បុរសមាឌធំមាំបានរុញpeteចូលទៅក្នុងបន្ទប់ហេីយខ្លួនគេក៏ចូលទៅដែរដោយមិនភ្លេចបិទទ្វានោះទេ។
"លោកមកធ្វេីអី"Peteនិយាយទាំងដែលខ្លួនកំពុងដេីរថយក្រោយព្រោះគេខ្លាចមនុស្សនៅចំពោះមុខ។
"យ៉ាងមិចមកមិនបានមែនទេ"មាឌធំនិយាយទាំងដែលខ្លួនកំពុងសម្លឹងមេីលpeteតាំងពីក្បាលដល់ចុងជេីង ដែលធ្វេីអោយអ្នកដែលត្រូវគេមេីលបែបនេះខឹងសឹងតែលោតហក់ទៅកាប់ចានទៅហេីយ។
"លោកមានសិទ្ធអី នេះជាផ្ទះរបស់ខ្ញុំ"peteនិយាយទាំងខ្លួនកំពុងភ័យញ័រដោយដៃកាន់ចង្កៀងជាប់។
"ផ្ទះរបស់ឯង! ច្បាស់ហេីយថាជាផ្ទះរបស់ឯង"គេនិយាយបណ្តេីដោយដេីរទៅជិតpeteបណ្តេីរ។
"ឈប់ ឈប់នៅត្រង់នោះហេីយ លោកមានន័យថាមិច ខ្ញុំមិនយល់ទេ!"peteពិតជាមិនយល់ពិតមែនថាគេកំពុងនិយាយអី វាគឺចម្លែកខ្លាំងណាស់។
"យ៉ាងមិច នេះប៉ារបស់ឯងមិនទាន់ប្រាប់ទេទេីបឯងមិនដឹងបែបនេះ"គេនិយាយទាំងដែលខ្លួនគេដេីរទៅជិតpeteរហូត។
"ប្រាប់អី ប៉ាមិនដែលប្រាប់អី"pete
"មិនអីទេ បេីឯងមិនបានប្រាប់ទុកអោយជាយេីងប្រាប់ជំនួសក៏បាន"គេនិយាយផងបន្តដេីរមុខផងថហូតធ្វេីអោយpeteដល់ត្រូវដួលទៅលេីគ្រែថែមទាំងទាញកអាវបុរសម្នាក់នេះទៅជាមួយថែមទៀត vegasបានយកចង្កៀងនោះដាក់ទុកលេីតុជិតគ្រែទាំងមិនងេីបចេញពីpeteឡេីយ។
"ថយចេញvegas"មែនហេីយគេគឺvegas គេជាម្ចាស់ក្រុមហ៊ុនធំមួយនៅប្រទេសថៃ ហេីយថែមទាំងជាម៉ាហ្វៀរទៀតផង។តាមពិតទៅpeteធ្លាប់ជួបvegasម្តងកាលពីខែមុនគឺជួបនៅក្រុមហ៊ុនប៉ារបសគេ ។ពេលនោះpeteទំនេរពីកាលសិក្សាទេីបសុំប៉ាទៅលេងក្រុមហ៊ុនថ្ងៃនោះគេក៏ឃេីញvegasដែលព្រោះvegasទៅនិយាយរឿងការងារជាមួយប៉ារបស់pete តែpeteមិនដឹងថាគេនិយាយអ្វីជាមួយប៉ាគេខ្លះទេ ។
"មិនចង់ដឹងទេ"vegasតបទាំងខ្លួននៅសង្កត់ពីpeteនៅឡេីយ។
"ក៏ងេីបចេញសិនទៅ ខ្ញុំធ្ងន់ណាស់"peteនិយាយទាំងដែលខ្លួនកំពុងរុញទ្រូងvegas តែគ្មានកម្រេីកបន្តិចសោះ។