នៅតាមដងផ្លូវដែលមានឡានម៉ូតូជិះកាត់ទៅមកយ៉ាងឆ្វាត់ឆ្វែងនោះឃើញមានរាងតូចម្នាក់កំពុងដើរឆ្លងផ្លូវមកកន្លែងធ្វើការរបស់គេប៉ុន្តែខណៈពេលគេដើរចូលដល់ខាងក្នុងក្រុមហ៊ុនហើយនោះស្រាប់តែ បានលឺសម្លេងនរណាម្នាក់ហៅឈ្មោះរបស់គេ
< Tae > កម្លោះសង្ហារមានឈ្មោះជាម្ចាស់ក្រុមហ៊ុនមួយនេះក៏ដើរមករករាងតូចទាំងញញឹមតែអ្នកម្ខាង ទៀតមិនបានញញឹមតបវិញឡើយ
< យ៉ាងមិច? > រាងតូចច្រឡឹងស្រដីឡើងទាំងទឹកមុខក្រញូវ
< ហេតុអ្វីក៏ថ្ងៃនេះ Tae មកលឿនម្ល៉េះ? >
នាយកម្លោះសួរនាំដោយមានស្នាមញញឹមនៅលើផ្ទៃមុខមិនរលុប< ក៏ដូចជារាល់ដងហ្នឹងគ្រាន់តែថ្ងៃនេះផ្លូវមិនស្ទះទើបមកលឿន > Taehyung
< Tae ជិះឡានក្រុងមកទៀតហើយហ្ហេស? > Jungkook
< នៀក! លោកក៏ដឹងថាខ្ញុំមិនមែនជាអ្នកមានទៅមានលុយទិញម៉ូតូឡានជិះឯណាបើមិនអោយខ្ញុំជិះឡានក្រុងមកលោកចង់អោយខ្ញុំដើរមកធ្វើការមែនទេ ?! > Taehyung ស្ដីថាអោយនាយព្រមទាំងងើយសម្លក់មុខនាយកម្លោះទាំងមិនបានខ្វល់ថានាយជាចៅហ្វាយរបស់ខ្លួនអ្វីបន្តិចឡើយ
< ចុះហេតុអ្វី Tae មិនអោយខ្ញុំទៅទទួល? > សម្ដីរបស់នាយកម្លោះបានធ្វើអោយបុគ្គលិកដែលទើប តែមកធ្វើការនោះលឺហើយក៏សម្លឹងមើលទៅ Taehyung
< ខ្ញុំទៅធ្វើការហើយ > Taehyung ឃើញអញ្ចឹងប្រញាប់ដើរគេចចូលទៅក្នុងក្រុមហ៊ុនបាត់
< ឈរធ្វើស្អីមិចមិនទៅធ្វើការរបស់ពួកនាងទៅ !! > Jungkook ងាកទៅស្ដីអោយបុគ្គលិកទាំងនោះទាំងខឹងមុននឹងដើរចូលទៅក្នុង Office របស់ខ្លួន
ប៉ុន្តែ Taehyung ត្រឹមជាក្មេងធម្មតាម្នាក់ប៉ុណ្ណោះគេរៀនមិនបានខ្ពស់ទេរាល់ថ្ងៃគេរស់នៅជាមួយនឹងបងប្រុសរបស់គេពីរអ្នកទៀតតែពួកគេក៏គ្មានសមត្ថភាពអាចធ្វើអោយ Taehyung រៀនដល់ចប់ ទើបក្រោយពេលឈប់រៀនរាងតូចដើរដាក់ពាក្យរកការងារធ្វើគេក៏បានឃើញក្រុមហ៊ុនរបស់ Jungkook ដាក់ផ្លាកជ្រើសរើសបុគ្គលិកបានជាគេ ដាក់ពាក្យទាំងដែលក្នុងចិត្តក៏ដឹងទៅហើយថាខ្លួននឹងមិនជាប់ព្រោះរៀនមិនបានខ្ពស់ផងនរណានឹងព្រមយកគេអោយចូលធ្វើកា? តែអ្នកណាទៅដឹងនោះថាគេបានជាប់ហើយចូលធ្វើការជាលេខាទៀតផងបែបហ្នឹង។
YOU ARE READING
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។