ភាគទី33: មិនចង់ជាន់ដានគេពេកទេ

5.1K 251 5
                                        

 

បន្ទាប់ពីដើរលេងទិញរបស់ញាុំហើយថេហ្យុងនិងជុងហ្គុកក៏បណ្ដើរគ្នាមកអង្គុយនៅក្នុងឡានរាងក្រាសបើកគូទឡានខាងក្រោយនិងអង្គុយនិងអង្គុយលេងជាមួយនិងថេហ្យុងកន្លែងតាំងពិរពណ៍សៀវភៅគឺនៅកន្លែងរបៀបរាល់ស្មៅដែលអាចមើលឃើញកន្លែងកលេងស្អាតៗជាច្រើន ទាំងពីនាក់ក៏អង្គុយយោលជើងលេង

"សួរបងមួយ?"ថេហ្យុងក៏បែរទៅសួររាងក្រាសទាំងដៃនៅកាន់របស់ញាុះ

"មានអ្វីមែនទេ?"ជុងហ្គុក

"ហេតុអីក៏កាលពីមុនបងមិនស្អាតតែខានជួបតែប៉ុន្មានឆ្នាំសោះបងប្រែថ្នាក់នេះ"ថេហ្យុង

"កាលពីមុនបងមិនស្អាតត្រង់ណាខ្លះ?"ជុងហ្គុក

"គឺមុខរបស់បងខ្មៅស្រអាប់ ដៃក៏ខ្មៅបងមិនសូវមានសាច់ដុំទេ ហើយគឺនិយាយរួមមិនស្អាតទេតែបងក៏មើលទៅស្រស់ ហិហិ "ថេហ្យុងក៏លោទៅជិតមុខនាយនិងពិនិត្យអោយជិតហើយរៀបរាប់ប្រាប់ទៅរាងក្រាសទាំងសើច

"តាមសង្កេតមើល? ប្រហែលជាកាលមុនចាប់អារម្មណ៍បងមែនទេ?"ជុងហ្គុកញញឹមញាុះថេហ្យុង

"អ្នកណាថានោះឆឺស..លង់ខ្លួនឯង"ថេហ្យុងបែរមុខចេញមាត់ខុសពីចិត្តគេគិតថាបើសិនជុងហ្គុកដឹងរឿងនោះនាយញាុះគេស្លាប់មិនខាន

"ហឹសៗ..ពិតជាមិនបានចាប់អារម្មណ៍បងមែនហ្ហេស?"ជុងហ្គុកខិតទៅជិតថេហ្យុងនិងសើចនៅទឹក
មុខឡេឡឺនិងថ្ពាល់ក្រហមរបស់ថេហ្យុង គិតហើយថាក្មេងនេះមិនចាំទេនៅថ្ងៃគេស្រវឹងនោះ

"មិន..មិនចាប់អារម្មណ៍ទេ មើល!បងខិតមកជិតពេកហើយ"ថេហ្យុងឆ្លើយទាំងរដិរដុបនិងរុញមុខនាយក្រាសចេញខិតមកជិតបែបនេះចង់អោយអៀនស្លាប់មែនទេ

"ហឹសៗ.."ជុងហ្គុកក៏ខិតមុខមកវិញខ្ជិលញាុះថេហ្យុងបន្តទៀត

"ត្រូវហើយនៅមួយសំណួរទៀត?"ថេហ្យុង

"ហឹម"រាងក្រាសក៏លើកចិញ្ចើម

"កាលបងពីនៅជាសង្សារនិងម្នាក់នោះគេហៅបងថាយ៉ាងមិច?"ថេហ្យុងដោយអន្ទះសា

"ហេតុអីរំលឹក?"ជុងហ្គុក

"គ្រាន់តែចង់ដឹងប្រាប់មក"ថេហ្យុងចាប់ដើមដៃជុងហ្គុកធ្វើភ្នែកព្រិចៗអោយនាយប្រាប់

♡ស្អប់ជំពប់លើ♡ [Complete✅]Donde viven las historias. Descúbrelo ahora