ស្នាមឆ្លាក់!!

343 36 0
                                    

ពេលយប់បានមកដល់តែនៅក្នុង White House វិញបែរជាកំពុងតែចលាចលយ៉ាងខ្លាំងព្រោះតែការបាត់ដំណឹងភ្លាមៗរបស់សមាជិកទាយាទមួយរូប។

"ប្រញាប់ស្វែងរកឲ្យសព្វកន្លែងទៅ!!"
មេការគីម និយាយបញ្ជាទៅកាន់អ្នកបម្រើប្រុសៗជាច្រើនអ្នកឲ្យដើរចេញទៅស្វែងរកទាយាទម្នាក់ដែលបានខ្លួននោះ។

"តើ jay គេបាត់ទៅណាទៅ?"
Heesueng មកដល់ក៏បានសួរឡើងព្រោះគេបានទៅពិនិត្យមើលខាងលើអគារនៃសត្តវិមានហើយតែនៅរកមិនឃើញស្រមោលមនុស្ស។

"គាត់បាត់ខ្លួនច្រើនម៉ោងហើយ! តើគាត់អាចទៅណាបានឆ្ងាយយ៉ាងនេះទៅ?"
Ni-ki និយាយឡើងដែលគេកំពុងអង្គុយលើសាឡុងគេបានចាំ Jay មកទាំងពីល្ងាច ម្លេះតែនៅមិនឃើញគេមកវិញសោះ។

"ពេលនេះតើគ្រប់គ្នាមានបាត់នណាបន្ថែមដែរទេ? "
មេការប្រុសសួរហើយងាកមកមើលថាតើមានបាត់នណាទៀតឬអត់?។ តែសំណាងល្អព្រោះគ្រប់គ្នានៅជុំអ្វីដែលគួរឲ្យកត់សំគាល់ផងនោះគឺ Sunghoon ភ្នែកគេតែងរេសម្លឹងទៅកាន់មនុស្សម្នាក់មិនឈប់

ក្រាក!!!
សំឡេងនៃការបើកទ្វារបានបន្លឺឡើងហើយក៏មានអ្នកបម្រើប្រុសម្នាក់

"មាន..មានសាកសពនៅព្រៃខាងត្បូង!"
គ្រប់គ្នាឮប្រតោគនេះហើយកាន់តែគាំង ដំណឹងមួយនេះពិតជាគួរឲ្យរន្ធត់ណាស់តើសាកសពនោះជានណាទៅ?
ឯ Sunghoon វិញគ្រាន់តែឮថាមានសាកសពភ្លាមមុខគេក៏ប្រែជាភាំងហើយខឹងយ៉ាងខ្លាំងឡើងមក ខ្លួនក៏បានដើរទៅរកមនុស្សដែលគេសង្ស័យ។

"ប្រញាប់នៅគ្នាទៅពិនិត្យមើលទៅ!!"
មេការគីមនិយាយឯ Sunghoon ក៏ដើរមករកគាត់ដោយសួរឡើងថា

"តើល្ងាចមិញលោកទៅកាន់ព្រៃខាងត្បូងធ្វើអី?"
មេការគីម ឮសំណួរពី Sunghoon ហើយក៏ងាកមកមើលទាំងទឹកមុខស្មើរដដែល គាត់ឈរស្ងៀមព្រោះមិនគិតថាមានគេដឹងរឿង។ គ្រប់គ្នាស្ងាត់បែរទៅរកលោកគីមរង់ចាំស្តាប់ថាមានរឿងអីរវាងគេទាំងពីរ

Scream! ចប់Where stories live. Discover now