{បំណុល}"Part1"

1.7K 94 16
                                    

Pete Pov


#Peteមានអាយុ២១ឆ្នាំជានិស្សិតឆ្នាំទី៣គេជាកូនកំព្រាម្តាយតាំងពីអាយុ៤ឆ្នាំមកម្លេះ Peteធំឡេីងដោយការមេីលថែរបស់ប៉ា ប៉ាគេគឺជាម្ចាស់ក្រុមហ៊ុនធំមួយនៅប្រទេសថៃ#


       នេះម៉ោង5:20នាទីហេីយហេតុអីបានប៉ានៅមិនទាន់មកយកខ្ញុំទៀត ជាធម្មតាប៉ាតែងមកយកខ្ញុំនៅសាលាជារាងរាល់ថ្ងៃបន្ទាប់ពីគាត់ចេញពីធ្វេីការនៅក្រុមហ៊ុន តែថ្ងៃនេះវាចម្លែកណាស់ប៉ាមិនដែលយឺតបែបនេះ នេះវាលេីសម៉ោងច្រេីនហេីយ ។ ម៉ោងកាន់តែរំកិលទៅមុខឯមេឃក៏ចាប់ផ្តេីមងងឹតហាក់ដូចជាកំពុងចង់ភ្លៀងយ៉ាងអញ្ចឹង តេីខ្ញុំគួរធ្វេីបែបណាទៅផ្ទះនៅឆ្ងាយពីសាលាឯទូរសព្ទប៉ាខ្ញុំព្យាយាមខលទៅច្រេីនដងហេីយនៅតែមិនចូល បេីចង់ដេីរទៅក៏មិនបានព្រោះផ្លូវឆ្ងាយណាមួយខ្លាចប៉ាមកដល់រកមិនឃេីញ។"ហឺយ..."ខ្ញុំដកដង្ហេីមធំរួចក៏បានដាក់ខ្លួនអង្គុយចុះដៃឱបក្បាលជង្គង់ដោយទឹកមុខភ័យខ្លាចនិងអស់សង្ឃឹម។ខ្ញុំបន្តអង្គុយរហូតដល់ដំណកទឹកភ្លៀងចាប់ធ្លាក់ចុះមកម្តងបន្តិចៗរហូតដល់កាន់តែខ្លាំងទៅៗ ពេលនេះសម្លៀកបំពាក់របស់ខ្ញុំចាប់ផ្តេីមទទឹកជោកអស់ទៅហេីយ ខ្ញុំត្រូវអង្គុយចាំប៉ាទាំងភ្លៀងនៅមុខសាលាយ៉ាងយូរ (នៅពេលម៉ោងចេញទៅផ្ទះសាលានឹងបិទមាត់ច្រកទ្វារចេញចូល)។មួយសន្អុះក្រោយមកខ្ញុំបានឃេីញឡានទំនេីបពណ៌ខ្មៅបេីកតម្រង់មករកខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ព្រោះចាំបានថានេះជាឡានប៉ាដែលតែងតែមកយកខ្ញុំរាល់ដង មិនចាំយូរខ្ញុំក៏បានដេីរងម្រង់ទៅរកឡានដែលបានឈប់មួយនោះ។

"ប៉ា ហេតុអីថ្ងៃនេះក៏យូរម្លេះ"ខ្ញុំដេីរទៅដល់ទាញទ្វាឡានបេីកទៅអង្គុយហេីយពោលដោយមិនបានមេីលអ្នកដែលអង្គុយនៅជិតខ្ញុំនោះទេ។

"នេះប៉ាមិនមកទេហ្អ៎"បន្ទាប់ពីចូលឡានហេីយខ្ញុំងាក់ទៅមេីលអ្នកដែលអង្គុយជិតខ្ញុំដោយស្មានតែជាប៉ា។

"ថ្ងៃនេះអ្នកប្រុសធំមិនទំនេរទេបាទទេីបអោយខ្ញុំមកយកអ្នកប្រុសpeteម្នាក់ឯងបាទ"ទោះបីគ្រួសារខ្ញុំមានអ្នកបេីកឡានក៏ដោយ តែប៉ានៅតែមិនបណ្តោយអោយអ្នកបេីកឡានមកយកខ្ញុំតែម្នាក់ឯងគឺប៉ាតែមកជាមួយរហូត តែនេះប៉ាប្រហែលជារវល់ខ្លាំងហេីយបានជាមិនមកយកខ្ញុំបែបនេះ។

Short Novels/VegasPeteWhere stories live. Discover now