ភាគទី10 : អូនដឹងថាថ្ងៃនេះជាថ្ងៃអ្វីទេ?

4.5K 244 0
                                    

Jungkook អង្គុយភ័យអរតែម្នាក់ឯងនាំអោយ
រាងតូចឃើញហើយក៏សើច! នេះខ្លួននៅមិនទាន់់នឹងបាននិយាយអ្វីផងតែនាយដូចជាប្រតិកម្មយ៉ាងនឹងទៅហើយ

< កើតអី? > Taehyung សួរព្រមទាំងលើកដៃទៅជូនញើសហូរតាមជើងសក់អោយ Jungkook

< មនុស្សកំពុងភ័យ > Jungkook

< លោកភ័យរឿងអ្វី? > Taehyung

< Tae និយាយលឿនៗទៅ > Jungkook អន្ទាក់សារចង់ដឹងចម្លើយ

< លោកប្រាកដហើយមែនទេថាអាចទទួលយកបាន? > Taehyung និយាយនាំអោយអ្នកម្ខាង ទៀតលឺអញ្ចឹងអារម្មណ៍ដែលត្រេកអររំភើបអម្បាញ់ មិញនេះត្រូវរលាយអស់គ្មានសល់ព្រោះដឹងបាត់ទៅហើយថាជាពាក្យដដែល

< ខ្ញុំមិនអាចបង្ខំ Tae បានទេ Tae សម្រេចចិត្តយ៉ាងមិចខ្ញុំក៏យល់ព្រម > Jungkook ប្រាប់ទាំងប្រឹងញញឹមតែក៏ដូចជានាយបាននិយាយចឹងគេ
សម្រេចចិត្តបែបណានាយក៏យល់ព្រមតាមគេព្រោះបើគេមិនស្រលាញ់យើងហើយទៅបង្ខំអោយគេមកស្រលាញ់យើងបានយ៉ាងមិច ??

< ចុះបើសិនជាខ្ញុំនិយាយថា ខ្ញុំស្រលាញ់លោក > Taehyung

< ហ្ហាស! > Jungkook ងាកទៅមើលមុខរាងតូចដែលអង្គុយញញឹមដាក់ខ្លួនដោយបេះដូងលូតញាប់ថ្នាក់លឺសម្លេងចេញមកខាងក្រៅ

< ខ្ញុំស្រលាញ់លោក > Taehyung

< យេ៎!!! > Jungkook ងើបឈរហើយស្រែកឡើងដោយក្ដីរំភើបជាខ្លាំង

នៅទីបំផុតថ្ងៃដែលនាយតែងតែទន្ទឹងរង់ចាំវាក៏បានមកដល់គឺជាថ្ងៃដែលមនុស្សខ្លួនបានលួចស្រលាញ់ព្រមតបស្នងក្ដីស្រលាញ់អោយមកកាន់ខ្លួនវិញការព្យាយាមរបស់នាយកន្លងមកវាបានផលពិតមែន

< ន៎ែ!! ខ្មាស់គេ! > Taehyung ទាយនាយអោយអង្គុយចុះវិញព្រោះតែអម្បាញ់មិញនេះអ្នកដើរកាត់នៅទីនោះនាំគ្នាសម្លឹងមើលមកពួកគេគ្រប់គ្នា

< Tae និយាយការពិតឬគ្រាន់តែកុហកអោយខ្ញុំរំភើបនេះ? > Jungkook សួរហើយកាន់ដៃ Taehyung ទាំងញញឹមមិនឈប់

< លោកគិតថាខ្ញុំនិយាយលេងសើច? > Taehyung សួរបកវិញគេក៏ដឹងថានាយស្រលាញ់គេខ្លាំងដូច្នេះហើយនរណាទៅយកពាក្យបែបនោះនិយាយលេងសើចធ្វើអោយនាយត្រូវមកឈឺចាប់នោះ

💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin