Pete Pov
យប់ស្ងាត់ម៉ោង១១យប់ខ្ញុំមិនបានគេងឡើយព្រោះនៅអង្គុយចាំវេហ្កាសក្នុងបន្ទប់ទទួលភ្ញៀវតែម្នាក់ឯង។តាមពិតគេក៏តែងតែមកដល់ផ្ទះយប់ៗរាល់តែថ្ងៃហើយតែភាគច្រើនត្រឹមម៉ោង៩តែថ្ងៃនេះដល់ទៅម៉ោង១១ទើបខ្ញុំចិត្តនៅមិនស្ងប់ សុខចិត្តអង្គុយចាំគេដល់ថ្មើនេះ។
មួយសន្ទុះក្រោយមកក៏លឺសម្លេងឡានជាន់ហ្រ្វាំងនៅមុខផ្ទះខ្ញុំលឺបែបនេះក៏រហ័សចេញទៅមើលក្រែវេហ្កាសមានអ្វីអោយខ្ញុំជួយ។
"vegas ..."ខ្ញុំហៅឈ្មោះគេពីចម្ងាយស្របពេកដែលគេទើបតែចេញពីក្នុងឡាន ខ្ញុំក៏រហ័សទៅជិតគេធ្វើតាមបែបលក្ខណះភរិយាទទួលស្វាមី តែភ្លាមនោះក៏មាននារីម្នាក់ចេញពីឡានមកដូចគ្នា។
"ទៀតហើយមែនទេ?"ខ្ញុំសួរទៅគេដោយសម្លេងអួលដើម វាមិនមែនជាលើកទី១ទេដែលគេតែងតែនាំស្រីមកផ្ទះបែបនេះ ដំបូងខ្ញុំគិតថាមានរឿងល្អចង់ប្រាប់ទៅគេតែពេលវានិយាយលែងចេញហើយ។
"ហើយយ៉ាងមិច?"គេតបនឹងខ្ញុំដូចគ្មានខ្វល់អ្វីបន្តិចសោះ រាល់ថ្ងៃមិនដឹងថាគេទុកខ្ញុំជាអ្វីហេតុអីក៏ធ្វើបែបនេះដាក់ខ្ញុំ?
"ខ្ញុំជាប្រពន្ធបង ហេតុអ្វីិក៏ធ្វើដាក់ខ្ញុំបែបនេះ?"ម្តងនេះខ្ញុំយំចេញមកហើយ ក៏ព្យាយាមទប់ដែលតែទប់មិនជាប់ ។
"គួរអោយធុញ"គេមិនឆ្លើយនឹងសំណួរខ្ញុំ បែរជាបោះសម្តីមកបែបនេះ រាល់ថ្ងៃមិនដឹងថាខ្ញុំរស់នៅក្នុងផ្ទះនេះមាននាមជាអ្វី? ទាំងដែលគេមិនខ្វល់បែបនេះ។
វេហ្កាសដឹកដៃស្រីម្នាក់នោះទៅក្នុងផ្ទះបាត់ទុកអោយខ្ញុំនៅឈរម្នាក់មើលគេដឹកដៃស្រីម្នាក់នោះទៅ។
ខ្ញុំឈរសម្រួលដង្ហើមមួយស្របក់ទើបនាំខ្លួនទៅបន្ទប់របស់ខ្ញុំវិញ។
"អ្ហាស៎... អ្ហឹស...បង...បងvegas!តិចៗ"ម្តងនេះខ្ញុំយំទៀត នេះនាំស្រីមកហើយនៅមកធ្វើអីគ្នានឹងបន្ទប់ជាប់ខ្ញុំទៀត។
"ខ្ញុំគួរតែជឿម៉ាក់ពីដំបូង"ដល់ពេលនេះទើបខ្ញុំនឹកដល់សម្តីម៉ាក់ភ្លាម ម៉ាក់តែងតែហាមខ្ញុំមិនអោយជ្រើសរើសវេហ្កាស ព្រោះគេទាំងសាវ៉ា ទាំងម៉ាហ្វៀរ ខ្ញុំក៏មិនដឹងដូចគ្នាថាហេតុអីបានជាខ្ញុំនៅតែជ្រើសយកគេ ឬមួយពេលនោះខ្ញុំស្រឡាញ់គេពេក?