ភាគទី2 : គាត់មកទីនេះធ្វើអ្វី?

5.7K 303 0
                                    

@MORNING //

ព្រឹកថ្មីបានឈានចូលមកដល់ Jin ទើបតែចេញមកពីក្នុងផ្ទះបាយនោះក៏បានឃើញ Taehyung ដើរចុះមកពីបន្ទប់គេទាំងប្រញាប់ប្រញាល់

< បងប្រុសខ្ញុំទៅធ្វើការហើយ > Taehyung

< ឯងមិននៅញាំបាយសិនទេឬ? > NamJoon

< ពិតមែនហើយនេះបងងើបមកធ្វើអាហារអោយឯងតាំងពីព្រឹកផងណ > Jin

< ខ្ញុំសូមទោសតែនេះហួសម៉ោងទៅហើយ > Taehyung ប្រាប់ដោយសារតែកាលពីយប់គេគេងមិនលក់ព្រោះតែនៅគិតដល់រឿងដែល Jungkook
ថើបខ្លួននោះដល់ជិតភ្លឺឯណោះទើបគេបានគេង លក់ដូច្នោះបានជាធ្វើអោយគេគេងជ្រួលហួសម៉ោង
បែបនេះ

< ចឹងក៏បានដែរ > Jin ដើរទៅជិត Taehyung សារ៉េកអាវអោយប្អូនប្រុសយ៉ាងត្រឹមត្រូវ

< ខ្ញុំទៅហើយ > Taehyung ថើបថ្ពាល់ Jin
បន្តិចទើបរត់ចេញទៅបាត់

< ប្អូននេះ > Jin សើចគ្រវីក្បាលហួចចិត្តនឹង Taehyung មិនថាយូរប៉ុណ្ណាទេចរឹកគេនៅតែក្មេងដដែល

< ចរឹកដូចបងគ្មានខុស > NamJoon

< ប្អូនយើងត្រូវដូចជាយើងចឹងហើយឯងក៏ដូចគ្នាឆាប់ញាំបាយទៅនឹងអាលបានទៅធ្វើការ > Jin និយាយហើយទាញកៅអីអង្គុយចុះទល់មុខ NamJoon

< បាទ! អ្នកម៉ែរអ៊ូរមិនឈប់ > NamJoon ស្រដីព្រមទាំងដួសបាយញាំនាំអោយ Jin សម្លក់មុខគេមុននឹងនាំគ្នាញាំបាយ! បន្ទាប់ពីញាំបាយរួចហើយនោះ NamJoon ក៏បានចេញទៅធ្វើការដោយរាល់ថ្ងៃគេធ្វើការជាអ្នកដឹកជញ្ជូនរបស់។

@ក្រុមហ៊ុន //

មកដល់មុខក្រុមហ៊ុនភ្លាម Taehyung ប្រញាប់ដើរ ចេញមកពីក្នុងឡានក្រុងតែដោយសារមនុស្សច្រើន ពេកទើបត្រូវប្រជ្រៀតគ្នាធ្វើអោយរាងតូចជ្រួលទៅបុកនឹងដែកដែលនៅឈរជិតនោះ

< អូ៎! សូមទោស > ប្រុសម្នាក់ដើរមកក៏ជ្រុលទៅបុករាងតូចថែមទៀតទើបប្រញាប់និយាយសូមទោសមុននឹងដើរចេញទៅបាត់

< អាចង្រៃគ្មានភ្នែកទេឬយ៉ាងមិនទើបដើរបុកមនុស្សទាំងរស់និង ?! > Taehyung ស្រែកជេរប្រុសម្នាក់ពីក្រោយប៉ុន្តែគេមិនបានលឺឡើយព្រោះគេបានដាក់កាសនឹងត្រចៀក

💓ថ្នមចិត្ត ឧត្តមភរិយា💍 (ចប់)Where stories live. Discover now