+ភូមិគ្រិះ
ម៉ោងប្រហែលជិត៨ដែលវេហ្ហាសទើបតែភ្ញាក់ ។នាយចុះមកក្រោមដោយមានស្រ្តីម្នាក់ដែលនាំមកកាលពីយប់មិញតោងដៃនាយជាប់។តែបើតាមមើលទឹកមុខនាយក៏មិនសូវជាស្រស់ប៉ុន្មានដែល។
នាយចុះមកដល់ក៏ដាក់ខ្លួនអង្គុយស្រស់ស្រូបអារហារដែលអ្នកបម្រើលើកមករៀបចំអោយ ជាមួយនារីដែលមកនោះ។
"ភីតទៅណាហើយ"នាយសង្ហាទើបតែសួររកនាយតូចព្រោះរាល់ដងភីតតែងតែងើបលឿនដើម្បីធ្វើអាហារពេលអោយវេហ្កាសរាល់ថ្ងៃ តែថ្ងៃនេះចម្លែកដូចជាមិនបានឃើញនាយតូច ។
"អ្នកប្រុសភីតចេញឡានទៅតាំងពីព្រឹកម្លេះ លោកប្រុស"អ្នកបម្រើនៅជិតនោះចូលខ្លួនមកឆ្លើយតាមដំណើរដែលបានឃើញតែមិនបានប្រាប់ឡើយថាអ្នកប្រុសតូចរបស់គេទៅជាមួយវ៉ាលីមួដែរ។
"ហ៊ឹម..."វេហ្កាសតបតែប៉ុន្នេះក៏បន្តស្រស់ស្រូបអាហារបន្តទៀត នាយមិនខ្វល់បែបនេះព្រោះនាយដឹងចរិកនាយតូចដោយសារតែរាល់ដងក៏បែបនេះដែលអោយតែខឹងគឺរត់ទៅផ្ទះម៉ាក់ហើយ តែមិនដែលបានយូរទេយ៉ាង២ទៅ៣ថ្ងៃអីមកផ្ទះវិញហើយ។
"ប្រាប់ភីតផងថាខ្ញុំមានការងារជាមួយប៉ា ប្រហែលមួយអាទិត្យទៀតទើបមកវិញ"បន្ទាប់រួចរាល់អាហារពេលព្រឹកហើយនោះនាយដែលប្រុងតែនឹងចេញទៅហើយនោះក៏ងាក់មកផ្តាំអ្នកបម្រើវិញ ក្រែងនាយតូចមកវិញមិនដឹងថាបាត់ប្តីទៅណា។
"តែព្រឹកមិញអ្នកប្រុសតូច..."
រីងៗ
សម្លេងទូរសព្ទបានរោទិ៍ឡើង។នាយក្រាសលើកទូរសព្ទមកនិយាយមួយសន្ទុះទើបចេញទៅក្រៅយ៉ាងប្រញាប់។
"ហ៊ឺយ !!!នេះមិនទាន់បានប្រាប់គាត់ទេថាអ្នកប្រុសតូចយកវ៉ាលីទៅមួយដែល ចុះបើអ្នកប្រុសតូចមិនមកផ្ទះវិញ លោកប្រុសធំរករឿងមិនខានទេ"នាងជាអ្នកបម្រើលួចរអ៊ូបន្ទោសមខ្លួនឯងតិចៗ ពីដំបូងមិចមិនប្រាប់អោយច្បាស់ការតែម្តង បើអ្នកជាចៅហ្វាយមកផ្ទះមិនឃើញប្រពន្ធអោយគិតយ៉ាងមិច? នេះបើភីតទៅតែខ្លួនដូចរាល់ដងវាគ្មានបញ្ហាទេ តែនេះទៅទាំងវិចបង្វិច ច្បាស់ជារត់ចោលប្តីមិនខាន់។