ភាគទី15 : ចេញទៅរស់នៅតែពីរនាក់?

3.9K 221 0
                                    

ក្រោយពេលញាំបាយជុំគ្នាទាំងតឹងទ្រូងក៏ត្រូវបានបញ្ចប់! ប៉ុន្តែមិនអោយតឹងទ្រូងយ៉ាងមិចព្រោះតែអ្នកស្រីJeon បានប្រាប់អោយអង្គុយ JiRan
នៅអង្គុយក្បែរ Jungkook ថែមទាំងប្រាប់អោយនាងដួសម្ហូបអោយកូនប្រុសទៀតនាំអោយ Taehyung ត្រូវអង្គុយស្ងៀមៗទាំងមិនមាត់.កអ្វីឡើយធ្វើអោយ Jungkook ឃើញហើយមានអារម្មណ៍មិនល្អដូចគ្នា

< Jungkook > អ្នកស្រីJeon ស្រដីហៅកូនប្រុសនៅពេលឃើញនាយនឹង Taehyung បណ្ដើរគ្នារកឡើងទៅបន្ទប់

< បាទ ម៉ាក់មានការអីមែនទេ? > Jungkook

< កូនអាចជូនក្មួយ JiRan ទៅផ្ទះបន្តិចបានទេ? នេះក៏យប់ទៅហើយប្អូនមិនហ៊ានទៅម្នាក់ឯងឡើយតើពិតទេក្មួយ JiRan ?? > អ្នកស្រីJeon ងាកទៅសួរស្រីស្រស់ JiRan ដែលនៅឈរក្បែរខ្លួន

< ចា...ចាស់ពិតមេនហើយម៉ាក់អ៊ំ > JiRan

< ឃើញទេជូនប្អូនទៅផ្ទះបន្តិចទៅណា > អ្នកស្រីJeon

< ចុះហេតុអីម៉ាក់មិនអោយអ្នកបើកឡានជូននាងទៅ? > Jungkook សួរទាំងមិនយល់

< ពិតមែនហើយ > លោកJeon

< គឺ...គឺខ្លាចថាវាគ្មានសុវត្ថិភាពប៉ុន្តែបើសិនកូនជូនប្អូនទៅម៉ាក់មិនចាំបាច់បារម្ភទៀតព្រោះប្អូនជាស្រីអោយទៅម្នាក់ឯងក្រែងលោមានរឿងតើគិតយ៉ាងមិចនរណាជួយប្អូនទាន់? > អ្នកស្រីJeon ព្យាយាមរកនឹកលើកហេតុអីមកនិយាយអោយសម

< ខ្ញុំ....> Jungkook សម្លឹងមុខប្រពន្ធ

< បងជូនអ្នកនាង JiRan ទៅផ្ទះចុះ > Taehyung

< តែTae... >

< មិនអីទេណា៎ > Taehyung និយាយកាត់ទាំងញញឹមបែរខ្នងរកដើរចេញទៅប៉ុន្តែនៅពេលនោះគេក៏ទន់ជង្គង់រកដួល

< Tae អូនយ៉ាងមិចនឹងកើតអីឬអត់? > Jungkook ជួយទប់គេសួរនាំដោយក្ដៅបារម្ភពីប្រពន្ធជាខ្លាំង

< សង្ស័យអូនឈរធ្វើម្ហូបយូរពេកទើបមានអារម្មណ៍ថារៀងស្ពឹកៗជើង > Taehyung ប្រាប់ទាំងធ្វើមុខពិបាកមើល

< ចាំបងបីទៅបន្ទប់ចឹង > Jungkook លើកបី
រាងតូចជាប្រពន្ធឡើងនៅចំពោះមុខគ្រប់គ្នា

< មិនបាច់ទេ Jung! > Taehyung

< ហាមប្រកែក! ម៉ាក់ខ្ញុំមិនបានជូន JiRan ទៅផ្ទះទេសូមទោសផងម៉ាក់អោយអ្នកបើកឡានជូននាងទៅៗ > Jungkook ប្រាប់ហើយក៏បីរាងតូចដើរឡើងទៅបន្ទប់របស់ខ្លួន

💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)Donde viven las historias. Descúbrelo ahora