@MORNING //
Taehyung គេងនៅមិនទាន់ភ្ញាក់នៅឡើយទេទាំងដែលរាល់ដងគេមិនដែលគេងយូរដល់ថ្នាក់នឹងផងគឺដោយសារតែជាតិស្រាទើបធ្វើអោយគេក្លាយទៅ ជាបែបនេះ
< ហ៊ឹម~> សម្លេងគ្រហឹមបានលឺចេញពីក្នុងប្រអប់ មាត់តូចព្រមទាំងបម្រះខ្លួនទៅមកបើកភ្នែកទទួល យកថ្ងៃថ្មីទាំងឈឺក្បាល
< អួយយយ!! ឈឺខ្លាំងក្បាលម្ល៉េះ ?? > Taehyung ភ្ញាក់ភ្លាមរអ៊ូរភ្លែតព្រមទាំងងើបអង្គុយលើកដៃខ្ទប់ក្បាលខ្លួនឯង
< គាត់ទៅណាបាត់ហើយ? > Taehyung ងាក មើលឆ្វេងស្តាំសម្លឹងរកមើលអ្នកជាប្ដីតែមិនបានឃើញនាយនៅក្នុងបន្ទប់
< ក្រោក >
< ភ្ញាក់ហើយ? > Jungkook បើកទ្វារចូលមកស្រដីសួរទៅកាន់ប្រពន្ធដោយកាន់ថាសបបរមកជា មួយដាក់លើតុជិតក្បាលគ្រែមុននឹងទម្លាក់ខ្លួនអង្គុយចុះក្បែររាងតូច
< បងទើបមកពីណា? > Taehyung
< មកពីក្រោមធ្វើបបរអោយអូនញាំនឹងហើយនៅឈឺក្បាលទៀតឬអត់? > Jungkook
< ឈឺ តែអូនកើតអី? > Taehyung
< អូនមិនចាំទេ? > Jungkook លើកចិញ្ចឹមសួរគេ
< ពិតមែន តែអូនចាំថាដំបូងឡើយ Jimin នឹងបងស្រី Mina អោយអូនផឹកស្រារួចហើយអូនស្រាប់តែមានអារម្មណ៍ថាឈឺក្បាលហើយក៏មិនចាំអ្វីទៀត > Taehyung អង្គុយនិយាយរៀបរាប់ប្រាប់ទៅកាន់ស្វាមីទាំងទឹកមុខមិនដឹងខ្យល់អ្វីនាំអោយអ្នកជាប្ដីឃើញហើយក៏សើច
< នោះមើលទៅ > Jungkook បួចមាត់អោយសម្លឹងមើលទៅកន្រ្តក់ខោអាវដែលប្រឡាក់សុទ្ធតែក្អួតរាងតូចដែលនៅមិនទាន់បានបោក
< អូន... > Taehyung និយាយមិនចេញមិនដឹងថាខ្លួនបានធ្វើស្អីខ្លះទេលោកអើយពិតជាខ្មាស់ស្វាមីខ្លាំងណាស់
< ពេញមួយយប់បងមិនបានគេងឡើយគឺដោយ សារតែអូន > JungKook
< តើអូនបានធ្វើអ្វីខ្លះទៅ? > Taehyung សួរទាំងអោនមុខចុះក្ដាប់ជាយអាវខ្លួនឯងដែលស្វាមីជាអ្នកពាក់អោយគេ
< អូនស្រែកមមើលមិនឈប់នៅស្រែកថាក្ដៅទើបបងនៅអង្គុយជូនខ្លួនអោយអូន > Jungkook ប្រាប់ព្រោះយប់មិញនេះនាយគ្មានបានដេកពួកស្អីទេដោយសាររាងតូចស្រែកយំរអ៊ូរថាឈឺក្បាលមួយសន្ទះក្រោយមកក៏ថាក្ដៅទើបនាយនៅអង្គុយជូនខ្លូនអោយគេ
YOU ARE READING
💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)
Fanfictionប្ដូរនាមពីចៅហ្វាយនឹងកូនចៅក្លាយទៅជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាស់ ប៉ុន្តែម្ដាយក្មេកបែរជាមិនពេញចិត្តកូនប្រសារតើជីវិតគូរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ??។