន់ស្លោ

"បើបងមិនជឿសួរអ្នកមីងទៅ ហើយគេរអៀសខ្លួនទើបគេមិនមកមើលបង ព្រោះពេលនេះប្រហែលជា
ប៉ូលីសតាមចាប់ហើយទេដឹង"អៃរ៉ា

"មិនពិតទេមែនទេអ្នកម៉ាក់! ហ្ហឹកៗ..."ជុងហ្គុកស្រក់ទឹកភ្នែកដែលនាយមិនដែលយំចេញធ្វើអោយអ្នកស្រីចនចាប់ផ្ដើមភ័យ

"កូន..កុំអញ្ចឹងអីណា"អ្នកស្រីចនអោបលួងលោមនាយ

"ហ្ហឹកៗ..មិនពិតនោះទេ ហ្ហឹកៗ.. ថេយ៍គ្មានថ្ងៃធ្វើបែបនេះដាក់ខ្ញុំប្រពន្ធខ្ញុំស្រលាញ់ខ្ញុំណាស់ម៉ាក់..
ហ្ហឹកៗ.."ជុងហ្គុក

"ម៉ាក់ឆ្លើយសិនមក ហ្ហឹក.."ជុងហ្គុក

"ម៉ាក់មិនដឹងទេតែប៉ាកូនកំពុងតែធ្វើការហើយ"
អ្នកស្រីចន

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now