នៅព្រឹកស្អែកក៏បានមកដល់រឿងសោកសៅដែលមានកន្លងមកបានអន់ថយ ព្រះអាទិត្យរះខ្ពស់ត្រដែតនៅលើមេឃបញ្ចេញរស្មីពន្លឺចែងចាំងចូលមកក្នុង សត្តវិមាន ដ៏ស្រស់ស្អាតមួយនេះអោយលេចក្នុងកែវភ្នែកមនុស្សគ្រប់គ្នា។
ងឺត!!!
ឡានស្ព័រខ្មៅនិលមួយបានបើកមកដល់មុខនៃ សត្តវិមាន ហើយយើងក៏បានឃើញអ្នកបម្រើពីរនាក់កំពុងតែយកអ៊ីវ៉ានជាច្រើនឡើងទៅលើឡានដែលវាជារបស់ heesueng & Jungwon ។រីឯ មនុស្សពីរនាក់ដែលកំពុងដើរចុះពីខាងលើឯណេះវិញម្នាក់ៗតែងងាកមើលទៅជុំវិញ សត្តវិមាន ទាំងមូលដោយចិត្តត្រូវធ្វើការលាជាមួយភាពមិនដាច់អាលៃនឹករលឹកជានិច្ចព្រោះទីនេះជាកន្លែងពួកគេធ្លាប់រស់នៅជុំគ្នាបងប្អូនតែឥឡូវក៏ត្រូវចាកចេញធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍សោកសៅផងដែរ។
"លាហើយអ្នកទាំងអស់គ្នា!!"
Heesueng និង Jungwon ដើរមកឈរចំកណ្តាលផ្នូរបងប្អូនប្រុសទាំងប្រាំហើយអោនគោរពពួកគេទាំងអស់គ្នាដើម្បីជាការលាគ្នាចុងក្រោយ។"បងនិងឧស្សាហ៍មកលេងពួកឯង!!"
Heesueng និយាយបន្តតាមក្រោយទាំងទឹកមុខញញឹមស្ងួតៗហើយ Jungwon ក៏ញញឹមដូចគ្នា។ង៉ោង!!!!!
សំឡេងឡានបើកបរចាកចេញទៅដោយមានមនុស្សម្នាចេញមកអមដំណើរដូចកាលពួកគេមកជាលើដំបូងចឹងទឹកមុខម្នាក់ៗនៅតែញញឹមទោះមានរឿងអ្វីក៏មិនរុះរោយ ឡានខ្មៅបានបើកចេញទៅដោយល្បឿនមធ្យម។ ក្រោយផ្ទៃមេឃស្រឡះល្អនារដូវកាលរំហើយខ្យល់បកល្វើយៗកាន់តាមដងផ្លូវស្រទាប់ផ្កាជ្រុះរសាត់បកបោកទៅជាមួយវាយោត្រជាក់យ៉ាងភ្នែក។ តែឡានមួយបើកនេះពិតជាកណ្តោចកណ្តែងណាស់ព្រោះមានតែឯងលើវិថីដ៏ធំទូលាយ ។

YOU ARE READING
Scream! ចប់
Short StoryScream and Died....1/7 Marry Christmas And Happy New year!!! 25/12/2022. 1/1/2023