តុតៗ
សំឡេងគោះទ្វារនៅបន្ទប់បានបន្លីឡើងនៅគ្រប់មុខបន្ទប់អ្នកទាំងបួនដែលនៅសល់។
"មានការអី?"
សំណួរមួយដែលសួរដោយមនុស្សបួននាក់នៅមាត់ទ្វារទាំងភាពភ្ញាក់ផ្អើល។
"ខ្ញុំមានរឿងចង់ប្រាប់មកតាមមក!!"
Jake និយាយពាក្យដដែលទៅកាន់គ្រប់គ្នាហើយក៏បានដើរចាកចេញទៅ។
កាន់មកដល់បន្ទប់ក្រោមដីដែលពេលនេះមានមនុស្សបួននាក់បានមកជុំគ្នានៅទីនោះ។
"មានរឿងហេតុអ្វីក៏ហៅមកទាន់ហន់ម្លេះ?"
Heesueng បញ្ចេញសំណួរដំបូងគេទៅកាន់ Jake ។
"ត្រូវហើយចាំនិយាយថ្ងៃស្អែកក៏បាន!"
Sunghoon បន្តពីក្រោយទាំងមើលទៅឡើងងងុយតែម្តង។
"នេះជាអ្វី?"
Jungwon ដែលបានចាប់អារម្មណ៍ពីសៀវភៅនៅលើតុនោះក៏សួរឡើង។
"សៀវភៅនេះហើយជាអ្វីដែលខ្ញុំចង់លើមកនិយាយនៅពេលនេះ!"
Jake និយាយចប់ក៏បានទាញក្រណាត់សដែលបាំងនៅជញ្ជាំងបង្ហាញដល់ពួកគេពីព័ត៌មានរឿងឃាតកម្មគ្រប់ទាំងបីករណីនោះ។
"រឿងនេះវាមិនមែនជាឃាតកម្មធម្មតាទេ!!ប៉ុន្តែជាការគ្រោងទុកជាមុនទើបរាល់លើយើងរកមិនបានតម្រុយអ្វី!! ហើយតួរអក្សរទាំងបីនេះបើដាក់បញ្ចូលគ្នាបានបែបនេះ Scr បើយើងបន្ថែមអក្សរបីទៀងបន្តពីក្រោយវាបានជាពាក្យគឺ Scream! "
Jake និយាយទាំងសរសេរពាក្យនោះទៅលើជញ្ជាំង មូលហេតុដែលគេអាចស្មានដល់ពាក្យនេះព្រោះតែលើមុនដែលសូនូនិងជុងវ៉ុលបាននិយាយពី Ice cream នៅមុខថ្នាក់គឺគេក៏បានស្តាប់ឮហើយចាប់អារម្មណ៍ពីពាក្យនោះតែម្តង គេបានយកវាទៅអង្គុយអានហើយយូរទៅក៏បានដឹងដល់សូរសំឡេងនិងន័យសង្លត់ខាងក្រោយនោះគឺជាពាក្យ scream ។
YOU ARE READING
Scream! ចប់
Короткий рассказice cream បញ្ចេញសំឡេងពីពាក្យ អាយ និង ស្គ្រីម ប៉ុន្តែក្នុងពាក្យនោះបន្កប់សូរ ស្គ្រីម មិនមែន cream បែបនេះតែគឺ Scream ប្រែថាសម្រែក ។ Marry Christmas And Happy New year!!! 25/12/2022. 1/1/2023
