យុនហ្គីបានឈាងចូលទៅយកជីមីនដោយសារតែនាយcallប្រាប់ទៅជីមីនបានយំខ្លាំងទើបយុនហ្គីបារម្ភនិងចូលទៅយកតែម្ដង
"ហ្ហឹកៗ...ថេហ្យុងគេបានcallមកខ្ញុំយប់ម្សិលមិញគេក្អករហូតតែខ្ញុំមិនបានចាប់អារម្មណ៍"ជីមីនអង្គុយក្នុងឡាននិងយំដោយមានជូដានជាអ្នកលួងលោម
"ហឹ្ហម...ខ្ញុំក៏បានឃើញគេក្អកដែរតែមិនចាប់អារម្មណ៍ដូចគ្នា"យុនហ្គីដកដង្ហើមធំ
"តើគេនិងធ្ងន់ធ្ងរខ្លាំងទេ ហ្ហឹកៗ..."ជីមីនយំកាន់តែខ្លាំងមិត្តភាពរវាងគេនិងថេហ្យុងវាជ្រាលជ្រៅណាស់
ងឺត/////
"ជូដានចេះបើកឡានទេ"ដោយឃើញជីមីនយំខ្លាំងយុនហ្គីក៏ចាប់ហ្វរាំងឡានឈប់
"ខ្ញុំចេះ បងយុនមានអីមែនទេ?"ជូដានក៏ឆ្លើយ
"បើអញ្ចឹងបងពឹងមកបើកឡានបន្តិចណាវាក៏ជិតដល់មន្ទីពេទ្យដែរហើយ"និយាយរួចនាយក្រាសក៏ប្រញាប់ចុះពីលើឡាននិងបើកទ្វាមកបិនខាងក្រោយ ជូដានក៏ចុះពីលើឡានទៅខាងតៃកង់ទាំងទឹកមុខសោកសៅ
"កំុយំអីណាថេហ្យុងគេ មិនអីទេពេទ្យប្រាប់ថាអោយផ្ដល់កម្លាំងចិត្តគេអោយច្រើនៗ បើជីមីនយំនោះ
ថេហ្យុងប្រាកដជាពិបាកចិត្តមិនខាន"យុនហ្គីអង្អែលស្មាលួងលោមជីមីនដោយពាក្យសម្ដីផ្អែមល្ហែមដែលនាយកម្រប្រើ"ហ្ហឹកៗ..តែខ្ញុំជាមិត្តប្រភេទអីថេហ្យុងឈឺទាំងមូលខ្ញុំមិនដែលដឹង"ជីមីន
"កុំបន្ទោសខ្លួនឯងអីពេលនេះគ្រប់គ្នារឹងមាំដើម្បីអោយថេហ្យុងមានកម្លាំងចិត្ត"យុនហ្គីទាញក្បាលជីមីនមកអោបរាងតូចពួនយំនៅក្នុងទ្រូងនាយក្រាសសកម្មភាពនេះជូដានមើលមកតាមកញ្ចក់ដោយទឹកភ្នែករលីងរលោងនាងពិតជាច្រណែនជីមីនណាស់ដែលពេលពិបាកចិត្តមានអ្នកលួងលោមខុសពីខ្លួនបើក្រៅពីបងប្រុសគ្មានអ្នកណានៅក្បែរគេនោះទេពិសេសគឺមនុស្សប្រុសជាទីស្រលាញ់របស់នាងគឺយុនហ្គី មិនអាចលួងលោមនាងហើយនាងក៏ដឹងខ្លួនច្បាស់ថានាងគ្មានថ្ងៃមានចំណែកក្នុងបេះដូងយុនហ្គីនោះទេ។
#មន្ទីពេទ្យ
ពេលនេះវារាងល្ងាចជិតយប់ទៅហើយថេហ្យុងដឹងខ្លួនវិញហើយរាងតូចគឺត្រូវវៈកាត់នៅយប់នេះទើបគេមិនអាចញាុំអាហារបានបានត្រឹមតែផឹកទឹកហើយគ្រូពេទ្យក៏បានចាក់ថ្នាំអោយមានកម្លាំងដូចគ្នា
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom