@ពីរសប្ដាហ៍បន្ទាប់ //
ពីរអាទិត្យកន្លងទៅហើយ Taehyung ចេះតែឈឺក្បាលវិលមុខមិនឈប់ធំក្លិនអ្វីបន្តិចក៏ចេះតែរកក្អួតនៅពេល Jungkook សួរនាំគេតែងតែនិយាយថាមិនអីរហូត
< អ្នកប្រុសចុះមកហើយឬ > Sunghee និយាយពេលងាកទៅឃើញ Taehyung ដើរចុះមកពីបន្ទប់
< អឹម! > Taehyung ដើរទៅអង្គុយកន្លែងតុបាយញាំបបរដែល Sunghee បានរៀបចំអោយខ្លួនអម្បាញ់មិញនេះ
< អ្នកប្រុសកើតអីមែនទេ? > Sunghee សួរព្រោះ Taehyung អង្គុយចុះភ្លាមគេស្រាប់តែប្រែទឹកមុខភ្លែត
< ឯងមានធំអ្វីទេ Sunghee? > Taehyung
< ក៏អត់ផង? តើធំឃ្លានអ្វីឬអ្នកប្រុស ?? > Sunghee
< ធំក្លិនដូចជាឆ្អាបៗ > Taehyung
< ឬមកពីត្រី? ព្រោះបបរនេះម៉ាក់បានធ្វើដាក់សាច់ត្រីប៉ុន្តែគាត់លាងស្អាតហើយតើ? > Sunghee ឈរនិយាយទាំងមិនយល់ព្រោះម៉ាក់របស់នាង
ធ្វើបបរសាច់ត្រីរាល់ព្រឹកតើហេតុអ្វីមិនដែលលឺ Taehyung និយាយឆ្អាបតែម្ដេចក៏ថ្ងៃនេះប្លែកម្ល៉េះ?< អ៊ុប! > Taehyung ខ្ទប់មាត់ប្រញាប់ងើបរត់ ឡើងទៅខាងលើព្រោះតែទ្រាំលេងបានហើយ
< Sunghee ឯងប្រញាប់ទៅមើលអ្នកប្រុសទៅ > ម៉ាក់របស់ Sunghee ដើរចេញពីក្នុងផ្ទះបាយប្រាប់ទៅកូនប្រុសអោយឡើងទៅមើល Taehyung
< ចាស៎ៗ > Sunghee ប្រញាប់រត់ឡើងទៅខាង លើទាំងក្នុងចិត្តក៏លួចបារម្ភពីអ្នកប្រុសរបស់នាងដូចគ្នាដោយសារមិនធ្លាប់ឃើញគេបែបនេះពីមុនមកឡើយ។
@ROOM //
< ក្រោក >
< អ្នកប្រុសយ៉ាងមិចហើយ? > Sunghee ស្រដីសួរទៅកាន់ Taehyung ដើរចូលមកជួយរឹតខ្នងគេ
< ល្វើយ > Taehyung ប្រាប់ទាំងស្ដាប់មិនចង់លឺនេះគេមិនទាន់បានញាំអ្វីចូលពោះផងមកក្អួតថ្នាក់នឹងមិនអោយល្វើយយ៉ាងមិច?
< អ្នកប្រុសលុបមុខសិនទៅ > Sunghee ជួយលើករាងតូចអោយលុបមុខវិញរួចហើយទើបគ្រាគេចេញមកក្រៅ
< ហ្ហេឺយ! > Taehyung ដកដង្ហើមធំអង្គុយចុះទាំងហត់
< អ្នកប្រុសចេះតែយ៉ាងមិចខ្លះអាចប្រាប់ខ្ញុំបានទេ? > Sunghee
DU LIEST GERADE
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។