3ថ្ងៃក្រោយពីមានការស្លាប់របស់ Jay ហើយពេលនេះគ្រប់គ្នាក៏បានបន្តជីវិតជាសិស្សធម្មតាមកវិញផងដែរ។
"9ម៉ោងព្រឹកនេះសូមប្រមូលទិន្នន័យនៃការសង្ខេប អត្ថបទមុខវិជ្ជាមកឲ្យខ្ញុំនៅបន្ទប់ការិយាល័យ!"
លោកសាស្ត្រាចារ្យ cha wook និយាយហើយក៏បានរៀបចំអ៊ីវ៉ានត្រឡប់ទៅវិញ សិស្សៗក៏ចូលដល់ម៉ោងសម្រាក។
"ខ្ញុំមិនដឹងធ្វើមិចទេមុខវិជ្ជាមុននេះវារញ៉េរញ៉ៃណាស់!!"
Ni-ki និយាយបណ្តើរកាន់ទឹកដោះគោជូរផឹកបណ្តើរហើយក៏មាន Sunghoon នៅជាមួយដែរ ពួកគេនេះស្និតគ្នាណាស់។
"មកពីឯងល្ងង់ផងទេ!"
"កុំមកដៀលណា៎"
"យើងអត់ទេឯងល្ងង់មែន"
Ni-ki ងាកមុខទៅសម្លឹងគេទាំងលេងទឹកមុខដាក់នេះកុំតែគិតថាបងទេមិនចឹងខ្ទប់ជញ្ជាំងបាត់ហើយ។
"និយាយ-"
ព្រូស!!
Ni-ki មិនទាន់និយាយចប់ប្រយោគផងគេក៏បានដើរបុកនិងមនុស្សម្នាក់ឡើងបើងទៅម្ខាង ពួកគេមើលមុខគេតែមិនចង់និយាយរកទេ។
"ដើរបើកភ្នែកផងទៅ!!"
Jungwon ក្រោកមកឈរវិញក្រោយជួបគ្រោះថ្នាក់ចៃដន្យនេះហើយខ្លួនក៏មិនចង់ប្រកែកទើបដើរចេញទៅបន្តទៀតតែសម្តីរបស់ Ni-ki នៅប្រយោគបន្ទាប់ធ្វើឲ្យគេគាំងស្ងៀម
"ពេលណាទើបកូនស្រីបន់និងចេញទៅធុញមុខគេមែនទែនហើយ!!"
"កុំទៅខ្វល់និងគេអីវាចប់ហើយ!"
Sunghoon មិនចង់និយាយច្រើនក៏បានដើរទៅមុខបន្តទៀត ពួកគេមិនដឹងទេថាមានអ្នកស្តាប់ឮពីសម្តីរបស់គេមុននេះ។
"ប្រហែលខ្ញុំគិតមិនខុសទេ..."
Jungwon និយាយតិចៗដាក់ខ្លួនឯងកាលបានឮសម្តីមើលងាយពីបងប្អូនទាំង២ហើយ។
YOU ARE READING
Scream! ចប់
Contoice cream បញ្ចេញសំឡេងពីពាក្យ អាយ និង ស្គ្រីម ប៉ុន្តែក្នុងពាក្យនោះបន្កប់សូរ ស្គ្រីម មិនមែន cream បែបនេះតែគឺ Scream ប្រែថាសម្រែក ។ Marry Christmas And Happy New year!!! 25/12/2022. 1/1/2023
