ភាគទី18: ស្អប់ៗបងជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងធ្វើប្ដី

5.9K 327 11
                                        


តាំងពីថ្ងៃប្រើល្បិចរបស់ជូដាននោះមកថេហ្យុងកាន់តែបានចិត្តគេនៅតែបន្តញ៉ែនាយដោយមានfanនៅគាំទ្រគេជាច្រើនដូចជាជីមីនអូលីវៀជូនដានហើយfanពិសេសនោះគឺម៉ាក់ក្មេកនិងលោកយាយ

ថ្ងៃនេះថេហ្យុងបានទៅលេងនិងលោកប៉ារបស់គេនៅផ្ទះដោយគេពឹងជុងហ្គុកអោយជូនទៅរាងក្រាសក៏ព្រមទៅដោយសារតែចង់សួរសុខទុក្ខណាមជូនផង

"សួរ បងមួយបានទេ"កំពុងនៅតាមផ្លូវថេហ្យុងក៏និយាយឡើងបើគេមិននិយាយមុនឡាននេះខ្មោចលងដោយសារតែស្ងាត់មិនខាន

"សួរអី?"ជុងហ្គុកលើកចិញ្ចើមឆ្លើយ

"ហេតុអីបងបែកគ្នាជាមួយសង្សារបង?"ថេហ្យុង

"ហេតុផលដូចជាឯងបែកគ្នានិងជេហាដែរ"ជុងហ្គុកឆ្លើយតែប៉ុណ្ណឹងនាយមិនមែនជាមនុស្សចូលចិត្តនិយាយអាក្រក់ពីគេនោះទេពិសេសមនុស្សស្រីទោះនាងធ្វើអាក្រក់ប៉ុណ្ណាក៏ដោយសង្ឃឹមថានិយាយប៉ុណ្ណឹងថេហ្យុងនិងយល់

"បើអញ្ចឹងអ្នកខូចចិត្តជួបអ្នកខូចចិត្តហើយ ហិហិ"
ថេហ្យុងពិតជាស្រលាញ់ចរឹកជុងហ្គុកណាស់សន្យាយកនាយធ្វើជារបស់គេអោយបានបើយកមិនសុខចិត្តកោសក់
(បានឃើញនិងscreenshot✅)

"ឯងចេះខូចចិត្តដែរមែនទេ?"ជុងហ្គុកក៏សួរមិនដែលឃើញមានទុកកង្វល់ពីផងឃើញតែសើចសប្បាយរហូតសោះ

"Aww ខ្ញុំក៏មានបេះដូងដូចបងដែរ"ថេហ្យុង

"ដូចយើងយ៉ាងមិចបេះដូងខ្មៅរបស់ឯងនិងយើងគឺខុសគ្នា"ជុងហ្គុកចង់បាននៃថាបេះដូងនាយមិនចេះដើរបោកគេដូចថេហ្យុងនោះទេ

"ដូចត្រង់ថាបេះដូងខ្ញុំមានរូបបងចំណែកបេះដូងបងក៏មានខ្ញុំ ហិហិ " ថេហ្យុងនិយាយរួចក៏សើចប្រកាច់តែឯងបើគេថាមិនគ្រប់ទឹកគឺត្រូវហើយ

"អ្នកណាថាបេះដូងយើងមានឯង?យើងស្អប់ឯងទៅវិញទេ"ជុងហ្គុក

"ឆឺស..បងចាំតែមើលទៅតិចថាថ្ងៃណាស្អប់ៗបងជំពប់លើខ្ញុំអីណាខ្ញុំប្ដឹងបងយកធ្វើប្ដី ហាហា"ថេហ្យុងចង្អុលមុខនាយកត់ត្រាក្នុងចិត្ត ធ្វើអោយនាយក្រាសសើចបន្តិចមានអីចរឹកថេហ្យុងម្យ៉ាងដែរនិយាយមិនងាយខឹងបើអ្នកផ្សេងនិយាយជាមួយនាយមិនបានយូទេគេអាចនិងខឹងក៏ថាបាន សម្ដីជុងហ្គុកបែបនេះហើយទើបនាយមិនសូវចង់និយាយស្ងៀមៗតែម្នាក់ឯងល្អជាងប៉ុន្តែបានជួបថេហ្យុងធ្វើអោយគេនិយាយបានច្រើនគ្រាន់បើដែរ។

♡ស្អប់ជំពប់លើ♡ [Complete✅]Donde viven las historias. Descúbrelo ahora