កាលពីមួយរយទសវត្សរ៍មុន គ្រួសារដែលពោរពេញដោយភាពអស្ចារ្យ បានប្រាកដឡើងនៅក្នុងរាជកាលរុងរឿងមួយហើយមនុស្សដែលបានទទួលដំណក់ឈាមនៃខ្សៃស្រឡាយរបស់វង្សត្រកូលទាំងអស់សុទ្ធតែជាមនុស្សត្រូវបានគេឲ្យតម្លៃនិងគោរពដូចជាស្តេចនៃអាណាចក្រមួយ គឺ លោក joohan!
លោកជាអ្នកស្នងដំណែងត្រកូល ចាងជំនាន់ទី11 ត្រូវបានស្គាល់ថាលោកគឺមានអំណាចនិងសក្តានុពលយ៉ាងខ្លាំងនាទសវត្សរ៍ចុងក្រោយនេះ មិនត្រឹមកេរ្តិ៍ឈ្មោះនោះទេសូម្បីតែដំណើរការជីវិតលោកក៏ទទួលបានការចាប់អារម្មណ៍ផងដែរនោះគឺ លោកតែងតែទទួលបានទាយាទមកសុទ្ធតែកូនប្រុសគ្មានកូនស្រីសូម្បីតែម្នាក់។ រួមដោយភរិយាស្របច្បាប់ទាំងប្រាំមួយនិងភរិយាឥតខាន់ស្លាម្នាក់ គ្រប់ភរិយារបស់លោកម្នាក់ៗសុទ្ធតែអាចបង្កើតកូនប្រុសមកបានដូចគ្នា។ រឿងនេះចាប់ផ្តើមក្លាយជាបញ្ហាត្រូវដោះស្រាយដើម្បីរកមើល តើនណាសាកសមជាអ្នកស្នងនៃជំនាន់បន្ទាប់ជំនួសលោក។
"ត្រូវរៀបចំគ្រប់យ៉ាងឲ្យបានល្អបំផុត!"
សម្តីមេការប្រុសនិយាយទៅកាន់ អ្នកបម្រើជាច្រើនដែលស្ថិតក្រោមបង្គាប់យ៉ាងម៉ត់ចត់ក្នុងការផ្តោតលើភាពប្រណិតនៃ សត្តវិមាន ដ៏ធំនៅកណ្តាលមហាសាគរមួយនេះ។
"ថ្ងៃនេះ ទាយាទទាំងអស់និងធ្វើដំណើរមកដល់ទីនេះហើយ គ្រប់គ្នាត្រូវតែត្រៀមគ្រប់យ៉ាងឲ្យល្អបំផុត។ យល់ដែរទេ?"
"បាទ/ចាស៎ លោកមេការ"
គាត់បន្តនិយាយប្រាប់គ្រប់គ្នាដើម្បីធ្វើការរៀបចំទទួលកូនប្រុសទាំងប្រាំពីរនៃត្រកូលចាង។
នោះជាច្បាប់នៃគ្រួសារចាងដែលបានកំណត តពីជំនាន់មុនៗថារាល់សមាជិកទាំងអស់ត្រូវតែទទួលបានការអប់រំនិងបង្ហាត់បង្រៀនយ៉ាងល្អឥតខ្ចោះចេញពី សត្តវិមាន ប្រចាំត្រកូល។ ច្បាប់តម្រូវឲ្យពួកគេទៅស្នាក់នៅរៀនសូត្រជាមួយគ្នាគ្រប់យ៉ាងសុទ្ធសឹងតែត្រូវបានយកចិត្តទុកគ្មានកន្លែងទាស់គ្រប់គ្នាតែងតែហៅសត្តវិមានមួយនេះថា White House!!
YOU ARE READING
Scream! ចប់
Короткий рассказice cream បញ្ចេញសំឡេងពីពាក្យ អាយ និង ស្គ្រីម ប៉ុន្តែក្នុងពាក្យនោះបន្កប់សូរ ស្គ្រីម មិនមែន cream បែបនេះតែគឺ Scream ប្រែថាសម្រែក ។ Marry Christmas And Happy New year!!! 25/12/2022. 1/1/2023
