ផាំងៗ
ស្នូរនៃសំឡេងវាយចេញមកពីការហាត់ប្រើដាវឈើ បានបន្លឺឡើងនៅក្នុងបន្ទប់វឹកហាត់ថ្មីមួយទៀត នេះជាម៉ោងហាត់រៀនពីជំនាញការពារខ្លួនវាជាមុខវិជ្ជាប្រចាំវង្សត្រកូលតែម្តង។
"Jungwon ឯងសាកទៅបើមិនចឹងមិនចេះទេគ្រប់គ្នាសុទ្ធតែមានជំនាញមួយនេះហេតុអីឯងអត់? មិនដែលរៀនទេមែន?"
Sunoo និយាយទៅកាន់ Jungwon ដែលគិតតែពីអង្គុយស្ងៀមមិនចង់ហាត់រៀនដូចសមាជិកដទៃសោះ។
"ព្រោះខ្ញុំមិនចូលចិត្តវាទេ!"
"ទោះមិនចូលចិត្តក៏ត្រូវរៀនវាជាច្បាប់នៃសាលានេះ! ឯងគ្មានជម្រើសអីមកតវ៉ាទេ"
Heesueng ដើរមកជិតប្អូនទាំង២ហើយនិយាយបញ្ជាក់ដល់ពួកគេ Jungwon ដកដង្ហើមធំចេញទាំងមិនចង់រៀនហាក់ធុញទ្រាន់និងការវឹកហាត់ជាខ្លាំង។
"ហៃយ៉ា~រឿងហាត់ដាវមួយនេះ Ni-ki គេពូកែណាស់ហើយបើគិតទៅថ្ងៃនេះតើនរណានិងធ្វើជាដៃគូសមរបស់គេហ្ន?"
Sunghoon អង្គុយនៅជ្រុងម្ខាងជាមួយ Jay និង Jake រងចាំការវឹកហាត់បណ្តើរនិយាយសរសើរប្អូនប្រុសពៅបណ្តើរ។
"ចង់ដឹងមានតែចាំមើលហើយ!"
Jay និយាយទៅវិញទាំងអោបដៃមិនចាប់អារម្មណ៍ ឯ Jake នៅដូចដើមមិននិយាយស្តីអីច្រើនទេ ធម្មតាៗ។
"អ្នកទាំងអស់គ្នាសួរស្តី!! ខ្ញុំស៊ូន ជាគ្រូគុណដាវសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះ សុំទោសដែលឲ្យរងចាំយូរ"
គ្រប់គ្នាងាកមើលទៅលោកគ្រូម្នាក់ដែលមានរាងកាយមាំមួនហើយកម្ពស់គាត់ខ្ពស់ណាស់ មើលហើយពិតជាភ្ញាក់ផ្អើល។
"សម្រាប់ការវឹកហាត់ថ្ងៃដំបូងពួកយើងមិនត្រូវការណ៍រៀនផ្តោតសំខាន់អីទេ ព្រោះតែមុខវិជ្ជានេះអ្នកទាំងអស់គ្នាធ្លាប់រៀនមកច្រើនហើយ ដូច្នេះសូមមកចាប់លេខរៀងប្រកួតសាកល្បងគ្នាតែម្តងទៅ!"
លោកគ្រូស៊ូន និយាយហើយក៏បានលើបង្ហាញប្រអប់ឈើមួយដែលមានរាងបួនជ្រុងសម្រាប់ចាប់លេខរើសយកដៃគូហាត់សម។
YOU ARE READING
Scream! ចប់
Historia Cortaice cream បញ្ចេញសំឡេងពីពាក្យ អាយ និង ស្គ្រីម ប៉ុន្តែក្នុងពាក្យនោះបន្កប់សូរ ស្គ្រីម មិនមែន cream បែបនេះតែគឺ Scream ប្រែថាសម្រែក ។ Marry Christmas And Happy New year!!! 25/12/2022. 1/1/2023
