Jin ឈរសម្លឹងមើលទៅ Jungkook ទាំងដែលគេអាចនឹងមើលដឹងថានាយកំពុងគិតអ្វីព្រោះគ្រាន់តែដឹងដំណឹងថា Taehyung មិនបាននៅទីនេះភ្លាមនាយម្នាក់នេះក៏មានប្រតិកម្មយ៉ាងនឹង
< តើបងប្រុសអាចប្រាប់ខ្ញុំបានទេថាគេទៅធ្វើការនៅឯណា? > ក្រោយឈរស្ងាត់មួយសន្ទះ Jungkook ក៏ដាច់ចិត្តស្រដីសួរទៅកាន់ Jin
< ខ្ញុំក៏មិនដឹងដូចគ្នាព្រោះគេគ្រាន់តែប្រាប់ថាទៅធ្វើការកន្លែងផ្សេងមិនបានប្រាប់ថាធ្វើការនៅឯណានោះទេ > Jin
< បើចឹងតើគេប្រាប់ទេថាពេលណានឹងមកវិញ? > Jungkook
< គេមិនបានប្រាប់ឡើយ > Jin ប្រាប់ធ្វើអោយ Jungkook លឺហើយទម្លាក់ទឹកមុខចុះបន្តិចមាន ន័យថានាយនឹងលេងបានជួប Taehyung ទៀតហើយមែនទេ?
< ចុះគេមានប្រាប់បងប្រុសទេថាហេតុអីទើបគេលាឈប់? > Jungkook
< ព្រោះតែម៉ាក់លោកនឹងហើយ > Jin និយាយដោយសារតែគិតថា Jungkook បានដឹងរឿងហើយ
< ម៉ាក់ខ្ញុំ? > Jungkook
< ពិតមែនហើយ! នេះលោកដឹងរឿងហើយឬក៏ធ្វើជាមិនដឹងអោយប្រាកដ ?? > Jin
< ខ្ញុំមិនយល់នោះទេបងប្រុសអាចនឹងអោយច្បាស់បន្តិចបានទេ? > Jungkook ថាព្រោះនាយមិនយល់ពិតមែនហើយក៏មិនដឹងដែលថា Jin កំពុងតែនិយាយពីអ្វីហេតុអីបានជាមានម៉ាក់របស់នាយចូលមកពាក់ព័ន្ធដែរ ??
< ប៉ុន្មានថ្ងៃមុនម៉ាក់របស់លោកបានមកទីនេះជាមួយនឹងស្រីម្នាក់គាត់បានទះកាំភ្លៀងប្អូនខ្ញុំថែមទាំងនៅនិយាយមើលងាយគេទៀតព្រមទាំងប្រាប់មិនអោយគេទៅជិតឬស្និទ្ធស្នាលជាមួយលោក > Jin និយាយប្រាប់ប៉ុន្តែក៏មិនមែនមាន័យថាគេចង់ទូលពិតឬនិយាយកុហកចង់បង្ខូចអ្នកស្រីJeon ទេប៉ុន្តែគ្រប់យ៉ាងគឺគេកំពុងតែនិយាយការពិត
< ម៉ាក់របស់ខ្ញុំបានមកទីនេះមែនទេ? > Jungkook សួរបញ្ជាក់បើសិនជាបែបហ្នឹងក៏មាន ន័យថានេះមែនទេគឺជាហេតុផលដែលធ្វើអោយ Taehyung មិនស្រលាញ់នាយវិញថែមទាំងព្យាយាមគេចមុខខ្លួនអញ្ចឹង? នាយមិនដែលដឹង រឿងឡើយថាម៉ាក់របស់នាយតាមរករឿងរាងតូចដល់ផ្ទះអ៊ីចឹង
CZYTASZ
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។