@Next Day ~~~~~~
នៅថ្ងៃនេះ Jin នឹង NamJoon ក៏បានមកលេងផ្ទះថ្មីរបស់ប្អូនប្រុសព្រមទាំងមាន Jungkook
ជាប្អូនថ្លៃជាអ្នកទៅទទួលពួកគេដោយផ្ទាល់< បងប្រុស! > Taehyung រត់ចេញពីក្នុងផ្ទះទៅអោបបងប្រុសទាំងពីររបស់ខ្លួនដោយការសប្បាយ ចិត្តជាខ្លាំង
< នឹកណាស់ > Jin
< ខ្ញុំនឹកបងដូចគ្នា > Taehyung
< ចុះអត់នឹកបងទេហ្ហេស? > NamJoon
ប្រលែងចេញពីការអោបសួរទៅកាន់ប្អូនប្រុស< អត់ហេ! បងមិនដែលនឹកខ្ញុំផង > Taehyung ប្រាប់ទាំងពេបមាត់
< អ្នកណាថាបងមិននឹកឯង? អផ្សុកចង់ស្លាប់ហើយអត់មានអ្នកលេងជាមួយប៉ុន្តែបើដឹងថាគេមិននឹកយើងចឹងក៏មិនមកដែលទៅវិញហើយចឹង > NamJoon
< អត់ទេ អត់អោយទៅទេ!!! > Taehyung ស្រែកព្រមទាំងចាប់ជាយអាវ NamJoon ជាប់នៅពេលឃើញគេរកដើរចេញត្រឡប់ទៅ
< គេមិននឹកយើងផងនៅធ្វើអី? > NamJoon
< អ្នកណាថា? ខ្ញុំនឹកបង > Taehyung ចូលទៅអោបបងប្រុសរបស់ខ្លួនម្ដងទៀត
< បងក៏នឹកឯងដែរ > NamJoon អោបគេវិញ
Jin ឃើញហើយក៏ឈរញញឹម! បើសិនជាពួកគេទាំងពីរឃើញមុខគ្នាមិនបានឈ្លោះគ្នាបន្តិចគឺមិន អស់ចិត្តទេចំំណែកឯ Jungkook ក៏ញញឹមតាមមុននឹងបានលឺសម្លេងចុចកណ្ដឹងនៅខាងមុខផ្ទះ
< អ្នកណាគេ? > Taehyung ប្រលែងចេញពីការអោបងាកទៅសួរស្វាមី
< ប្រហែលមិត្តភក្តិរបស់បងទេដឹងព្រោះបងបានប្រាប់អោយពួកគេមកទីនេះ > Jungkook ប្រាប់ហើយក៏ដើរចេញទៅបើកទ្វា
< តោះពួកបងចូលក្នុងផ្ទះសិនមក > Taehyung បណ្ដើរបងប្រុសខ្លួនចូលទៅខាងក្នុងផ្ទះ
< ក្រោក >
< មកហើយ > Jungkook ស្រដីឡើងនៅពេលបើកទ្វាមកបានឃើញ Yoongi នឹង Jimin ហើយ Jhope មកជាមួយប្រពន្ធរបស់គេ
< ក៏ឃើញមិនចឹង? > Yoongi
< ហេតុអីយូរម្ល៉េះ? > Jungkook
< បានស្អីមិនយូរបើជិះរង្វង់ផ្លូវ > Jimin សម្លក់មុខ Yoongi
< ហ្ហាស! > Jungkook ស្រាប់តែសើច
YOU ARE READING
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។