ពេលល្ងាច Jungkook បានត្រឡប់មកពីធ្វើការវិញឃើញរាងតូចជាប្រពន្ធកំពុងឈរស្រោចទឹកផ្កានៅមុខផ្ទះជាមួយនឹង Sunghee គ្រាន់តែងាកទៅបានឃើញស្វាមីចេញពីក្នុងឡានភ្លាមរាងតូចប្រញាប់រត់ទៅរកនាយ
< លោកប្ដី > Taehyung
< យ៉ាងមិច ហុឹម? > Jungkook ឈ្ងោកមុខស្រដីសួររាងតូចដែលអោបចង្កេះខ្លួនព្រមទាំងអោនទៅថើបសក់គេថ្នមៗ
< នឹក > Taehyung
< បងក៏នឹកអូន តើអូនញាំបាយឬនៅ? > Jungkook
< នៅទេអូនចាំបង > Taehyung ងើយទៅញញឹមដាក់នាយនាំអោយ Sunghee ឈរនៅជិតនោះលួចសម្លឹងមើលពួកគេទាំងពីរអៀន
< តោះចូលក្នុងផ្ទះ > Jungkook ប្រាប់ហើយបណ្ដើររាងតូចដើរចូលក្នុងផ្ទះអង្គុយញាំបាយជា មួយគ្នា។
បន្ទាប់ពីញាំរួចហើយ Jungkook បានឡើងទៅបន្ទប់បាត់នៅសល់តែរាងតូចដែលនិយាយលេងជាមួយនឹង Sunghee សិនព្រោះតែនាងនៅមិន ទាន់ត្រឡប់ទៅវិញនៅឡើយ
< អ្នកប្រុសពិតជាសំណាងខ្លាំងណាស់ដឹងទេ? > Sunghee ប្រាប់ទៅកាន់ Taehyung
< សំណាងអ្វី? > Taehyung សម្លឹងមុខនាងទាំងមិនយល់
< ក៏មានចៅហ្វាយជាប្ដីនឹងហើយមើលទៅគាត់ស្រលាញ់អ្នកប្រុសខ្លាំងណាស់ > Sunghee
< ឯងក៏ចេះតែនិយាយហើយ > Taehyung
ថាទាំងមានអារម្មណ៍អៀនប៉ុន្តែក្នុងចិត្តគេក៏គិតជាដូចនាងបាននិយាយ< ខ្ញុំនិយាយពិតមែនណា៎អ្នកប្រុស > Sunghee
< បានឈប់និយាយទៅខ្ញុំក៏ចេះអៀនដែរ > Taehyung ប្រាប់នាំអោយ Sunghee ឃើញមុខរាងតូចឡើងក្រហមក៏សើច
< តែថាចុះឯងវិញ? > Taehyung
< ខ្ញុំយ៉ាងមិចឬអ្នកប្រុស ?? > Sunghee
< ឯងមិនគិតមានអ្នកណាទេ? > Taehyung
< ហូ៎! អ្នកប្រុសខ្ញុំមិនដែលទៅគិតរឿងនឹងឡើយរាល់ថ្ងៃនៅតែពីរនាក់ម៉ាក់ខ្ញុំក៏មានក្ដីសុខទៅហើយ ណាមួយខ្ញុំក៏មិនចង់ទុកម៉ាកខ្ញុំអោយនៅម្នាក់ឯងដែរ > Sunghee ប្រាប់ព្រោះរាល់ថ្ងៃនាងនៅតែពីរនាក់ម្ដាយព្រោះប៉ារបស់នាងបានស្លាប់បាត់ហើយ
YOU ARE READING
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។