ផឹប
«ធ្វើអី? វេហ្កាសលែងណា»កាយតូចត្រូវនាយកម្លោះដាក់លើពូកថ្នមៗមុននឹងនាំខ្លួនសង្កត់ពីលើបើបែបនេះអ្នកណាមិនភ័យនោះ។«អ៊ឹម...»មាត់តូចច្រមិចត្រូវបានបំបិទដោយបបូរមាត់ក្រាស។នាយលូកអណ្តាតចូលគ្រលាស់ផ្តោះផ្តង់យ៉ាងជក់ចិត្ត ដែលធ្វើអោយនាយតូចវង្វេងស្មារតីបិទភ្នែក និងលើកដៃអោប.កអ្នកម្ខាងទៀតដោយមិនដឹងខ្លួន។រាងក្រាសដឹងដល់នាយតូចដែលកំពុងស្លុងអារម្មណ៏ជាមួយស្នាមថើបក៏រហ័សសម្រាតសម្លៀកបំពាក់ចេញខ្ចេចគ្មានសល់។
«ហុឹម ...វេហ្កាស»ភីតរុញវេហ្កាសចេញពីខ្លួនបន្តិច។
«យ៉ាងមិច?»
«ឆ្លៀតឱកាស!»
«ប្តីប្រពន្ធគ្នាសោះក៏រឿងច្រើនម្លេះ?»
«អ្នកណាប្រពន្ធលោក?»
«ខ្ជិលប្រហែកណាស់! ដឹងទេភីត ?ភីតធ្វើអោយយើងស្ទើតែឆ្កួតទៅហើយ»ឆ្កួត!ឆ្កួតយ៉ាងមិច?លឺមួយប្រយោគនេះអ្នកដែលឆ្កួតគឺជានាយតូចទៅវិញទេ និយាយស្អីមិនដឹងដាច់ក្បាល់ដាច់កន្ទុយ។
«យើង...យើងស្រឡាញ់ភីតណា ចុះភីតស្រឡាញ់យើងទេ?»សម្តីផ្អែម ភ្នែកស្រទន់សម្លឹងមើលនាយតូចក្រោមទ្រូង នេះជាលើកដំបូងនៃការសារភាពស្នេហ៍របស់នាយ ពីដើមមកមិនដែលសារភាពដាក់អ្នកណាទេនាយតូចនេះហើយជាមនុស្សទីមួយ។
«...»និយាយតូចរកនិយាយមិនចេញសុខៗអ្នកនៅចំពោះមុខមកសារភាពស្រឡាញ់បែបនេះ។
«ភីតលឺទេ?លឺបងសួរទេ? បងស្រឡាញ់អូនណា»វេហ្កាសដូរសព្វនាមពីយើងមកហៅខ្លួនឯងបងម្តង ពីមុនចៅហ្វាយឥឡូវប្តីហើយហៅដូចដើមមិនបានទេ ក៏ចង់ផ្អែមខ្លះនឹងគេដែល ខិខិ។
«មកអូនបងស្តីអត់ទម្លាប់ទេ?»
«អ៊ីចឹងក៏រៀនទម្លាប់តែម្តងទៅ»
«មនុស្សឡប់»មុខតូចច្រមិចងាក់ទៅម្ខាងដោយមិនហ៊ានមើលអ្នកចំពោះមុខ អាចថាក៏អៀនខ្លះៗណាបើលេងសារភាពទាំងគ្មានសម្លៀកកំពាក់បែបនេះ។
«ភីតឆ្លើយ!ភីតស្រឡាញ់បងទេ?»វេហ្កាសសួរបញ្ចាក់ម្តងទៀតនាយអាចទាយដឹងថាភីតស្រឡាញ់នាយ តែគ្រាន់តែចង់លឺចេញពីមាត់នាយតូចអោយច្បាស់ចិត្ត។