អ្នកបម្រើ "Part1"

715 54 2
                                    

Peteអាយុ២២ឆ្នាំទៅធ្វើការនៅក្នុងភូមិគ្រិះរបស់លោកកាន់ដើម្បីដោះបំណុលដែលឪពុកខ្លួនបានជំពាក់។

Vegasមានអាយុ២៨ឆ្នាំជាកូនច្បងរបស់លោកកាន់ដែលទៅបញ្ចប់ការងារសិក្សានៅឯបារាំង។

សាច់រឿងនេះគឺVegasនិងPeteទើបតែបានជួបគ្នានៅពេលដែលវេហ្កាសត្រឡប់មកពីបារាំងវិញ។

______________
PetePov

ងឺត!!!
សម្លេងហ្រ្វាំងឡានបានលឺឡើងនៅមុខវិមាន។ អ្នកបម្រើទាំងអស់ឈរតម្រង់ជួរគ្នាឱនគំនាបរួមទាំងខ្ញុំផងដែរ។ថ្ងៃនេះបានលឺដំណឹងមកថាកូនច្បងរបស់លោកម្ចាស់មក ធ្វើអោយខ្ញុំរាងភ័យបន្តិចដែលព្រោះបានដឹងមកថាគេកាចណាស់ ធ្វើអ្វីអោយទាស់ចិត្តគេតែបន្តិចច្បាស់ជាត្រូវមិនខានទេ។

«ហ៊ា...»ជាសម្លេងmacauលោកប្រុសតូចក្នុងគ្រួសារនេះ ហឺយមុននេះសឹងតែប្រលឹងហោះសីុប្រលិតទៅហើយ មិនដឹងថារត់ពីប្រលោះណាមកទេ គ្រាន់តែមកដល់ក៏ស្រែកតែម្តង ។អ្នកមប្រើក្នុងផ្ទះនិយាយថាលោកvegasកាចខ្លាំង តើកាចយ៉ាងណាទៅណ៎ បើលោកmacauកាចយ៉ាងនេះហើយ ចុះទម្រាំបងគេវិញនោះ មិនដឹងជាយ៉ាងណាទៅ?

«យ៉ាងមិចហើយ រាល់ថ្ងៃក្បាលខូចដែលទេ?ហឹុម!!!"ពិភពលោកនេះហាក់រំលាយនៅពេលដែលគេញញឹម សង្ហា សង្ហាណាស់! តែស្នាមញញឹមមួយនេះមើលទៅប្រហែលបានឃើញតែចំពោះមនុស្សដែលគេស្រឡាញ់ប៉ុណ្ណោះ ព្រោះឃើញថាមុននេះនៅមុខស្មើនៅឡើយសោះ តែគ្រាន់តែឃើញប្អូនមកភ្លាមក៏ញញឹមភ្លែតតែម្តង។

«អត់ទេ»បងប្អូនគេទាំងពីរនាក់បណ្តើរគ្នាចូលទៅក្នុងភូមិគ្រិះ តែ! តែមុននេះគឺថាគេមើលខ្ញុំ មិនដឹងថាមើលបែបណា ឬគេចម្លែកមុខខ្ញុំ ក៏ពិតមែនហើយព្រោះខ្ញុំទើបតែចូលមកបានមួយខែប៉ុណ្ណោះ។

_______

ពេលល្ងាចចូលមកដល់ អ្នកទាំងអស់គ្នារហ័សដៃរហ័សជើងរៀបចំធ្វើអាហារយ៉ាងច្រើន ត្រៀុមដល់ការញុាំអាហារពេលល្ងាចជុំគ្រួសារ។មិនយូរប៉ុន្មានអាហារទាំងអស់ត្រូវបានជញ្ចូនដាក់លើតុអាហារជាបណ្តើរៗ។

Short Novels/VegasPeteWhere stories live. Discover now