Scream!
ប្រភេទរឿងអាថ៍កំបាំង ដែលមានលាយលំដោយក្តីឃាតកម្មជាសេរីហើយសាច់រឿងកើតចេញពីចំណុចមួយដែលគ្មានចម្លើយត្រឹមត្រូវ តម្រូវឱ្យមានការស៊ើបអង្កេតបង្ហាញការពិត។
ដើមដំបូងនៃប្រវត្តិសាស្ត្ររបស់គ្រួសារមួយដែលមានភាពល្បីល្បាញនៃភាពអស្ចារ្យនិងមានភាពលេចផ្លោជាងគេពីមួយជំនាន់ទៅមួយជំនាន់។ នៅក្នុងសករាជ្យថ្មីជំនាន់ទី11 គ្រប់គ្រងវង្សត្រកូលដោយបុរសអង់អាចម្នាក់ឈ្មោះ Cang Joohan!
ជ
ាបុរសដំបូងក្នុងប្រវត្តិសាស្ត្រដែលមានតែ ទាយាទជាកូនប្រុសសុទ្ធ។ ភរិយាទាំងប្រាំពីរបង្កើតបានកូនប្រុសទាំងប្រាំពីរដូចៗគ្នាយ៉ាងចម្លែក។
ដូច្នេះហើយទើបដំណែងអ្នកស្នងទាយាទត្រូវបានផ្លាស់ប្តូរទាំងស្រុង ពីការផ្ទេរអំណាចដល់កូនប្រុសច្បងទៅជាការប្រកួតប្រជែងដណ្តើមគ្នាវិញ។
ទាយាទទាំងប្រាំពីរតម្រូវឲ្យមកប្រមូលផ្តុំគ្នានៅសត្តវិមានមួយដើម្បីទទួលការបណ្តុះបណ្តាលហើយជ្រើសរើសជាអ្នកស្នងវង្សត្រកូលក្នុងជំនាន់ទី12!
ទាយាទទាំងអស់ត្រូវបានបញ្ជូនទៅនៅលើកោះលើមហាសាគរដ៏ល្វឹងល្វើយ ភាពល្អឥតខ្ចោះនៅទីនោះត្រូវបានគ្រប់គ្នាហៅវាថា White House!!
ប
៉ុន្តែជាអកុសលទាយាទមិនទាន់ទាំងជ្រើសរើសរួចផងក៏មានរឿងចម្លែកកើតឡើងជាបន្តបន្ទប់យ៉ាង
អាថ៌កំបាំងបំផុត!!!
បញ្ហាកើនឡើងជាច្រើនទាំង ចម្ងល់! ការចង់ដឹង! ចង់ឃើញ! បានធ្វើឲ្យទាយាទគ្រប់គ្នារវល់ពីមួយថ្ងៃទៅមួយថ្ងៃ! ចុងបញ្ចប់នៃបញ្ហានេះមានមនុស្សម្នាក់គត់ដែលអាចដឹងពីអាថ៍កំបាំងនោះថាតើវាមកពីអ្វី!?
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
តោះ!!ត្រៀមខ្លួនសម្រាប់ការស៊ើបអង្កេតហើយឬនៅ?
25/12/2022
ម៉ោង 9:00យប់!
ជាការដូរ Christmas!!!
YOU ARE READING
Scream! ចប់
Short Storyice cream បញ្ចេញសំឡេងពីពាក្យ អាយ និង ស្គ្រីម ប៉ុន្តែក្នុងពាក្យនោះបន្កប់សូរ ស្គ្រីម មិនមែន cream បែបនេះតែគឺ Scream ប្រែថាសម្រែក ។ Marry Christmas And Happy New year!!! 25/12/2022. 1/1/2023
