នៅក្នុងសត្តវិមានពេលនេះមានតែភាពភ្លឺថ្លានៃពន្លឺ ព្រះអាទិត្យបញ្ចេញចូលចាំង តុអាហារពេលព្រឹកដែលធ្លាប់តែមានប្រាំពីរនាក់បានបាត់ស្រមោលសល់ត្រឹម4នាក់គត់។
"តើបាត់ Sunoo ទៅណា?ម៉ោង8ហើយមិនទាន់ក្រោកទៀត?"
Heesueng ចាប់ផ្តើមដោយសំណួរមួយដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់តាម។"ខ្ញុំអត់បានចូលទៅមើលទេប្រហែលមិនទាន់ក្រោក"
អ្នកនិយាយបន្ទប់គឺប្អូនទី6 Jungwon គេអង្គុយចាំមនុស្សម្នាក់ដែលមិនធ្លាប់បាត់មុខសោះ។"ចម្លែកហើយ!"
ក្រេក!!!
Jake តែងមានញ្ញាណដឹងដល់រឿងអាក្រក់គេនិយាយហើយក្រោកចេញពីតុអាហារយ៉ាងលឿន។"ចង់ទៅណា?"
Heesueng ក្រោកមកចាប់ដៃគេហើយក៏សួរនេះជាម៉ោងអាហារចង់រត់ចេញរហូតឬយ៉ាងម៉េច។"Sunoo មិនដែលគេងយូរទេ!!"
Jake និយាយឡើងដែលធ្វើគ្រប់គ្នាចាប់ផ្តើមគិតដល់រឿងមួយដូចគ្នា។វឹប!!!
Jungwon មិនចាំយូរក៏បានក្រោកហើយរត់ចាកចេញទៅយ៉ាងលឿនស្លេវទៅកាន់បន្ទប់របស់ Sunoo។"ប្រញាប់ឡើង!!"
Sunghoon ម្នាក់ទៀតក៏បានងើបហើយស្ទុះទៅបំបែកពួកគេឲ្យរត់ទៅជាមួយគ្នាតែម្តង។តុត! តុត!
"Sunoo! Sunoo!!បើកទ្វារ!!!"
Jungwon មកដល់ក៏បានគោះទ្វាបន្ទប់មួយទម្ហឹងខ្លាំងទាំងមុខភ័យស្លន់ស្លោ។"បើកទ្វារ!!សូនូឯងនៅខាងក្នុងមែនទេបើកទ្វារ..."
"គ្មានប្រយោជន៍ទេ!!ជាប់សោហើយហៅមេការមកគាត់បែបអាចដោះសោបាន"
Jake និយាយចប់ heesueng ក៏បានទទួលហើយរត់ចេញទៅតាមលោកមេការគីម។ផាំងៗ
បើកទ្វារ!!
Jungwon នៅតែបន្តស្រែកទាំងលើដៃទៅគោះមិនឈប់រហូតដល់ត្រូវ Sunghoon ទាញគេមកឃាត់ព្រោះដៃគេឡើងមានរបួសហូរឈាមហើយនៅគោះទៀត។
![](https://img.wattpad.com/cover/319711024-288-k751237.jpg)
YOU ARE READING
Scream! ចប់
ContoScream and Died....1/7 Marry Christmas And Happy New year!!! 25/12/2022. 1/1/2023